ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្រោយ​ពី​បុក​ជាមួយ​រថយន្ត​ធុន​យក្ស

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជា​កម្មករ​រោងចក្រ​បាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ​ខណៈ​ដែល​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត ហើយ​បត់​បក​ក្រោយ​ត្រូវ​រថយន្ត​ដឹក​ហ្គា​ស​បុក​បណ្តាល​អោយ​ស្លាប់​គួរ​ឲ្យ​សង្វេគ ដែល​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជា​កម្មករ​រោងចក្រ​បាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ​ខណៈ​ដែល​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត ហើយ​បត់​បក​ក្រោយ​ត្រូវ​រថយន្ត​ដឹក​ហ្គា​ស​បុក​បណ្តាល​អោយ​ស្លាប់​គួរ​ឲ្យ​សង្វេគ ដែល​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​១ ចំណុច​ភូមិ​ដើម​ពោធិ ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង ។

យោង​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ លាវ ផ​ល្លិ​ន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឡ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង មុខ​កម្មករ​រោងចក្រ ។ បើក​ម៉ូតូ​ម៉ាក ហុងដា C125​សេរី​២០២០ ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង​1P7558​លេខ បាន​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បត់​ម៉ូតូ​បក​ក្រោយ​ទៅ​ទិស​ខាងកើត​វិញ ស្រប​ពេល​នោះ​មាន​រថយន្ដ​ដឹក​ហ្គា​ស​មួយ​គ្រឿង​ម៉ាក DAEWOO​ពាក់​ស្លាក​លេខ​3E.​ភ​.​ព​7232 កំពុង​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​មក​កើត​បញ្ច្រាស់ទិស​គ្នា ចាប់​ប្រាំង​មិន​ទាន់​ក៏​បុក​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រួច​មក អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់​អត្ត​សញ្ញា​ន​បាន​ចុះ​រត់គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​បន្សល់​នៅ​រថយន្ត នៅ​នឹង​កន្លែង ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ ។ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​។

ចំពោះ​មូលហេតុ​.​ម៉ូតូ​បើកបរ​វា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ រីឯ​វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ