ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​ឆ្នាំ​ចិនឆ្នាំ​នេះ​​នៅ​ខេត្ត​មណ្ឌល​គិរីមាន​ភ្ញៀវ​ទេស​ចរ​ទៅ​លេង​ច្រើន

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម ​​ត្រូវ​ចំ​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៏​ផង​នោះ តាម​ទី​រមណីយដ្ឋាន​នានា​នៅ​ខេត្តមណ្ឌលគិរី ​ជា​ពិសេស​ក្រុង​សែន​មនោ​រម្យ​​មាន​សភាព​អ៊ូរអរ​ជាង​ថ្ងៃ​ធម្មតា​។​

​​ខេត្ត​មណ្ឌល​គិរី​ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម ​​ត្រូវ​ចំ​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៏​ផង​នោះ តាម​ទី​រមណីយដ្ឋាន​នានា​នៅ​ខេត្តមណ្ឌលគិរី ​ជា​ពិសេស​ក្រុង​សែន​មនោ​រម្យ​​មាន​សភាព​អ៊ូរអរ​ជាង​ថ្ងៃ​ធម្មតា​។​ជាក់ស្តែង​ចាប់តាំងពី​ថ្ងៃ​សែន​ចិន​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ កុម្ភៈ គេ​សង្កេត​ឃើញមាន​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិជា​ច្រើន​បាន​សម្រុក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេង​ៗ ពី​រាជធានី​ភ្នំពេញ​ និង​ពី​ខេត្ត​នានា​មក​ទស្សនា​កម្សាន្ត​លេង​នៅ​ខេត្ត​ដែល​សម្បូ​រទៅ​ដោយ​សក្តា​នុ​ពល​លើ​វិស័យ​ទេសរ​ណ៍​ធម្មជាតិដ៏​ស្រល់​ត្រកាល​មួយ​នេះ​។

ខុស​ប្លែក​ពី​ថ្ងៃ​សែន​ចិន​ទី​មួយ​(១៨ កុម្ភៈ​)​ទីរួមខេត្ត​មណ្ឌលគិរី​មាន​សភាព​ស្ងប់ស្ងាត់​ណាស់ ដ្បិត​មិន​មាន​ភ្ញៀវ​ទេសចរ​​​មក​លេង​កម្សាន្ត​ឡើយ ព្រោះ​ប្រហែលជា​គេ​ជាប់រវល់​សែនដូនតា សូ​ម្បី​តែ​នៅ​តាម​ភោ​ជនីយ​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​មួយ​ចំនួន​ធំ​ក៏​មិន​បើកទ្វារ​រកស៊ី​ដែរ ហេតុតែ​ជាប់សែស្រឡាយ​ចិន​ត្រូវ​សែន​នឹង​គេ​ដែរ ហើយ​ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​អ្នក​ចំណាកស្រុក ដូច្នេះ​ហើយ​ត្រូវ​ទៅ​សែន​នៅ​ស្រុក​កំណើត​ទើប​ធ្វើ​ឲ្យ​ក្រុង​សែន​មនោ​រម្យ​ដ៏​តូច​នេះ ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​អស់ពីរ​បី​ថ្ងៃ​។ ​តែ​យ៉ាងណា​ក៏​ដោយ គ្រាន់តែ​ឈាន​ចូល​ដល់​ថ្ងៃ​សែន​ទី​២ ផ្ទះសំណាក់ សណ្ឋាគារ នឹង​ភោ​ជនីយ​ដ្ឋា​ន​នៅ​ខេត្តមណ្ឌលគិរី ស្ទើរតែ​មិន​អាច​ទទួលភ្ញៀវ​បាន​គ្រប់គ្រាន់​ឡើយ​។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​អ្នកទេសចរ​​​​​ជាតិ ឬ​អន្តរជាតិ ងាក​មក​ចាប់អារ​ម្ម​ណ៍​ជាមួយ​ការ​មក​កម្សាន្ត​លេងនៅ​ខេត្តមណ្ឌលគិរី​ ព្រោះ​សព្វថ្ងៃ​យើង​មាន​ផ្លូវថ្នល់​ដ៏​ល្អ ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្នួល​ ខេត្តក្រចេះ​រហូត​ដល់ទី​ប្រជុំជន​ក្រុង​សែន​មនោ​រម្យ ដែល​ជា​បេះដូង​របស់​ខេត្តមណ្ឌលគិរី​។

​ជាង​នេះ​ផង​ដែរនៅ​តាម​រមណីយដ្ឋាន​នានា ទាំង​មន្ទីរ​ជំនាញ​ និង​មន្ទីរ​ពាក់​ព័​ន្ឋ​ផ្សេង​ទៀត​បូក​រួម​ជា​មួយ​អង្ក​ការ​ក្រៅ​រាជរដ្ឋាភិបាល​មួយ​ចំនួន​ផង បាន​យកចិត្តទុកដាក់​កែសម្រួល​ផ្លូវ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់កន្លែង​កម្សាន្ត​មាន​ភាពងាយស្រួល​ជាង​មុន​។

ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល​មាន​សណ្ឋាគារ​ចំនួន​ពីរ ស្មើនឹង​១០៩​បន្ទប់ ហើយ​ផ្ទះសំណាក់ មាន​ចំ​នួន​២១​ផ្ទះ ស្មើ៤០៥​បន្ទប់ សរុប​បន្ទប់​ទាំងអស់​មាន​ចំនួន​៥១៤​បន្ទប់​។ ទី​រម​ណីយ​ដ្ឋាន​ដែល​អ្នកទេសចរ​​និយម​ទៅ​ទស្សនាកម្សាន្តច្រើនជាងគេ​មាន​ដូច​ជា ទឹកជ្រោះ​ប៊ូ​ស្រា ទេសភាពសមុទ្រ​ឈើ ទឹកធ្លាក់​ដំណាក់​ស្តេច ទឹកជ្រោះ​ជ្រៃ​យស ទឹកជ្រោះ​រម្យ​នា ទឹកអូរ​ផ្លា​យ ចម្ការ​ស្រស់ ភ្នំដោះក្រមុំ ភូមិ​វប្ប​ធ​ម៌ ជនជាតិ​ដើម​ភាគតិច​ព្នង ទឹកធ្លាក់​ជ្រៃ​ធំ ទឹកធ្លាក់​ក្បាល​ព្រះ​ ហើយ​អ្នកទេសចរ​​ក៏​អាច​ជិះ​ដំរី​ដើរ​លេង​ក្នុង​ព្រៃ​បាន​ទៀត​ផង​។

ឯ​បញ្ហា​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​អ្នកទេសចរ​​​គ្រប់​រូប​ក៏​ពុំ​មាន​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ ហើយ​ត្រូវ​បាន​លោក ញ៉ែ​ម វ៉ា​ន់​នី ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ឲ្យ​កោះសន្តិភាព​ដឹង​ថា យើង​បាន​ត្រៀមកម្លាំង​រួច​ជា​ស្រេច​ក្នុង​ការ​ចាត់វិធានការការពារ​សុខ​សុវត្ថិភាព​របស់​អ្នកទេសចរ​​ដើម្បី​ធានា​ឲ្យ​បាន​ថា ដំណើរ​កម្សាន្ត​របស់​ពួក​គាត់​ គឺ​ពិតជា​ប្រកប​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​។

​លោកស្នងការ​បាន​បន្ថែម​ថា គ្រប់​ប៉ុ​ស្តិ៍​រដ្ឋបាល​ទាំងអស់ រួម​ទាំង​ប៉ុ​ស្តិ៍ច្រក​ទ្វារ​ព្រំដែន​នឹង​រួម​សហការ​គ្នាគ្រប់ពេល​ដើម្បី​អន្ត​រាគ​មន៍លើ​ហេតុ​ការ​ណ័ជាយថាហេតុផ្សេង​ៗ៕​​