ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPPO Reno4 រំលេចជាមួយមុខងារ AI Color Portrait ដំបូងគេបង្អស់សម្រាប់ស្មាតហ្វូន OPPO ! ពិតជាទំនើប ប្លែក និងបង្ហាញពីភាពលេចធ្លោគ្រប់ពេល ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើនិយាយពីការថតរូបតាមទូរស័ព្ទ អាចនិយាយបានថា អ្នកណាៗក៏ចេះ ថតបានដែរ ប៉ុន្តែអាចនឹងមិនទាន់មានគុណភាព ឬទទួលយកបាននោះទេ ។ ដូច្នេះប្រសិន…

រាជធានីភ្នំពេញ ៖ បើនិយាយពីការថតរូបតាមទូរស័ព្ទ អាចនិយាយបានថា អ្នកណាៗក៏ចេះ ថតបានដែរ ប៉ុន្តែអាចនឹងមិនទាន់មានគុណភាព ឬទទួលយកបាននោះទេ ។ ដូច្នេះប្រសិន ចង់បានរូបមួយប្រកបដោយគុណភាព រូបថតទាក់ទាញ និងមានលក្ខណៈលេចធ្លោដូចអ្នក ថតរូបជំនាញ ត្រូវតែចេះកំណត់នូវគន្លឹះ 3 យ៉ាងធំៗនេះជាមុនសិន ។ គន្លឹះទី 1 «ទិសដៅនៃពន្លឺ» មុននឹងថតរូប ដំបូងគេបង្អស់ត្រូវមើលពន្លឺជាមុនសិន ព្រោះជាធម្មតាមិន អាចថតរូបបញ្ច្រាសពន្លឺថ្ងៃនោះទេ ។ សម្រាប់គន្លឹះទី 2 វិញគឺ «ការប្រើ Grids» នៅពេល ដែលយើងបានមុខងារ Grids ឬម្យ៉ាងទៀតហៅថា Rules of Thirds ហើយត្រូវដាក់មនុស្ស នៅចំកណ្តាល ដើម្បីកុំឲ្យផ្អៀង មិនត្រង់ ឬ មិនស្មើ ។ រីឯគន្លឹះទី 3 គឺ «ការ Focus» នៅ ពេលដែលយើងបើកមុខងារ Grids ហើយត្រូវតែចុចលើមុខមនុស្ស ឬទីតាំងណាមួយ ដើម្បីឲ្យកាន់តែច្បាស់ថែមមួយកម្រិតទៀត ។

This image has an empty alt attribute; its file name is e5c980c10fd2ba127d3628cd9b376dde-768x1024.jpg

តោះៗ កុំឲ្យខាតពេលយូរ ទាំងនេះជាបណ្តុំរូបភាពរបស់តារាល្បីៗដែលមានដូចជា លោក Step កញ្ញា រ៉េត ស៊ូហ្សាណា លោក ជា វណ្ណារិទ្ធ លោក ឆឹម សក្កដា កញ្ញា សាឡាត់ ស្រីឡាង H E N G និង Raven ដោយប្រើស្មាតហ្វូន OPPO Reno4 ជាមួយនឹងមុខងារ AI Camera ។ ចង់ដឹងអត់ថា តើគុណភាពរូបថត ហើយពួកគេបានប្រើមុខងារអ្វីខ្លះដើម្បីថត? តោះ មកទស្សនារូបភាពដ៏ស្រស់ស្អាត និងលេចធ្លោទាំងអស់គ្នាខាងក្រោមនេះ ៖

This image has an empty alt attribute; its file name is 81e163e90b5f2d42e99e49997d551229-683x1024.jpg

ទាំងអស់នេះ សុទ្ធតែជារូបថត ដែលបានថតចេញពីស្មាតហ្វូន OPPO Reno4 ជាមួយនឹង AI Camera មិនធ្លាប់មានពីមុនមកទាំងទំនើប ប្លែក ដែលបានបំពាក់មកទាំងកាមេរ៉ាខាង មុខ និងខាងក្រោយ ។ ហើយនេះក៏ជាមុខងារ AI Color Portrait ថ្មី ប្លែក និងដំ បូងគេសម្រាប់ស្មាតហ្វូនជំនាន់ទី 4 គឺ OPPO Reno4 នេះផ្ទាល់តែម្តង ។ សម្រាប់មុខងារ AI Color Portrait គឺជាមុខងារមួយថ្មី និងដំបូងគេបង្អស់ មានទាំងកាមេរ៉ាមុខ និងកាមេរ៉ា ក្រោយ ដែលវាមានសមត្ថភាពអាចរក្សាពណ៌មនុស្ស ឬ object លេចធ្លោ និងជម្រុះ ពណ៌ ផ្ទៃខាងក្រោយទៅជាពណ៌សខ្មៅ ។ ភាគច្រើនគេប្រើមុខងារនេះសម្រាប់ការថតទេសភាព បែបបុរាណៗដូចជា ប្រាង្គប្រាសាទ អគារចាស់ៗ អគារខ្ពស់ៗ ថតតាមដងផ្លូវ ឬថតកន្លែង ដែលមានមនុស្សច្រើនប៉ុន្តែរូបយើងលេចធ្លោ ។ Night Flare Portrait មុខងារនេះអាចថត រូបចេញមកមានពន្លឺច្បាស់ពេលរាត្រី ដោយមុខងារនេះជាការរួមបន្សំនៃមុខងារ Ultra Night Mode និង Portrait Mode ដែលបង្កើនកម្រិតព្រាល និងចំនុចពន្លឺភ្លើងតូចៗនៃផ្ទៃ ខាងក្រោយមើលទៅបែប Bokeh ដែលការថតរូបបែបនេះពេញនិយមសម្រាប់មនុស្សគ្រប់ រូបនាពេលបច្ចុប្បន្ននេះ ។ នៅមិនទាន់អស់ទេ OPPO Reno4 ក៏នៅមានមុខងារពិសេសៗ ជាច្រើន ដើម្បីឲ្យរូបភាពលោកអ្នកកាន់តែច្បាស់ និងភ្លឺត្រជាក់ភ្នែកទាំងការថតរូប និងថត វីដេអូដូចជាមុខងារ៖ 960fps AI Slow-motion, Ultra Steady Video 3.0, Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP, Bokeh មុខងារថតរូប Macro និងថតបានមុំទូលា យ Wide Angel ។

This image has an empty alt attribute; its file name is 8b4061a230fd71539de10c7346906848-1024x683.jpg

ពិសេសជាងនេះទៅទៀត អតិថិជន OPPO Reno4 អាចចូលរួមបង្ហោះរូបប្រកួតគ្នា សំខាន់ ថតរូបឲ្យតែស្អាត ថតឲ្យប្លែក បង្កប់គំនិតច្នៃប្រឌិត នោះអ្នកនឹងអាចឈ្នះរង្វាន់កាសកាលីប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿងជាមួយ នឹងពាក្យស្លោក «តោះ ប្រកួតថតរូបបង្កប់គំនិតច្នៃប្រឌិត ដើម្បីឈ្នះរង្វាន់ជាមួយកាមេរ៉ា AI» របស់ OPPO Reno4 ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី 24 ខែសីហា ដល់ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2020 ដោយគ្រាន់តែសរសេរ hastag #OPPO_Reno4_Camera_AI ក្រោយ មកផុសរូបជា Public លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ មនុស្សជាច្រើន តែងតែឆ្ងល់ថា ហេតុអ្វីបានជានាំគ្នាសម្រុកទៅកក់ទូរស័ព្ទ OPPO Reno4 ពេញៗហាង យ៉ាងភ្លូកទឹក ភ្លូកដីយ៉ាងហ្នឹង? ពិសេសអតិថិជនបានសម្រុកមកយកទូរស័ព្ទ ថ្ងៃដំបូងស្ទើរ គ្រប់ហាង ក៏ដូចជានៅហាងទំនើប OPPO Brand Store ក្នុងផ្សារទំនើប អូឡាំព្យា ជាន់ ផ្ទាល់ដីទៀតផង ។ ប្រាកដណាស់របស់ល្អទាំងគុណភាព ល្អទាំងតម្លៃអ្នក ណាៗក៏ចង់បាន យកមកកាន់ក្នុងដៃដែរ ។ ទាំងនេះក៏ព្រោះតែ OPPO Reno4 គឺមាន សមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗ បែបវៃឆ្លាត (AI Enhanced Smart Sensor) ខ្លាំងហួសពីការស្មាន ពោលគឺសមត្ថភាព រូបរាងប្រណិត ស្តើងស្រាល មុខងារកាមេរ៉ា និងបច្ចេកវិទ្យាខ្លាំងជាងគេ បើធៀបនឹងតម្លៃជា មួយស្មាត ហ្វូនដទៃ ដែលមានតម្លៃក្រោម $400» ។

This image has an empty alt attribute; its file name is 359143121a52f9373636d2a86adf897d-683x1024.jpg

រកឯណាបានទៀត ស្មាតហ្វូនជំនាន់ទី 4 គឺ OPPO Reno4 ដែលមានតម្លៃត្រឹម $369 ប៉ុណ្ណោះ ។ វ៉ាវ ! OPPO Reno4 គុណភាពលើសពីតម្លៃ ដែលប្រកបដោយមុខងារ និងបច្ចេកវិទ្យាទំនើប ថ្មី ប្លែកដែលមិនធ្លាប់មានពីមុនមក ។ តោះនាំគ្នាស្រូតទៅជាវ និង ទិញស្មាតហ្វូន OPPO Reno4 ឲ្យបានគ្រប់ៗគ្នានៅតាមបណ្តាហាងឲ្យលឿនៗ ដើម្បីទទួលបានកាដូដែលក្រុមហ៊ុនបានរៀបចំជូន បើគិតជាទឹកប្រាក់មានតម្លៃប្រមាណ $149 រួមមាន ៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយ នឹង ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអីន ធឺណិតមិនគិតថ្លៃ 24សប្តាហ៍ ។ កុំឱកាសដ៏អស្ចារ្យនេះរំលងផុតទៅឲ្យសោះ បានឡើង ស៊េរីទូរស័ព្ទថ្មី គុណភាពលើសពីតម្លៃ កាដូកក្រើកលើសពីការំពឹងទុក ។ តោះទិញ OPPO Reno4 តម្លៃត្រឹមតែ $369 ម្នាក់មួយៗកាន់ក្នុងដៃកាន់តែឡូយឆាយ កាន់តែទំនើប កាន់តែទាន់សម័យ កាន់តែថ្លៃថ្នូរ និងកាន់លេចធ្លោក្នុងចំនោមមនុស្ស ជាច្រើន ! ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is ac0155fcf64b89cf48c43fd59969cc01-683x1024.jpg

ហ្វេនៗដែលមិនទាន់ដឹងពីគន្លឹះងាយៗក្នុងការថតរូប Portrait ស្អាត និងលេចធ្លោដោយ ប្រើមុខងារ AI Color Portrait នៃ OPPO Reno4 តោះ ! កុំភ្លេចទស្សនាវីដេអូមួយនេះ ៖

https://www.youtube.com/watch?v=kxW6MS2c2f8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ