ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ្រិក​ខាងត្បូង​គ្រោង​ចេញ​ច្បាប់​ហាម​ជនបរទេស​កាន់កា.ប់​ដីធ្លី

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ជនបរទេស​មាន​បម្រាម​កាន់កា.ប់​ដីធ្លី​នៅ​អាហ្វ្រិក​ខាងត្បូង​នៅ​ក្នុង​សំណើ​ថ្មី​ដែល​ចេញ​ដោយ​លោក​ប្រធានាធិបតី​ហ្សា​ខុប​ស៊ូ​ម៉ា

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ជនបរទេស​មាន​បម្រាម​កាន់កាប់​ដីធ្លី​នៅ​អាហ្វ្រិក​ខាងត្បូង​នៅ​ក្នុង​សំណើ​ថ្មី​ដែល​ចេញ​ដោយ​លោក​ប្រធានាធិបតី​ហ្សា​ខុប​ស៊ូ​ម៉ា និង​នៅ​ក្នុង​សំណើ​នេះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នឹង​ត្រូវ​កំណត់​ទំហំ​ដីធ្លី​ប្រកប​អាជីវកម្ម ។

លោក​ប្រធានាធិបតី​ហ្សា​ខុប​ស៊ូ​ម៉ា បាន​ប្រកាស​សំណើ​នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​សេចក្តី​ថ្លែង​ពី​យុទ្ធសាស្ត្រ​គោលនយោបាយ​ជាតិ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៥ ។

ក្នុង​រយៈពេល​២០​ឆ្នាំ ក្រោយ​ពី​បញ្ចប់​យុគសម័យ​ជាន់ឈ្លី​ជាតិ​សាសន៍ ដីធ្លី​ភាគច្រើន​ស្ថិត​ក្នុង​ការ​កាន់កាប់​របស់​ជន​ស្បែក​ស​មួយ​ក្តាប់​តូច និង​នៅ​តែ​បង្ក​ជា​បញ្ហា​របស់​រដ្ឋាភិបាល​ដែល​ស្ថិត​ក្រោម​គំនាប​ដ៏​ធ្ងន់​ក្នុង​ការ​បែងចែក​ដីធ្លី​សម្រាប់​ប្រកប​របរ​រកស៊ី​លើ​ជន​ស្បែក​ខ្មៅ​នៅ​ក្នុងស្រុក​។

លោក​ហ្សា​ខុប​ស៊ូ​ម៉ា បាន​អធិប្បាយ​ទាក់ទិន​នឹង​សំណើ​នោះ​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ដោយ​បញ្ជាក់​ថា ដីធ្លី​បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​កត្តា​ដ៏​សំខាន់​បំផុត​លើ​ការ​ដោះស្រាយ​ពី​កំហុសឆ្គង​ពី​អតីតកាល ដោយ​សេចក្តីព្រាងច្បាប់​លើ​ការ​កាន់កាប់​ដីធ្លី​នឹង​ដាក់​ទៅ​សភា​នៅ​ឆ្នាំ​២០១៥​នេះ ។ ទៅ​អនាគត​ជនបរទេស​នឹង​អនុញ្ញាត​ឱ្យ​ជួល​ដីធ្លី​បាន ប៉ុន្តែ​គ្មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ដីធ្លី​ទេ ខណៈ​ពេល​កសិករ​នៅ​ក្នុងស្រុក​ក៏​គ្មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​លើស​ពី​១២.០០០​ហិ​កតា​។

សេចក្តីព្រាងច្បាប់​នេះ មាន​ទិស​ដៅ​សំដៅលើ​កសិករ​ស្បែក​ស​ដែល​នៅ​កាន់កាប់​ដីធ្លី​ភាគច្រើន ក្រោយ​ពី​បញ្ចប់​យុគសម័យ​ជាន់ឈ្លី​ជាតិ​សាសន៍​។ ទោះជា​យ៉ាងណា​ក៏​ដោយ មាន​ហេតុផល​ជា​ច្រើន​ករណី​ដែល​តម្រូវ​ឱ្យ​ប្រទេស​មាន​បម្រែបម្រួល​យឺត ដោយ​សំណើ​ថ្មី​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​លើ​ផ្នែក​ច្បាប់​យ៉ាង​ខ្លាំង​ពី​កសិករ​ដែល​ជំទាស់​ថា ប្រសិនបើ​បន្ថយ​ដីធ្លី​ឱ្យ​នៅ​តិច ក៏​គ្មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​អាជីវកម្ម​អ្វីដែរ ៕