ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​២​នាក់ បំផ្ទុះ​គ្រាប់បែក​អត្តឃា.ត នៅ​ហ្វី​លី​ពី​ន ស្លា.ប់​១៤​នាក់ របួស​៧៥​នាក់

3 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ មេបញ្ជាការ​កងទ័ព​ហ្វី​លី​ពី​ន បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២៦ សីហា​នេះ​ថា ក្រុម​អ្នក​វាយប្រហារ​អត្តឃាត ចំនួន​ពីរ​នាក់ គឺជា​ស្ត្រី​មេម៉ាយ ដែល​បាន​បំផ្ទុះ​គ្រាប់បែក…

ទីក្រុង​ម៉ានីល ៖ មេបញ្ជាការ​កងទ័ព​ហ្វី​លី​ពី​ន បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២៦ សីហា​នេះ​ថា ក្រុម​អ្នក​វាយប្រហារ​អត្តឃាត ចំនួន​ពីរ​នាក់ គឺជា​ស្ត្រី​មេម៉ាយ ដែល​បាន​បំផ្ទុះ​គ្រាប់បែក ចំនួន​ពីរ​ដង នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន ស្ត្រី​ទាំង​២ ស្ថិតនៅ​ក្នុង​ក្រុម​សកម្មប្រយុទ្ធ​អា​ប៊ូ​សាយ​យ៉ា​ហ្វ ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​អ៊ី​ស្លា​ម ។

នៅ​ក្នុង​ការ​វាយប្រហារ​នេះ ស្ត្រី​ទាំង​ពីរ​បាន​បំផ្ទុះ​ខ្លួន ធ្វើ​អោយ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៤​នាក់​ត្រូវ​បាន​សម្លាប់ និង៧៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​ចំណោម​អ្នក​រង​របួស​មាន​កងកម្លាំង​របស់​រដ្ឋាភិបាល​ និង​ជន​ស៊ី​វិល ។

ភ្លាម​ៗ គ្មាន​ក្រុម​ណាមួយ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ដ៏​សាហាវ​នេះ​ទេ ប៉ុន្តែ​យោធា​បាន​ចង្អុលបង្ហាញ​ទៅ​ក្រុម​អា​ប៊ូ​សាយ​យ៉ា​ហ្វ ។

មេបញ្ជាការ​កងទ័ព លោក​ឧត្តមសេនីយ៍ឯក Cirilito Sobejana បាន​កំណត់​អត្តសញ្ញាណ​អ្នក​បំផ្ទុះ​គ្រាប់បែកទាំង២ ជា​ស្ត្រី មានឈ្មោះ Nanah និង Inda Nay ។

នៅ​ក្នុង​សារ​ជា​អក្សរ ទៅ​កាន់​អ្នក​សារព័ត៌មាន​ លោក​ឧត្តមសេនីយ៍ឯក Sobejana បាន​និយាយ​ថា ស្ត្រី​ឈ្មោះ Nanah គឺជា​ភរិយា​របស់​សព​ជនសកម្មប្រយុទ្ធ​ម្នាក់​ឈ្មោះ Norman Lasuca ដែល​គេ​ចាត់​ទុក​ថា ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដំបូង​គេ នៅ​ប្រទេស​ហ្វី​លី​ពី​ន ។

សព​លោក Lasuca និង​អ្នក​វាយប្រហារ​ម្នាក់​ទៀត បាន​បំផ្ទុះ​ខ្លួនឯង នៅ​ខាងក្រៅ​ជំរុំ​យោធា​Jolo ក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​សម្លាប់​ទាហាន និង​ជន​ស៊ី​វិល​ជា​ច្រើន​នាក់ ។

Inda Nay គឺជា​ភរិយា​របស់ជនសកម្មប្រយុទ្ធ Talha Jumsah ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា លោក​ដើរតួ​ជា​អ្នក​ទំនាក់ទំនង​រវាង ក្រុម​អា​ប៊ូ​សាយ​យ៉ា​ហ្វ និង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លា​ម ។ គាត់ត្រូវ​បាន​គេ​សម្លាប់ នៅ​ក្នុង​ខែវិច្ឆិកា នៅ​ក្នុង​ការ​បាញ់ប្រហារ ជាមួយ​កងកម្លាំង​សន្តិសុខ នៅ​ជំរុំ​យោធា Jolo ។

ក្រុម​ស៊ើប​អ​ង្គេ​ត​កំពុង​ពិនិត្យ​មើល​ថា តើ​ស្ត្រី Nanah ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ឫ​មិនមែន ?

អង្គការ​ភេរវ​ករ​អា​ប៊ូ​សាយ​យ៉ា​ហ្វ ជា​បណ្តាញ​ក្រុមសកម្មប្រយុទ្ធ ដែល​សហរដ្ឋអាមេរិក​បាន​ចុះបញ្ជី​ថា ជា​អង្គការ​ភេរវកម្ម​មួយ ធ្លាប់​បាន​វាយប្រហារ​ដ៏​អាក្រក់​នៅ​ហ្វី​លី​ពី​ន ក៏​ដូច​ជា​ការ​ចាប់ជំរិត​ភ្ញៀវ​ទេសចរ​បរទេស និង​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត ។ នៅ​ខែមករា ឆ្នាំ​២០១៩ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ២​នាក់ បាន​បំផ្ទុះ​ខ្លួនឯង នៅ​ក្បែរ​វិហារ​កាតូលិក​មួយ ដែល​បាន​សម្លាប់​មនុស្ស ២១​នាក់ ។

ការ​វាយប្រហារ​អត្តឃាត គឺ​កម្រ​មាន​ណាស់ នៅ​ប្រទេស​ហ្វី​លី​ពី​ន ប៉ុន្តែ​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៨ មក​កើត​មាន​ចំនួន​៥​លើក រួម​ទាំង​ការ​ផ្ទុះ​ចុង​ក្រោយបង្អស់​នេះ ៕

រូបភាព ពី AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ