ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​ជិះ​ម៉ូតូ​៣០​គ្រឿង ព្រួត​វាយ​យុវជន​៤​នាក់​ទ្រម​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ពី​អរិយ​ក្សត្រ គោលបំណង​ជិះ​ទៅ​ជ្រោយចង្វារ គ្រាន់តែ​ជិះ​ម៉ូតូ​លឿន​ហើយ​វ៉ា​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ធ្វើ​ឲ្យ​ក្មេង​ទំនើង​មាន​គ្នា​ជាង​៣០​នាក់ ជិះ​ម៉ូតូ​៣០​គ្រឿង​ខឹង ហើយ​ព្រួត​វាយ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ដោយ​យក​ដុំ​ថ្ម​វាយ​កម្ទេច ហើយ​រង​របួស​បែកក្បាល​ម្នាក់​។…

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ពី​អរិយ​ក្សត្រ គោលបំណង​ជិះ​ទៅ​ជ្រោយចង្វារ គ្រាន់តែ​ជិះ​ម៉ូតូ​លឿន​ហើយ​វ៉ា​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ធ្វើ​ឲ្យ​ក្មេង​ទំនើង​មាន​គ្នា​ជាង​៣០​នាក់ ជិះ​ម៉ូតូ​៣០​គ្រឿង​ខឹង ហើយ​ព្រួត​វាយ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ដោយ​យក​ដុំ​ថ្ម​វាយ​កម្ទេច ហើយ​រង​របួស​បែកក្បាល​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ម្តុំ ភោ​ជនី​ដ្ឋា​ន​ទន្លេសាប ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ ទាំង​៤​នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ខាងលើ​នេះ​ពួក​គេ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-8277 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-3612 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​បើក​មក​ដល់​ចំណុច កើតហេតុ​ខាងលើ​នេះ យុវជន​៤​នាក់​នោះ​បាន​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​ជា​បង​ៗ​របស់​ក្មេង ទំនើង​មួយ​ក្រុម​មាន​គ្នា​ជាង​៣០​នាក់​ជិះ ម៉ូតូ​៣០​គ្រឿង ទើប​ជន​បង្ក​ទាំងនោះ​ខឹង​ក៏​រួច​ជិះ​ម៉ូតូ ដេញ​តាម​ពីក្រោយ រួច​យក​ដុំ​ថ្ម​ព្រួត​វាយ​កម្ទេច​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្តាល​អោយ​ដួល​ថែម​ទាំង​វាយ យុវជន​ម្នាក់​បណ្តាល​ឲ្យ​បែកក្បាល​។

ចំណែកឯ​៣​នាក់​ទៀត​រង​របួសស្រាល រីឯ​ម៉ូតូ​វិញ​ខូចខាត ទាំង​សងខាង​ភ្លាម​ៗ​នោះ​ដែល​បក្ខពួក​ជន​បង្ក​បាន​រត់គេច​ខ្លួន​អស់​បន្សល់​ទុក​នៅ​តែ​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ​។ ក្រោយ​កើតហេតុ​ខាងលើ​នេះ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ​សុខចិត្ត​យក
ម៉ូតូ​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ដើម្បី​បញ្ចប់រឿង​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ