ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​អត្តឃា.ត​នៅ​ក្រិ​ក​កើនឡើង​ដល់​35%​ក្រោយ​ពី​ប្រើប្រាស់បទដ្ឋាន​​តឹងរ៉ឹង​​ក្នុង​ប្រទេស​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ

9 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា អត្រា​ធ្វើ​អត្តឃា.ត​ក្នុង​ប្រទេស​ក្រិ​ក​កើន​ខ្ពស់​ប្រហែល​១​ភាគ​៣ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រិ​ក​ប្រើ​បទដ្ឋាន​រឹត​បន្តឹង​លើ​ការ​ចំណាយ​កាលពី​ខែមិថុនា ២០១១ ។

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា  អត្រា​ធ្វើ​អត្តឃាត​ក្នុង​ប្រទេស​ក្រិ​ក​កើន​ខ្ពស់​ប្រហែល​១​ភាគ​៣ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រិ​ក​ប្រើ​បទដ្ឋាន​រឹត​បន្តឹង​លើ​ការ​ចំណាយ​កាលពី​ខែមិថុនា ២០១១ ។ នេះ​យោង​តាម​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ២០១៥ ។ ចំនួន​ពលរដ្ឋ​ក្រិ​ក​ធ្វើ​អត្តឃាត​កើនឡើង​ដល់​៣៥,៧% បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​ប៉ុន្មាន​ខែ​មុន​ពេល​ក្រុង​អេ​ថែ​ន​ចាប់ផ្តើម​កាត់​បន្ថយ​ប្រាក់​ចំណាយ និង​និន្នាការ​បែប​នេះ​បាន​កើនឡើង​តាំងពី​ឆ្នាំ​២០១១ ក្រោយមក​កើន​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​២០១២ ជា​ឆ្នាំ​នៃ​ការ​ធ្វើ​អង្កេត​លើក​ចុង​ក្រោយ ។

អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក និង​ក្រិ​កបាន​សិក្សា​ស្រាវជ្រាវ​លើ​ទិន្នន័យ​ពី​ការ​ធ្វើ​ពិន័យ​កម្ម​ដែល​កើតឡើង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចាប់តាំងពី​ថ្ងៃ​ទី​១ មក​រា ១៩៨៣ រហូត​ដល់​ដំណាច់​ខែធ្នូ ២០១២ ដោយ​ប្រើប្រាស់​តួលេខ​ផ្លូវការ​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ក្រិ​ក រួម​ទាំង​ករណី​មួយ​ចំនួន​របស់​អ្នក​ធ្វើ​អត្តឃាត ។

តាម​តួលេខ​ស្ថិតិ​ឃើញ​ថា ក្នុង​រយៈពេល​៣០​ឆ្នាំ មាន​ពលរដ្ឋ​ក្រិ​ក​ធ្វើ​អត្តឃាត​ចំនួន​១១.៥០៥​នាក់ បុរស​ចំនួន​៩.០៧៩​នាក់ និង​ស្ត្រី​២.៤២៦​នាក់ ក្រោយ​មក​​អ្នក​ស្រាវជ្រាវ​បាន​យក​តួលេខ​នេះ​ទៅ​ប្រៀបធៀប​ទៅ​នឹង​បាតុភូត​ផ្នែក​សេដ្ឋកិច្ច សំខាន់​ៗ​ដែល​កើនឡើង​ក្នុងអំឡុងពេល​នោះ​។

លទ្ធផល​ការ​អង្កេត​បង្ហាញ​ថា អត្រា​អ្នក​ធ្វើ​អត្តឃាត​ក្នុង​មួយ​ខែ​បាន​ធ្លាក់​ចុះ​នៅ​ពេល​មាន​ព័ត៌មាន​ល្អ​ផ្នែក​សេដ្ឋកិច្ច ដូច​ជា​ឆ្នាំ​២០០២ ដែល​ក្រិ​ក​ចាប់ផ្តើម​ចាយប្រាក់​អឺ​រ៉ូ ចំនួន​បុរស​ធ្វើ​អត្តឃាត​ថយ​ចុះ​ប្រហែល​២៧,១% ។ តួលេខ​ប្រចាំខែ​ចាប់ផ្តើម​កើន​ខ្ពស់​នៅ​ក្នុង​ខែតុលា ២០០៨ ជា​អំឡុង​ពេល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដោយ​បុរស​ក្រិ​ក​ធ្វើ​អត្តឃាត​កើន​ខ្ពស់​១៣%​។ អត្រា​ការ​ធ្វើ​អត្តឃាត​កាន់តែ​កើន​ខ្ពស់​នៅ​ឆ្នាំ​២០១១ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​អេ​ថែ​ន​ងាក​ទៅ​រឹត​បន្តឹង​ការ​ខ្ចីប្រាក់​ពី​បរទេស ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្រិ​ក​កំពុង​ធ្លាក់​ចុះ​ខ្លាំង ៕