ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​បាន​2​ថ្ងៃ​សុំ​លែង​ព្រោះ​ប្តី​ក្បាលទំពែក

9 ឆ្នាំ មុន

សារព័ត៌មាន​អេ​មី​រ៉ាត អា​រ៉ាប់​រួម​ឈ្មោះ​«​អេ​មី​រ៉ាត ២៤៧» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​អេ​ហ្ស៊ី​បម្នាក់​បាន​ទៅ​តុលាការក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​ប្តឹង​សុំ​លែងលះ​ប្តី​ដែល​ទើប​រៀប​ការ​បាន​២​ថ្ងៃ ។

សារព័ត៌មាន​អេ​មី​រ៉ាត អា​រ៉ាប់​រួម​ឈ្មោះ​«​អេ​មី​រ៉ាត ២៤៧» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​អេ​ហ្ស៊ី​បម្នាក់​បាន​ទៅ​តុលាការក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​ប្តឹង​សុំ​លែងលះ​ប្តី​ដែល​ទើប​រៀប​ការ​បាន​២​ថ្ងៃ ។ មូលហេតុ​នៃ​ការ​សុំ​ប្តឹង​លែងលះ​នោះ​ដោយសារ​តែ​ប្តី​ក្បាលទំពែក ខណៈ​មាន​អាយុ​តែ​២៨​ឆ្នាំ​ប៉ុណ្ណោះ ។
ប្តី​-​ប្រពន្ធ​នេះ​រៀប​ការ​នឹង​គ្នា​ដោយ​ឪពុក​ម្តាយ​របស់​ពួក​គេ​ផ្សំផ្គុំ​។ បន្ទាប់​ពី​ភ្ជាប់ពាក្យ​បាន​រយៈពេល​១១​ខែ ពួក​គេ​រៀប​ការ​នឹង​គ្នា ។

នារី​ជា​ភរិយា​បញ្ជាក់​ប្រាប់​តុលាការ​ថា  ក្នុងអំឡុងពេល​ដែល​ពួក​នាង​សេពគប់​គ្នា និង​នៅ​ពេល​ភ្ជាប់ពាក្យ បុរស​ជា​គូស្នេហ៍​បាន​ពាក់​សក់​សម្រាប់​បិទ​បាំង​ការណ៍​ពិត និង​មិន​ដែល​ប្រាប់​នាង​ថា​សក់​នៅ​លើ​ក្បាល​ជា​សក់​ពាក់ ព្រោះ​រូបគេ​ក្បាលទំពែក​ទេ ។ ពេល​ដឹង​ការណ៍​ពិត​ក្នុងអំឡុងពេល​ក្រប​ទឹកឃ្មុំ​បាន​រយៈពេល​២​ថ្ងៃ​ធ្វើ​ឱ្យ​នាង​មិន​អាច​ទទួល​បាន​ចំពោះ​ប្តី​ក្បាលទំពែក និង​ភូត​កុហក​បែប​នេះ ។

ប្រភព​ព័ត៌មាន​មិន​បានឱ្យ​ដឹង​ថា តើ​តុលាការ​សម្រេច​ឱ្យ​នារី​ម្នាក់​នោះ​លែងលះ​ប្តី ព្រោះតែ​រឿង​ក្បាលទំពែក ឬ​អត់​ទេ ?