ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លប​លួច​ឆ្លង​ដែន​ចូល​ដី​ថៃ​បរបា.ញ់​សត្វ​ព្រៃ ក៏​ត្រូវ​ទាហាន​ថៃ​បា.ញ់​រះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​បាន​បាញ់ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​ម៉ោងជាង​១១​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ប​រ៉ៃ…

ខេត្តបាត់ដំបង​៖ យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​បាន​បាញ់ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​ម៉ោងជាង​១១​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ប​រ៉ៃ ខេត្ត​ត្រា​ត ជាប់​ព្រំដែន ស្រុក​សំឡូត ខេត្តបាត់ដំបង ខណ​:​ពលរដ្ឋ​ខ្មែរ​រូប​នេះ​លួច​ឆ្លង​ដែន​ទៅ​បរបាញ់​សត្វព្រៃ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ចាន់ ដំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ដែរ​ថា មិនមែន​មាន​តែ​ជន​រង​គ្រោះ​ម្នាក់​នេះ​ទេ ដែល​លួច​ឆ្លង​ចូល​ទឹកដី​ថៃ គឺ​នៅ​មាន​គ្នីគ្នា​ប៉ុន្មាន​នាក់​ទៀត​ក៏​បាន​លួច​ចូល​បរបាញ់​សត្វព្រៃ​ក្នុង​ទឹកដី​ថៃ នៅ​ជាប់​នឹង​ព្រំដែន​នោះ ហើយ​ជាមួយ​គ្នា​នោះ​ដែរ ពួក​គេ​ក៏​បាន​ស្វែងរក​កាប់​ឈើ​គ្រញូង​ផង​ដែរ​។
ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​បាន​ប្រទះ​នឹង​ទាហាន​ថៃ ទើបត្រូវ​ទាហាន​ថៃ​បាញ់ប្រហារ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​ចំ​កំ​ពួន​ដៃស្តាំ​របួស​ដូច​យក​កាំបិត​ទៅ​វះ​អ៊ីចឹង​។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​រស់នៅ​ស្រុក​សំឡូត ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​បាញ់ប្រហារ ដោយសារ​តែ​លួច​ឆ្លង​ដែន​ចូល​ព្រៃ​បរបាញ់​សត្វ​ពេល​យប់ និង​ស្វែងរក​កាប់​ឈើ​គ្រញូង ដែល​មាន​ឈ្មួញ​ឈើ​នៅ​ឈរ​ចាំ​ទិញ​។

ទោះបីជា​យ៉ាងណា ជុំវិញ​ករណី​ទាហាន​ថៃ​បាញ់ប្រហារ​ខាងលើ​នេះ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​ក្រុម​ទាហាន​ថៃ​បាញ់​រះ​គ្មាន​ប្រណី​បែប​នេះ ជន​រង​គ្រោះ​បាន​រត់​បែក​ហ្វូង​គ្នា​ទាំង​យប់​ត្រឡប់​ចូល​មក​ទឹកដី​ខ្មែរ​វិញ​។ ហើយ​បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្រ​បង្អែក​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ