ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​តវ៉ា​មិន​ប្រគល់​អាំង​ប៉ាវ​ឱ្យ​ប្រពន្ធ​ដើម្បី​ស្តារ​កិត្តិយសក្រោយ​ពី​បុរស​ម្នាក់​លុតជង្គង់​សុំ​ទោស​ប្រពន្ធ​រឿង​កេង​ប្រាក់ខែ

9 ឆ្នាំ មុន

សារព័ត៌មាន «​ហាង​ចូ​វ​វិក​លី​» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ចិន​៥០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា នៅ​កណ្តាល​ទីលាន​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង បង្ហាញ​ជំហរ​មិន​ប្រគល់​ប្រាក់​រង្វាន់​ពិសេស ឬ «​អាំង​ប៉ា​វ​»

សារព័ត៌មាន «​ហាង​ចូ​វ​វិក​លី​» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ចិន​៥០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា នៅ​កណ្តាល​ទីលាន​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង បង្ហាញ​ជំហរ​មិន​ប្រគល់​ប្រាក់​រង្វាន់​ពិសេស ឬ «​អាំង​ប៉ា​វ​» ដែល​ពួក​គេ​ទទួល​បាន​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ដល់​ប្រពន្ធ​ឬ​មិត្ត​ស្រី​នៅ​ឯ​ផ្ទះ​ឡើយ ។
ការ​ក្រោកឈរ​ដើម្បី​ការពារ​កិត្តិយស​របស់​បុរស​ជា​ប្តី​ទាំងនោះ ក្រោយ​ពី​បុរស​ម្នាក់​ឈ្មោះ​វាំង ដោះ​អាវ និង​កាន់​មេក្រូ​លុតជង្គង់​ពីលើ Keyboard កុំព្យូទ័រ ខាង​មុខ​អគារ​មួយ ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​ប្រកាស​សុំ​ទោស​ប្រពន្ធ​ពី​រឿង​កិបកេង​លាក់​ទុក​ប្រាក់ខែ ។ លើស​ពី​នេះ​មាន​ស្លាក​ព្យួរ​នៅ​ក​សំដែង​ពី​កំហុស​ដែល​លួចលាក់​កិបកេង​ប្រាក់ខែ​រយៈពេល​២​ខែ​មិន​ប្រគល់​ឱ្យ​ប្រពន្ធ ។ នៅ​ក្នុង​អត្ថន័យ​នៃ​ស្លាក​នោះ​បញ្ជាក់​ថា «​ប្រពន្ធ​ជាទី​ស្រឡាញ់ បងខុស​ហើយ ចាប់ពី​ពេល​នេះ​តទៅ បង​នឹង​ប្រគល់​ប្រាក់ខែ​ឱ្យ​អូន​ទាំងអស់​» ។ ការ​តវ៉ា​ដើម្បី​ការពារ​កិត្តិយស គឺ​បុរស​ដែល​ចូលរួម​បាន​បង្ហាញ​ការ​ជំទាស់​ដោយ ម្នាក់​ៗ​ផឹកស្រា​មួយ​ពែង រួច​គ្រវែង​ទៅ​លើ​ដី​បណ្តាល​ឱ្យ​បែក ជា​សញ្ញា​មួយ​បង្ហាញ​ពី​ទឹកចិត្ត​របស់​ពួក​គេ និង​បាន​សន្យា​ចំពោះ​ប្រពន្ធ​ថា ពួក​គេ​នឹង​ថែទាំ​ពួក​នាង និង​ទទួលខុសត្រូវ​លើ​ក្រុម​គ្រួសារ​ឱ្យ​បាន​ល្អ គ្រាន់តែ​សុំ​ប្រាក់​រង្វាន់ ឬ​អាំង​បា​៉​វ​ដែល​ទទួល​បាន​ទុក​សម្រាប់​ចាយវាយ ។

លោក វាំង ដែល​លុតជង្គង់​លើ Keyboard សុំ​ទោស​ប្រពន្ធ​នោះ​បាន​និយាយ​ថា លោក​បារម្ភ​ដែល​ប្រពន្ធ​ដាក់​គំនាប និង​ដាក់ទោស​នៅ​គ្រប់ពេល​ដែល​រូបគេ​ប្រព្រឹត្ត​ខុស ។

ក្រោយ​ពេល​រៀប​ការ ប្រពន្ធ​បាន​បញ្ជា​ឱ្យ​លោក​វាំង ប្រគល់​ប្រាក់ខែ​ឱ្យ​គ្រប់​ចំនួន​ដើម្បី​ងាយស្រួល​គ្រប់គ្រង​លើ​ការ​ចំណាយ ប៉ុន្តែ​កាលពី​២​ខែ​មុន​នេះ​លោក​មិន​បាន​ប្រគល់​ទាំងអស់​ដល់​នាង​ទេ គឺ​ទុក​ប្រាក់​មួយ​ចំនួន​សម្រាប់​ចាយ ។ ក្រោយ​ពី​បែក​ការណ៍​ប្រពន្ធ​ក៏​ដាក់ទោស​ឱ្យ​លុតជង្គង់​នៅ​ទី​សាធារណៈ ដើម្បី​បង្ហាញ​ពី​កំហុស ៕