ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ព័រ​តូ​រី​កូ​ពិន័យ​អាណាព្យាបាល​បណ្តោយ​ឱ្យ​កូន​ឡើង​ទម្ងន់

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សមាជិក​សភា​ព័រ​តូ​រី​កូ កំពុង​ត្រៀម​អធិប្បាយ​ពី​សេចក្តីព្រាងច្បាប់​សម្រាប់​ពិន័យ​លើ​អាណា​ព្យា​បា​ល​ដែល​បណ្តែតបណ្តោយ​ឱ្យ​កូនចៅ​ធាត់

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សមាជិក​សភា​ព័រ​តូ​រី​កូ កំពុង​ត្រៀម​អធិប្បាយ​ពី​សេចក្តីព្រាងច្បាប់​សម្រាប់​ពិន័យ​លើ​អាណា​ព្យា​បា​ល​ដែល​បណ្តែតបណ្តោយ​ឱ្យ​កូនចៅ​ធាត់ ក្នុង​ទឹកប្រាក់​៨០០​ដុល្លារ ប្រសិនបើ​មិន​ព្រម​សម្រក​ទម្ងន់ ។

លោក​ប៊ើ​តូ រ៉ូ​ដ​រី​ហ្គេ​ស សមាជិក​ព្រឹទ្ធសភា​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ​មាន​គោលដៅ​ដើម្បី​ទ្រទ្រង់​លើ​សុខុមាលភាព​កុមារ និង​ជួយ​ឱ្យ​អាណាព្យាបាល​មាន​​សុខភាព​ល្អ ។ សេចក្តីព្រាងច្បាប់​នេះ ចាប់ផ្តើម​បកស្រាយ​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ប្រសិនបើ​ទទួល​បានការ​អនុម័ត​ពី​សភា មាន​ន័យ​ថា កុមារ​គ្រប់​រូប​ត្រូវ​សម្រក​ទម្ងន់ ។ ក្រៅពី​នេះ​អាជ្ញាធរ​នឹង​បើក​គម្រោងការ​ផ្គត់ផ្គង់​អាហារ និង​ហាត់ប្រាណ ។

ក្រោយ​ពេល​កន្លង​ផុត​រយៈពេល​៦​ខែ មន្ត្រី​ប្រតិបត្តិ​ត្រូវ​អង្កេត​លើ​ទម្ងន់​របស់​កុមារ​ជា​ថ្មី ប្រសិនបើ​មិន​ស្រក​ទម្ងន់ និង​ធាត់​បន្ត អាណាព្យាបាល​នឹង​ទទួល​ការ​ពិន័យ​ក្នុង​ពី​៥០០​ដល់​៨០០​ដុល្លារ ។

បណ្តា​វេជ្ជបណ្ឌិត​ជា​ច្រើន​រូប រួម​ទាំង​ប្រធាន​វិទ្យាស្ថាន​ថែទាំ​កុមារ​នៅ​សហរដ្ឋអាមេរិក​បាន​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​នេះ ថា​មិន​យុត្តិធម៌ ដោយ​បញ្ជាក់​ថា មាន​កុមារ​ជាង​២៨%​នៅ​ព័រ​តូ​រី​កូ ទម្ងន់​កើន​លើស​បទដ្ឋាន បើ​ប្រៀបធៀប​ទៅ​នឹង​១៨%​នៅ​សហរដ្ឋអាមេរិក ៕