ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៥​ឆ្នាំ​ក្នុង​គុក​! បុរស​ចិន​ផ្តាច់ជីវិត​សង្សារ​ពពោះ​២ខែ​​រួច​ដុត​ចោល​ជិត​ស្ពាន​​​លី​យ៉ុ​ង​ផាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ជា​ជនជាតិ​ចិន​ម្នាក់ ក្នុង​សំណុំរឿង​សម្លាប់​សង្សារ​មាន​ផ្ទៃពោះ ហើយ​ដឹក​សាកសព​យក​ទៅ​ដុត​កំទេច​ចោល​នៅ​ក្បែរ​ស្ពាន​លី​យ៉ុ​ង​ផាត់ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១៥​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ជា​ជនជាតិ​ចិន​ម្នាក់ ក្នុង​សំណុំរឿង​សម្លាប់​សង្សារ​មាន​ផ្ទៃពោះ ហើយ​ដឹក​សាកសព​យក​ទៅ​ដុត​កំទេច​ចោល​នៅ​ក្បែរ​ស្ពាន​លី​យ៉ុ​ង​ផាត់ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១៥​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់​ឃុំខ្លួន​ពី​បទ​.​ឃាតកម្ម ។ សាលក្រម​នេះ​បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ឃាតកម្ម​មួយ​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ។ សវនាការ​នោះ​ដឹកនាំ​ដោយ​លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សឿ​ន មុនី​រ័​ត្ន តំណាង​អយ្យការ ។

ជនជាប់ចោទ​មានឈ្មោះ yang yang ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ចោទប្រកាន់​ពី​បទ​.​ឃាតកម្ម និង​បទ​.​លាក់កំបាំង​សាកសព ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​បន្ទប់​លេខ​២០៦ ក្នុងផ្ទះ​សំណាក់​ប៉ា​រី​ស រាជធានី​ភ្នំពេញ ។ នៅ​ចំពោះ​មុខ​ក្រចកសេះ​ជនជាប់ចោទ​ឈ្មោះ yang yang បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ធ្វើ​ឲ្យ​សង្សារ​បាត់បង់​ជីវិត​មែន ក្រោយ​មក​ខ្លួន​ក៏​រត់​ទៅ​ស្រុក​កំណើត​វិញ លុះ​មួយ​ខែ​ក្រោយមក​ក៏​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​សារភាព​ពី​ករណី​សម្លាប់​សង្សារ​នោះ ។

ជន​ដៃដល់​បាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ ពេល​ព្រឹក​ខ្លួន​បាន​នាំ​សង្សារ​ទៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ដើម្បី​ពិនិត្យ​សុខភាព លុះដល់​ថ្ងៃត្រង់​ក៏​ចុះ​ហូប​អាហារ​នៅផ្ទះ​សំណាក់​ប៉ា​រី​ស ពេល​ហូប​អាហារ​រួច​ក៏​នាំ​គ្នា​ឡើង​ទៅ​បន្ទប់​លេខ​២០៦ ដែល​ពួក​គេ​ជួល​ស្នាក់​នៅ ។ នៅ​ក្នុង​បន្ទប់​សង្សារ​បាន​ប្រាប់​ថា នាង​មាន​ផ្ទៃពោះ​២​ខែ​ហើយ ពេល​ឮ​​សង្សារ​និយាយ​ដូច្នោះ​ខ្លួន​បាន​ប្រាប់​នាង​ឱ្យទៅ​យក​កូន​ចេញ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ខឹង​ក៏​ស្ទុះ​មក​ប្រវាយប្រតប់​ជាមួយ​ខ្លួន ពេល​នោះ​ខ្លួន​គេ​ក៏​បាន​រុញ​នាង​ចេញ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ផ្ទប់​នឹង​ជ្រុង​គ្រែ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្ដង ។

ជន​ដៃដល់​សារភាព​ទៀត​ថា បន្ទាប់​មក​ទៀត គិត​អ្វី​មិន​ចេញ​ខ្លួន​គេ​បាន​អង្គុយ​ជក់បារី​អស់​២​ដើម ហើយ​ក៏​ទៅ​ទិញ​វ៉ា​លី​ស​ធំ​មួយ​នៅ​ផ្សារ​ធំ​ថ្មី ដើម្បី​យក​មក​ដាក់​សាកសព​សង្សារ រួច​បាន​ខ្ចី​រថយន្ត​មិត្តភក្តិ​នៅ​ក្រុមហ៊ុន ដើម្បី​ដឹក​សព​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ស្ពាន​មួយ និង​បាន​ទិញ​សាំង​ចាក់​ស្រោច​ដុត​សាកសព​នោះ​ដុត​ចោល រួច​បាន​គេចខ្លួន​ទៅ​ស្រុក​ចិន​វិញ លុះ​មួយ​ខែ​ក្រោយមក​ក៏​បាន​ត្រឡប់​មក​វិញ ទើបត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង​ទៅ ។

សំណុំរឿង​ខាងលើ​នេះ តំណាង​អយ្យការ​នៅ​តែ​រក្សា​ការ​ចោទប្រកាន់​ជនជាប់ចោទ​ឈ្មោះ Yang Yang ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក ក្រុមហ៊ុន​ដឹ​ផាក​វេ ស្ថិត​នៅ​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌឫស្សីកែវ ពី​បទ​.​ឃាតកម្ម និង​បទ​លាក់កំបាំង​សាកសព ដើម្បី​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​សម្រេច និង​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ