ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​វៀតណាម តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​អ្នកនេសាទ​និង​ទូក នៅ​ឥណ្ឌូ​នេ​ស៊ី

3 ឆ្នាំ មុន

ហាណូ​យ ៖ សមាគម​អ្នកនេសាទ​វៀតណាម បាន​រិះគន់​ចំ​ៗ​ទៅ​លើ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ចំពោះ​ការ​ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម​ច្រើន​នាក់​ដោយ​ខុសច្បាប់ ហើយ​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ពួក​គេ ព្រមទាំង​ប្រគល់​ទូក​ទាំងអស់​មក​វិញ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន AFP ។…

ហាណូ​យ ៖ សមាគម​អ្នកនេសាទ​វៀតណាម បាន​រិះគន់​ចំ​ៗ​ទៅ​លើ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ចំពោះ​ការ​ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម​ច្រើន​នាក់​ដោយ​ខុសច្បាប់ ហើយ​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ពួក​គេ ព្រមទាំង​ប្រគល់​ទូក​ទាំងអស់​មក​វិញ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន AFP ។

កាលពី​ថ្ងៃ​ទី​២៤ សីហា សមាគម​នេះ បាន​និយាយ​ថា អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី ត្រូវ​តែ​ធានា​សុវត្ថិភាព​របស់​ក្រុម​អ្នកនេសាទ​វៀតណាម និង​ទូក​របស់​ពួក​គេ​ហើយ​ថា ទ​ង្វើ​របស់​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​នេះ មិន​ត្រូវ​កើតឡើង​ម្តងទៀត​ឡើយ ។

សមាគម​នេះ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​វៀតណាម​ផង​ដែរ ឲ្យ​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី និង​នាំ​ក្រុម​អ្នកនេសាទ​ត្រឡប់​មក​ប្រទេស​វិញ​ដោយ​សុវត្ថិភាព ហើយ​ត្រូវ​ពង្រឹង​ការ​ល្បាត​ខ្លួន ដើម្បី​ជួយ​ដល់​ក្រុម​អ្នកនេសាទ​វៀតណាម នៅ​ដែនសមុទ្រ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១០ សីហា ទូក​នេសាទ​វៀតណាម​ចំនួន​៣​គ្រឿង ជាមួយនឹង​នាវិក​២៦​នាក់ ត្រូវ​បាន​ក្រុម​ល្បាត​ដែនទឹក​ឥណ្ឌូ​នេ​ស៊ី​ចាប់​ឃាត់ ខណៈ​ដែល​ពួក​គេ​កំពុង​នេសាទ​នៅ​ក្នុង​ដែនទឹក ដែល​សមាគម​នេះ អះអាង​ថា ជា​របស់​វៀតណាម ប៉ុន្តែ​ឥណ្ឌូ​នេ​ស៊ី​ថា ជា​របស់​ខ្លួន​ទេ ។

សូម​ជម្រាប​ថា ចាប់តាំងពី​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី លោក ចូ​កូ វី​ដូ​ដូ Joko Widodo ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៤​មក ទូក​នេសាទ​បរទេស​ខុស​ច្បាប់​រាប់រយ​គ្រឿង ត្រូវ​បាន​រឹបអូស និង​បាញ់​ពន្លិច​ចោល​ក្នុង​សមុទ្រ ដែល​ទូក​នេសាទ​ទាំង​អស់នោះ​ជាង​ពាក់កណ្តាល​ជា​របស់​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ