ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាព​នៅ​អូស្ត្រាលី​នឹង​ឡើង​5oC​ទៀត​នៅ​ដំណាច់​សតវត្ស​ទី​21

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ដោយ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ជាតិ​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២៧ មក​រា ២០១៥ ថា អូស្ត្រាលី កំពុង​ប្រឈម

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ដោយ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ជាតិ​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២៧ មក​រា ២០១៥ ថា  អូស្ត្រាលី កំពុង​ប្រឈម​មុខ​នឹង​សីតុណ្ហភាព​កើន​៥​អង្សា​សេ​ទៀត​ក្នុងអំឡុងពេល​ដាច់​សតវត្ស​២១​នេះ ។ កំណើន​សីតុណ្ហភាព​នៅ​អូស្ត្រាលី លឿន​ជាង​កំ​ដៅ​ផែនដី​នៅ​លើ​ពិភពលោក ។

នាយកដ្ឋាន​ស្រាវជ្រាវ​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​របស់​អូស្ត្រាលី​បញ្ជាក់​ថា  សីតុណ្ហភាព​នៅ​ក្នុង​ឆ្នាំ​២០៩០ នឹង​កើនឡើង​៥,១oC ប្រសិនបើ​ព្រងើយកន្តើយ​លើ​បទដ្ឋាន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កំ​ដៅ ។

លោក​ខេ​វិ​ន ហេ​ន​នេស​ស៊ី អ្នក​វិទ្យាសាស្ត្រ​នៅ​នាយកដ្ឋាន​នោះ​បញ្ជាក់​ថា កំ​ដៅ​នឹង​កើន​ឡើងជា​ញឹកញាប់ និង​ក្តៅ​ជាង​មុន ។ លើស​ពី​នេះ​មានការ​ប្រាកដ​ក្នុង​ចិត្ត​ថា កម្រិត​ទឹកសមុទ្រ​នឹង​ឡើង​ខ្ពស់ មហាសមុទ្រ​នឹង​មាន​អាស៊ី​ដ​កើនឡើង និង​មាន​ព្រិល​ធ្លាក់​តិច ។

កាលពី​ឆ្នាំ​មុន នាយក​រដ្ឋមន្ត្រី​លោក​អេប​បុត​បាន​លុប​ចោល​ពន្ធ​កាបូន និង​រំលាយ​គណៈកម្មការ​អាកាសធាតុ​ឯករាជ្យ រួម​ទាំង​បញ្ជាក់​ថា គ្រោះ​រាំង​ស្ងួត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​វា​មិនមែន​ជា​រឿង​ថ្មី​នៅ​អូស្ត្រាលី​ទេ ។ ក្រៅពី​នេះ​ខណៈ​ពេល​ដែល​អូស្ត្រាលី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ G-20 កាលពី​ឆ្នាំ​មុន លោកនាយក​រដ្ឋមន្ត្រី​អេប​បុត​បាន​ព្យាយាម​មិន​រៀបរាប់​ពី​កំ​ដៅ​ផែនដី ទោះបីជា​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៃ​សហរដ្ឋអាមេរិក​បាន​ថ្លែង​នៅ​លើ​វេទិកា G-20 ដោយ​ក្រើនរំលឹក​អូស្ត្រាលី​ថា ប្រជុំ​ផ្កាថ្ម «Great Barrier Reef» ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​មហន្តរាយ​ក៏​ដោយ ៕