ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​ញ្ចូ​ន​ខ្លួន​លោក​ពេជ្រ ព្រហ្ម​មុន្នី​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​ទាំង​យប់ បន្ទាប់​ពី​ឃាត់ខ្លួន​នៅ​ល្ងាចម៉ិញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រត់គេច​ខ្លួន​មិន​បាន​ប៉ុន្មាន​ផង​សមត្ថកិច្ច​ក៏​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​លោក​ផ្កាយ​១​ពេជ្រ ព្រហ្ម​មុន្នី​បាន​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ប្រាសាទនាងខ្មៅ ស្រុក​បាទី

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រត់គេច​ខ្លួន​មិន​បាន​ប៉ុន្មាន​ផង​សមត្ថកិច្ច​ក៏​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​លោក​ផ្កាយ​១​ពេជ្រ ព្រហ្ម​មុន្នី​បាន​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ប្រាសាទនាងខ្មៅ ស្រុក​បាទី ខេត្តតាកែវ ។

ប្រតិបត្តិ​ការណ៍​ខាងលើ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ហុង វិ​ណុ​ល ស្នងការ​នៃ​ស្នងការដ្ឋាន​សន្តិសុខ​ព័ត៌មាន និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​ខាងលើ ហើយ​នៅ​វេ​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ខ្លួន​លោក​ពេជ្រ ព្រហ្ម​មុន្នី​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ។

តាម​សេចក្តីរាយការណ៍​ពី​ភ្ញាក់​ងា​កោះសន្តិភាព​ដែល​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក​ពេជ្រ ព្រហ្ម​មុន្នី នៅ​មិន​ទាន់​ប​ញ្ចូ​ន​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ព្រោះ​អយ្យការ​កំពុងធ្វើការ​សាកសួរ​មិន​ទាន់​ចប់​នៅឡើយ ។

គួរ​បញ្ចា​ក់ថា កងកម្លាំង​កងរាជអាវុធហត្ថ និង​មានការ​ចូលរួម​ពី​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​តាម​ប្រមាញ់​ឃាត់ខ្លួន​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្ម​មុន្នី នាយករង​សេនាធិការ​នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក​ក្រសួងការពារជាតិ ដែល​កំពុង​រត់គេច​ខ្លួន​ក្រោយ​បែកធ្លាយ​រឿង​មិន​ប្រក្រតី​លើ​សំណុំរឿង​ឪពុក​ម្តាយ​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ៕