ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​កម្សាន្ត​ធម្មជាតិ​ដ៏​ប្រណីត​នៅ​ប្រទេស​ចិន

9 ឆ្នាំ មុន

«Daocheng» ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​របស់​ចិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​ភ្នំ​ហេង​ឌ័​ន និង​ភាគ​ខាងលិច​ខេត្ត​ស៊ី​ឈ័ន ។

បច្ចុប្បន្ន​តំបន់​កម្សាន្ត Daochen គ្រប់គ្រង​ដោយ

«Daocheng» ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​របស់​ចិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​ភ្នំ​ហេង​ឌ័​ន និង​ភាគ​ខាងលិច​ខេត្ត​ស៊ី​ឈ័ន ។

បច្ចុប្បន្ន​តំបន់​កម្សាន្ត Daochen គ្រប់គ្រង​ដោយ​អាជ្ញាធរ​ស្វយ័ត​ទី​បេ Garze Tibetan Autonomous prefecture ដែល​ភាគច្រើន​សម្បូរ​ដោយ​ជនជាតិ​ចិន​ទី​បេ​រស់នៅ ។ តំបន់​នោះ​រក​ឃើញ​ជា​លើក​ដំបូង​ដោយ​អ្នករុករក​ភូមិសាស្ត្រ​ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​អូ​ទ្រី​ស ឈ្មោះ​យ៉ូ​ស៊ែ​ប រ៉ក ក្នុង​ឆ្នាំ​១៩២៨ ។
បន្ទាប់​ពី​រជ្ជកាល គី​ង និង​រជ្ជកាល​ជាំ​ង ឆេ​ង​ដួល​រលំ​ទៅ តំបន់​កម្សាន្ត Daocheng បាន​ក្លាយទៅជា​តំបន់​វឹកវរ ។ ដោយសារ​តែ​មាន​ទីតាំង​ភូមិសាស្ត្រ​ក្បែរ​ព្រៃ​ភ្នំ អម​ដោយ​ទឹក​បឹង អូរ និង​ទឹកជ្រោះ​សែន​ត្រជាក់​មនោ​រម្យ​រំលេច​ដោយ​រុក្ខជាតិ​ខៀវស្រងាត់​បាន​ទាក់ទាញ​ហ្វូង​សត្វព្រៃ​ច្រើន​ប្រភេទ​រស់នៅ ។

តំបន់​កម្សាន្ត «Daocheng» ជា​រមណីយដ្ឋាន​ដ៏​ពេញ​និយម​របស់​ជនជាតិ​ចិន ទី​បេ និង​អ្នកទេសចរ​បរទេស ដោយសារ​តែ​បង្កប់​នូវ​ទេសភាព​ពី​ធម្មជាតិ ៕