ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​យេ​រូ​សា​ឡឹម​តាំងពិព័រណ៍​បង្ហាញ​ពី​ប្រវត្តិ​ជនជាតិ​អីុ​ស្រា​អែ​ល​នៅ​អាណាចក្រ​បា​ប៊ី​ឡូ​ន

9 ឆ្នាំ មុន

រ៉​យ​ទ័​រ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា គឺជា​លើក​ដំបូង​ហើយ​ដែល «​សិលាចារឹក​បុរាណ​» រក​ឃើញ​នៅ​អីុ​រ៉ា​ក់​ដាក់​តាំង​បង្ហាញ​ក្នុង​ពិ​ព​រ័​ណ៍ ដោយ​រៀបរាប់​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​អីុ​ស្រា​អែ​ល

រ៉​យ​ទ័​រ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា គឺជា​លើក​ដំបូង​ហើយ​ដែល «​សិលាចារឹក​បុរាណ​» រក​ឃើញ​នៅ​អីុ​រ៉ា​ក់​ដាក់​តាំង​បង្ហាញ​ក្នុង​ពិ​ព​រ័​ណ៍ ដោយ​រៀបរាប់​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​អីុ​ស្រា​អែ​ល​ដែល​ភៀសខ្លួន​នៅ​អាណាចក្រ​បា​ប៊ី​ឡូ​ន (Babylon) កាលពី​២៥០០​ឆ្នាំ​មុន ។

ពិ​ព​រ័​ណ៍​នេះ​សំដៅលើ​ការ​បង្ហាញ​សិលាចារឹក​អក្សរ​គូស​ជា​សញ្ញា មាន​ទំហំ​ប៉ុន​បាតដៃ​មនុស្ស​ចាស់​ប្រហែល​១០០​ផ្ទាំង ។ សិលាចារឹក​មួយ​ផ្ទាំង​ៗ​សុទ្ធ​សឹង​បញ្ជាក់​លំអិត​លើ​ការ​ទាក់ទង​ទិញ​ទំនិញ និង​ប្រើ​ជា​សញ្ញា​រវាង​ជនជាតិ​អីុស្រា​អែ​ល ដែល​ត្រូវ​ព្រះមហាក្សត្រ​នេ​ប៊ូ​ខាត​ណេ​ស​សា នៃ​អាណាចក្រ​បា​ប៊ី​ឡូ​ន​បណ្តេញចេញ ឬ​ណែនាំ​ឱ្យ​ចាក​ចេញពី​ក្រុង​យេ​រូ​សា​ឡឹម កាលពី​៦០០​ឆ្នាំ​មុន​គ្រឹ​ស្ត​ស័ក​រាជ ។

លោក​ហ្វ៊ី​លី​ប វូ​កូ​សា​វ៉ូ​វិក អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​បា​ប៊ី​ឡូ​ន ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ក្នុង​ពិ​ព​រ័​ណ៍​នៅ​សារមន្ទីរ​យេ​រូ​សា​ឡឹម​បញ្ជាក់​ថា «​យើង​សំណាងល្អ ប្រៀប​ដូច​ជា​ត្រូវ​រង្វាន់​ដ៏​មហាសាល ។ នៅ​ពេល​យើង​ចាប់ផ្តើម​អាន​សិលាចារឹក​ទាំងនោះ​នឹង​មានការ​ភ្ញាក់ផ្អើល ព្រោះ​ទិន្នន័យ​ទាំងនោះ​ជា​ចម្លើយ​នៃ​ច​ម្ង​ល់​របស់​វត្ថុ​ដែល​យើង​បាន​សង្ស័យ​នា​ពេល​កន្លង​មក​ថា តើ​កើតហេតុ​ការណ៍​អ្វី​ខ្លះទៅ​លើ​ខ្សែជីវិត​របស់​អី​ុ​ស្រា​អែ​ល​នៅ​ក្នុង​អាណាចក្រ​បា​ប៊ី​ឡូ​ន កាលពី​ជាង​២៥០០​ឆ្នាំ​មុន ?

ព្រះ​អង្គ​នេ​ប៊ូ​ខាត ណេ​ស​សា គឺជា​អ្នកគ្រប់គ្រង​ដ៏​មាន​ឥទ្ធិពល និង​ត្រូវ​គេ​ស្គាល់​ថា ជា​អធិរាជ​នៅ​បា​ប៊ី​ឡូ​ន ធ្លាប់​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុង​យេ​រូ​សា​ឡឹម​ជា​ច្រើន​លើក ខណៈ​ពេល​ព្រះ​អង្គ​ព្យាយាម​ពង្រីក​អាណាចក្រ​។ នៅ​ក្នុង មួយ​លើក​ៗ​ដែល​ព្រះ​អង្គ​យាង​ទត​ក្រុង​យេ​រូ​សា​ឡឹម ទ្រង់​បាន​បណ្តេញ ឬ​ណែនាំ​ឱ្យ​ជនជាតិ​​អីុស្រា​អែ​ល​ជា​ច្រើន​ពាន់​នាក់ ចាក​ចេញពី​ដែនដី ។ ជនជាតិ​អីុស្រា​អែ​ល​ប្រហែល​១៥០០​នាក់ ដែល​ធ្វើ​ដំណើរ​ចាក​ចេញពី​យេ​រូ​សា​ឡឹម​នៅ​ក្នុងអំឡុងពេល​៥៨៧​ឆ្នាំ​មុន​គ្រឹ​ស្ត​ស័ក​រាជ​ក៏​បាន​ដើរ​ឆ្លងកាត់​ដែនដី​បច្ចុប្បន្ន​ជា​ប្រទេស​លី​បង់ និង​ស៊ី​រី ឆ្ពោះទៅ​ដែនដី​នៅ​ភាគ​ខាងត្បូង​​អីុរ៉ា​ក់ គឺជា​ចំណុច​ដែល​ជន​​អីុស្រា​អែ​ល​ជួញដូរ និង​ជួយ​គ្រប់គ្រង​អាណាចក្រ​បា​ប៊ី​ឡូ​ន ។ សិលាចារឹក​ផ្ទាំង នីមួយ​ៗ ត្រូវ​ចារឹក​ដោយ​អក្សរ​គំនូស តូច​ៗ ដោយ​បង្ហាញ​ពី​ផ្លែ​ឈើ និង​ផលិតផល​នានា ការ​បង់ពន្ធ ការ​ជំពាក់​បំណុល និង​សន្សំ​ឥណទាន ។

លោក​វូ​កូ​សា​វ៉ូ​វិក បាន​រៀបរាប់​បន្ត​ទៀត​ថា សិលាចារឹក​ទាំងនោះ​ជួយ​បកស្រាយ​អាថ៌​កំបាំង​ដែល​មាន​អាយុ​ជាង​២៥០០​ឆ្នាំ​មុន ខណៈ​ពេល​ជន​អី​ុ​ស្រា​អែ​ល​ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​យេ​រូ​សា​ឡឹម​នៅ​ពេល​ជន​បា​ប៊ី​ឡូ​ន​អនុញ្ញាត​ចូល និង​បង្កើត​ទីតាំង​ជា​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន ៕