ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ 2020 នេះ ក្រុមហ៊ុនហួវៃ ប៉ាវផ្តាច់ការប្រគំតន្ត្រីខ្នាតយក្ស Huawei nova 7i Luxury ស្វាគមន៍ការកក់ទុកមុនកំពូលស្មាតហ្វូន 5G Huawei nova 7 SE 5G តម្លៃត្រឹមតែ $349 !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃសៅរ៍ទី 29 សីហា 2020 ខាងមុខនេះចាប់ពីម៉ោង 6 ល្ងាច ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ ថ្ងៃសៅរ៍ទី 29 សីហា 2020 ខាងមុខនេះចាប់ពីម៉ោង 6 ល្ងាច ក្រុមហ៊ុន ហួវៃនឹងប្រារព្ធកម្មវិធីប្រគំតន្ត្រីខ្នាតយក្សដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova 7i Luxury ពណ៌ប្រាក់ទឹកកក តម្លៃ $289 និងស្វាគមន៍ការកក់ទុកមុន Huawei nova 7 SE 5G តម្លៃពិសេសត្រឹមតែ $349 ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗ ធានាថា ដឹងតែកក្រើកឆាកតន្ត្រីហង្សមាស ទៀតហើយ ។ សម្រាប់ឆ្នាំ 2020 នេះ ក្រុមហ៊ុនហួវៃ ហាក់មមាញឹកខ្លាំងលើការដាក់សម្ពោធស្មាតស៊េរីថ្មីត្រកូល NOVA ស៊េរី រហូត ប៉ាវផ្តាច់ ការប្រគំតន្ត្រីខ្នាតយក្សលើឆាកតន្ត្រីហង្សមាសថែមទៀតផង ។

This image has an empty alt attribute; its file name is 9531c66640a60acee68f654ed5630d40-3-682x1024.jpg

លោក ថង សារី ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុន ហួវៃនៅកម្ពុជាបានឲ្យថា ដោយសារមានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនហួវៃនៅកម្ពុជា ជាពិសេ សលើ NOVA ស៊េរីតែម្តង អាស្រ័យហេតុនេះទើបក្រុមហ៊ុនហួវៃយើងខ្ញុំដាក់សម្ពោធនូវស្មាតហ្វូនរៀមច្បងស៊េរី Huawei nova Luxury ពណ៌ប្រាក់ទឹកកក និងស្វាគមន៍ការ កក់ទុកមុន កំពូលស្មាតហ្វូន 5G Huawei nova 7 SE 5G តម្លៃពិសេសត្រឹមតែ $349 ក្នុងកម្មវិធីប្រគំតន្ត្រី nova 7i LUXURY Concert ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងហ្វេសប៊ុកផេកផ្លូវការ Huawei Mobile ជាបន្តបន្ទាប់ ។

This image has an empty alt attribute; its file name is 9da4a1e2bfa7cac164143b589397d6b7-666x1024.jpg

គ្រប់គ្នាអាចជាវស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃ $289 នឹងទទួលបានច្រាស់ដុសធ្មេញឆ្លាតវៃ Lebooo Smart Toothbrush តម្លៃ $39 មានបីជម្រើសពណ៌ភ្លាមៗ ខណៈបើកក់ទុកមុនកំពូលស្មាតហ្វូន Huawei nova 7 SE 5G តម្លៃ $349 នឹងទទួលបាន QuickCharge Powerbank មានតម្លៃ $29, Original Nova Case មានតម្លៃ $20 ស៊ីម Smart គម្រោងធំហ្មង៎ 12 សប្តាហ៍ មានតម្លៃ $129 និង កាតាបស្តាយ Huawei មានតម្លៃ $35 សរុបជាសាច់ប្រាក់ $213 ។

This image has an empty alt attribute; its file name is fc7e152e1cc34db04fea644af5336d9c-1-908x1024.jpg

HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយ នឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់ គឺពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ 4 គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី 1 ទំហំ 48 មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode ។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode ។ កាមេរ៉ាទី 2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140% ។ កាមេរ៉ាទី 3 បំពាក់នូវឡេន Macro ទំហំ 2 មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក ។

This image has an empty alt attribute; its file name is 4da9c3196afef1447bdb6b301fd96c47-2-1024x1024.jpg

សម្រាប់កាមេរ៉ាទី 4 ទំហំ 2 មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ ទាញ និងលេចធ្លោបំផុត ។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថត ស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និងពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម ។

This image has an empty alt attribute; its file name is 4a957e6a3817d9c63035da3d66bc7e78-1-682x1024.jpg

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ 40 វ៉ាត់ សាកថ្ម 10 នាទីលេងជាប់បាន 3 ម៉ោង ភ្ជាប់មកជាមួយនឹង Huawei AppGallery មួយសេតក្នុងប្រអប់ស្រាប់ ងាយស្រួលទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery ។ ក្រៅពី AppGallery ស្មាតហ្វូនម៉ូដែលនេះ ក៏មានភ្ជាប់មកជាមួយនឹង Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search ។

This image has an empty alt attribute; its file name is 6c851670beee739e6548d14e058a6211-2.png

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេម ជា មួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់ ។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង ។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក 10 នាទី លេងបានលើសពី 3 ម៉ោង ។

This image has an empty alt attribute; its file name is b2cbdc83e603af7cdaf5fea405f78c30-2.png

សរុបមក សូមកុំភ្លេចដាក់ម៉ោងរោទ៍រង់ចាំអ៊ុតមើលក្នុងកម្មវិធីប្រគំតន្ត្រី nova 7i LUXURY concert ហ្វេសប៊ុកផ្លូវការ Huawei ឬក៏ទូរទស្សន៍ហង្សមាស HDTV ថ្ងៃសៅរ៍ទី 29 សីហា 2020 វេលាម៉ោង 6 ល្ងាច ខាងមុខនេះ ! ជាវ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកកឥឡូវនេះ នឹងទទួលបាន ច្រាស់ដុសធ្មេញឆ្លាតវៃ Lebooo Smart Toothbrush តម្លៃ $39 ភ្លាមៗ ប៉ុន្តែបើសិនជាចង់ឡើងស៊េរីទូរស័ព្ទ 5G អាចពិចារណាកក់ទុកមុនលើ Huawei nova 7 SE 5G តម្លៃត្រឹមតែ $349 នឹងទទួលបានកាដូបន្ថែមសរុបជាសាច់ប្រាក់ $213 ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is dc61d500009a46542866ed1d67198eff-742x1024.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ