ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង លែន បើកលក់វីឡាម៉ូដថ្មីនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ និងផ្តល់ជូនការបញ្ចុះតម្លៃ ៨% !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែន បានបើកលក់វីឡាម៉ូដថ្មីបន្ថែមទៀតនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ព្រមទាំងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៨%…

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែន បានបើកលក់វីឡាម៉ូដថ្មីបន្ថែមទៀតនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ព្រមទាំងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៨% ។ កម្មវិធីបើកលក់វីឡាម៉ូដថ្មីនេះនឹងធ្វើឡើងនៅថ្ងៃទី ២៩-៣០ ខែសីហា ខាងមុខនេះ នៅការិយាល័យលក់ក្នុងគម្រោង លែនម៉ាក ៦០ម៉ែត្រ ផ្ទាល់ ។

This image has an empty alt attribute; its file name is e7a41f26a03dc1213520d59c2cbfba6c-1024x1024.jpg

ជីប ម៉ុង លែន បានបន្ថែម វីឡា ឃីង វីឡា ឃ្វីន II វីឡា ឃ្វីន B II នៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប្រភេទថ្មីទាំងនេះទទួលបានការគាំទ្រយ៉ាងច្រើននៅគម្រោងហ្គ្រេន ភ្នំពេញ ស៊ីធី នាពេលកន្លងមក ។

This image has an empty alt attribute; its file name is 29d50733d0b32fde6035a0a454916ad0-1024x1024.jpg

គម្រោង លែនម៉ាក ៦០ម៉ែត្រ ស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមានចម្ងាយត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះពីគម្រោងផ្សារទំនើបអ៊ីអន ៣ ដែលទីនេះនឹងក្លាយជាតំបន់ដែលមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ ។

This image has an empty alt attribute; its file name is a6ee754895e66515181aef4b63616518-1024x1024.jpg

មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មួយនេះជាមហាវិថីតែមួយគត់នាពេលបច្ចុប្បន្នដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ២ និងលេខ ៣ ។ មហាវិថី ៦០ម៉ែត្រនេះបានសម្រួលការធ្វើដំណើរ និងអាចវាងទៅវិញទៅមកទៅកាន់តំបន់ច្បារអំពៅ កោះនរាហ៍ និងទីក្រុងរណបកោះពេជ្របានយ៉ាងស្រួលផងដែរ ។ តំបន់មហាវិថី ៦០ម៉ែត្រនេះមានគម្រោងអភិវឌ្ឍន៍ធំៗយ៉ាងច្រើន នេះមិនទាន់រាប់ទាំងអនាគតគម្រោងរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ ដែលមានទីតាំងស្ថិតនៅជាប់គម្រោង លែនម៉ាក ៦០ម៉ែត្រនេះផង ដែលគម្រោងនេះ គឺសុទ្ធតែជាគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ ២០២៣ ខាងមុខនេះ ។

This image has an empty alt attribute; its file name is f674892d8dece11f36d8633edf0f13d0-1-1024x1024.jpg

ក្រៅពីនោះក៏មានគម្រោងដ៏ធំមួយទៀតនោះ គឺអាកាសយានដ្ឋានថ្មីសន្លាង ក្នុងទឹកដីស្រុកកណ្តាលស្ទឹង ។ អ្វីដែលកាន់តែពិសេស គឺតាមរយៈភាពជាដៃគូជាមួយធនាគារ ជីប ម៉ុង អតិថិជនទាំងអស់របស់ ជីប ម៉ុង លែន នឹងទទួលអត្ថប្រយោជន៍អាទិភាពដូចជាងាយស្រួលក្នុងដាក់ស្នើសុំកម្ចី និងទទួលបានអត្រាការប្រាក់ទាប ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងបានទូរស័ព្ទលេខ ០៦១ ៩៩៧ ៨៨៨ ៕ អត្ថបទសហការ

https://www.facebook.com/chipmongland/posts/3469127306451927

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ