ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​អា​មេ​រិ​ក​ចំណាយ​ប្រាក់​៥​សែន​ដុល្លារទិញ​វី​យ៉ា​ក្រា​ពង្រឹងសមត្ថភាព​ផ្លូវភេទ​ដល់​កងទ័ព

9 ឆ្នាំ មុន

ក្រសួងការបរទេស​របស់​អា​មេ​រិ​ក​ចំណាយ​ប្រាក់​ប្រហែល​៥០៤.៨១៦​ដុល្លារ​ដើម្បី​ទិញ​ឱសថ​ព្យាបាល​អាការ​អស់​សមត្ថភាព​ផ្លូវភេទ​ដល់​កងទ័ព​កាលពី​ឆ្នាំ​កន្លង​មក ។

ក្រសួងការបរទេស​របស់​អា​មេ​រិ​ក​ចំណាយ​ប្រាក់​ប្រហែល​៥០៤.៨១៦​ដុល្លារ​ដើម្បី​ទិញ​ឱសថ​ព្យាបាល​អាការ​អស់​សមត្ថភាព​ផ្លូវភេទ​ដល់​កងទ័ព​កាលពី​ឆ្នាំ​កន្លង​មក ។

ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​បាន​ធ្វើ​កិច្ចសន្យា​ទិញ​ឱសថ​ពី​ក្រុមហ៊ុន​ឱសថ​នៅ​ក្នុង​រដ្ឋ​អូ​ហា​យ​យ៉ូ​«Cardinal Health » នៅ​ក្នុង​ឆ្នាំ​២០១៣ និង​ក្រសួង​បាន​ចំណាយ​ប្រាក់​ប្រហែល​៤២៥.០០០​ដុល្លារ ដើម្បី​ទិញ​ឱសថ​វី​យ៉ា​ក្រា​ដល់​កងទ័ព ។ ការ​ធានា​រ៉ាប់រង​សុខភាព​របស់​កងទ័ព​ក៏​បាន​លាតសន្ធឹង​លើ​ឱសថ​វី​យ៉ា​ក្រា (Viagra) និង​ជា​លើក​ដំបូង​ដែល​កងទ័ព​មាន​ឱសថ​ប្រភេទ​នេះ​កាលពី​ឆ្នា្ំ​១៩៩៨ រហូត​ដល់​ឆ្នាំ​២០០៥ ក្រោយមក​បាន​ដក​ចេញពី​បញ្ជី និង​ដាក់​បញ្ចូល​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១២ ។

កាលពី​ឆ្នាំ​១៩៩៨ ថ្នាំ​Viagra មាន​តម្លៃ​ប្រហែល​ពី​៨​ទៅ​៩០​ដុល្លារ ក្នុង​មួយ​គ្រាប់ ក្រោយមក​ថ្លៃ​កើនឡើង​ខ្ពស់​ដល់​២៥​ដុល្លារ ក្នុង​មួយ​គ្រាប់​ក្នុង​ពេល​បច្ចុប្បន្ន ។ អង្គភាព​កងទ័ព​បាន​កំណត់​ចែក​ឱសថ​តែ​ទៅ​លើ​កងទ័ព​ណា​ដែល​គ្រូពេទ្យ​ត្រួតពិនិត្យ​ឃើញ​ថា​អសមត្ថភាព​ផ្លូវភេទ និង​អ្នកជំងឺ​ត្រូវ​ទទួល​ឱសថ​មិន​លើស​ពី​៦​គ្រាប់​ក្នុង​មួយ​ខែ ។

សារព័ត៌មាន​របស់​អា​មេ​រិ​ក Washington Free Beacon បាន​ប៉ាន់​ប្រមាណ​ថា ឱសថ Viagra ដែល​ក្រសួងការពារជាតិ​បញ្ជា​ទិញ​កាលពី​ឆ្នាំ​២០១៤ នឹង​ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ​បាន​យូរ​ដល់​ទៅ​៨០.៧៧០​ម៉ោង ៣៣​នាទី និង​៣៦​វិនាទី ដោយ​គណនា​ពី​ការ​ប៉ាន់​ប្រមាណ​របស់​គ្រូពេទ្យ​ជំនាញ​ដែល​បញ្ជាក់​ថា​ថ្នាំ​មួយ​គ្រាប់​នឹង​ជួយ​ឱ្យ​អវយវៈ​ភេទ​ឡើង​រឹង​ប្រហែល​៤​ម៉ោង ៕