ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម ថា​រ័​ត្ន រំលឹក​រឿង​ប្រដាល់​ជាមួយ​ថៃ ខណៈ​សកម្មភាព​ប្រកួត​ហាក់​ស្ងប់ ស្ងាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយរ​យៈមក​ហើយ ដែល​អ្នកគាំទ្រ​ប្រដាល់​ដាក់​ទ្រុង មិនឃើញ សម ថា​រ័​ត្ន ឡើង​រេញ​ញឹកញាប់​ដូច​មុន ។ យ៉ាងណា​ក៏​ដោយនៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ មួយរ​យៈមក​ហើយ ដែល​អ្នកគាំទ្រ​ប្រដាល់​ដាក់​ទ្រុង មិនឃើញ សម ថា​រ័​ត្ន ឡើង​រេញ​ញឹកញាប់​ដូច​មុន ។ យ៉ាងណា​ក៏​ដោយនៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កីឡាការិនី​ដែល​មាន​ជំនាញ​ល្បុក្កតោ​រូប​នេះ​នៅ​តែ​បង្ហាញ​ពី​សកម្ម​របស់​ខ្លួន​ជា​រឿយ​ៗ ដោយ​មិន​បាន​បាត់​មុខ​ទៅ​ណា​នោះ​ទេ ពោល​គឺ​នាង​នៅ​តែ​បង្ហោះ​ពី​សកម្មភាព​របស់​ខ្លួន​ឱ្យ​អ្នកគាំទ្រ​បានឃើញ​ជា​ប្រចាំ​ដដែល ដោយ​គ្រាន់តែ​សកម្មភាព​មួយ​រយៈ​ចុង​ក្រោយ​ផ្ដោត​លើ​អាជីព​ជា​មន្ត្រី​នគរបាល និង សកម្មភាព​ថត​សម្ដែង​ច្រើន​ជាង ។

ជាមួយនឹង​ភាព​ស្ងប់ស្ងាត់​ការ​ប្រកួត​នេះ​ហើយ​ទើប​គេ​ឃើញ សម ថា​រ័​ត្ន រំលឹក​ពី​ការ​ប្រកួត​មួយ​របស់​នាង​កាលពី​២​ឆ្នាំ​មុន ដោយ​នាង​នៅ​តែ​បង្ហាញ​អារម្មណ៍​ហួសចិត្ត បើ​ទោះ​ជា​រឿង​នោះ​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំទៅ​ហើយ​ក្ដី ។ នាង​បាន​សរសេរ​បង្ហោះ​ថា​«​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ព្រោះ​ខ្ញុំ​មិន​បាន​ឈ្នះ ។ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​មិន​អី​ដែរ​ព្រោះ​ខ្ញុំ​មិន​បាន​ចាញ់ ។ ខ្ញុំ​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ ។

ការ​ហ្វឹកហាត់​ដោយ​ភាព​តានតឹង​ជា​រៀងរាល់ថ្ងៃ​មិន​ងាយស្រួល​ទេ ។ អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រយុទ្ធ​នេះ​គឺ​គ្រាន់តែ​ហើម​មុខ​ខាងស្តាំ ហើយ​ខាងគេ​ហើមជើង ។ ពេល​នោះ​ខ្ញុំ​ក៏​បាន​រៀនសូត្រ​ពី​ចំណុច​ខ្វះខាត​របស់ខ្ញុំ​ដែរ ។ ចំណែក​អ្នក​ផ្សព្វផ្សាយ​វិញ បាន​និយាយ​អំពី​ការ​តស៊ូ​របស់ខ្ញុំ​ដើម្បី​ឪពុក ដូច្នេះ​ពួក​គេ​ក៏​ឱ្យ​ខ្ញុំ​ធ្វើ​រឿង​ដំបូង​ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ពី​មុន គឺ​ដើរ​ជុំវិញ​អ្នក​ទស្សនា​ដោយ​មាន​ប្រអប់​រៃ​អង្គាសប្រាក់​សម្រាប់​លោកឪពុក​។

អ្នក​ទស្សនា​បាន​ដាក់​ប្រាក់​បរិច្ចាគ​ក្នុង​ប្រអប់​ដោយ​ស្នាមញញឹម​(​វា​ធ្វើ​ឱ្យ​ខ្ញុំ​យំ រំភើប​នូវ​សន្តាន​ចិត្តល្អ​) ហើយ​ខ្ញុំ​សប្បាយចិត្ត​មួយទៀត គឺ​ស្រី​ៗ​ចាប់​ថើប​ខ្ញុំ​ពេញ​ហ្នឹង​»! សូម​អរគុណ​មិត្តភក្តិ​និង​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់ សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​បង្ហាញ​ខ្ញុំ​នូវ​ការ​គាំទ្រ​ទាំង​នៅ​ទី​នេះ​និង​ទីនោះ និង​នៅ​លើ​ឆាក ហើយ​បន្ត​និយាយ​ថា ខ្ញុំ​ពិតជា​អស្ចារ្យ​ទោះបី​ខ្ញុំ​ក៏​មិនមែន​ក៏​ដោយ ។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា​ខ្លាំង​ណាស់​សម្រាប់​ការ​លើកទឹកចិត្ត​និង​ពេលវេលា​ទាំងនេះ​!

អរគុណ​ខ្លាំង​!»​។ ជាមួយនឹង​ការ​រំលឹក​នេះ បាន​បង្ហាញ​យាង​ច្បាស់​ថា នាង​នៅ​អាឡោះអាល័យ នឹង​អាជីព​ប្រដាល់​លើ​សង្វៀន ស្រប​ពេល​ដែល​ការ​ប្រដាល់​មួយ​នេះ ក៏​លែង​មានការ​ប្រកួត​នោះ។

សម ថា​រ័​ត្ន បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​ស្ងប់ស្ងាត់​ការ​ប្រដាល់​ថា មុន​កូ​វី​ដ​-១៩ មាន​អ្នក​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​ទាក់ទង​ឱ្យ​នាង​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ តែ​នាង​មិន​ទទួល​ដោយសារ​តែ​ក្នុង​ពេល​នោះ នាង​រវល់​ហ្វឹកហាត់ ធ្វើ​ជា​ទាហាន ដោយ​មិន​អាច​សុំ​ច្បាប់​ចេញ​បាន​។

ម្យ៉ាង​នាង​ត្រូវការ​បង្វឹក​ខ្លួន​ឱ្យ​ក្លាយជា​មន្ត្រី​ក្របខ័ណ្ឌ​ក្នុង​ជួរ​នគរបាល​ផង ទើប​នាង​អត់​បាន​ទទួល ។ ដោយឡែក នៅ​ក្នុង​ពេល​នេះ ភាព​រវល់​របស់​នាង​រយាល​ហើយ ប៉ុន្តែ​មក​ពី​កូ​វី​ដ​-១៩​ទើប​ធ្វើ​ឱ្យ​នាង​មិន​ទាន់​មាន​ខាង​ណា​ហៅ​ប្រកួត ។

នាង​ថា ទោះបីជា​នាង​ក្លាយជា​មន្ត្រីរាជការ​រវល់​ច្រើន តែ​នាង​មិន​បោះបង់​ការ​ប្រដាល់​នោះ​ទេ ជា​ពិសេស​ការ​ប្រដាល់​នៅ​លើ​សង្វៀន​ក្នុងស្រុក គឺ​រឹតតែ​ជា​អ្វី​ដែល​នាង​មិន​អាច​បោះបង់ ដោ​សារ​តែ​ការ​ស្រឡាញ់ និង ជា​អាជីព​ដែល​នាង​ពេញចិត្ត​តាំងពី​តូច ។ នាង​អះអាង​ថា ភាព​ស្ងាត់​របស់​នាង​នៅ​ក្នុង​ការ​ប្រកួត គឺ​សុទ្ធតែ​ដោយសារ​រវល់​ក្នុង​ក្របខ័ណ្ឌ​ជួរ​ទាហាន​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ