ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​​​ម្តាយ​១យប់​១​ថ្ងៃ​ ​ស្រាប់តែ​ប្រទះឃើញ​ក្នុងទឹកស្រះ​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​​ម្នាក់​បាន​បាត់​ពី​ផ្ទះ​អស់​១យប់​១​ថ្ងៃ​ ​ស្រាប់​តែ​កូន​​ប្រទះ​ឃើញសព​​អណ្តែត​ទឹកស្រះ​ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍…


ខេត្តកំពង់ធំ ៖ ស្ត្រី​​ម្នាក់​បាន​បាត់​ពី​ផ្ទះ​អស់​១យប់​១​ថ្ងៃ​ ​ស្រាប់​តែ​កូន​​ប្រទះ​ឃើញសព​​អណ្តែត​ទឹកស្រះ​ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ពាក់ព័ន្ធនឹងករណីនេះ​ ត្រូវបានសមត្ថកិច្ច​អះ​អាង​ថា ស្ត្រីរងគ្រោះ​បានបាត់បង់ជីវិត​ដោយសារ​លង់ទឹកស្រះ ។​

​ស្ត្រី​រង​គ្រោះ​ឈ្មោះ ហុង វុ​ទ្ធី អាយុ​៣៧​ឆ្នាំ​ (មាន​សិ​តិ​មិន​គ្រប់​)​ រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ មាន​ប្តី​ឈ្មោះ មាន ម៉េ​ត ។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ជា​ប្តី​ជាប់រវល់​ទៅ​ផ្លាស់​ប្តូ​រ​ទីលំនៅ​ឯ​បាត់ដំបង​មិន​ទាន់​ត្រឡប់​មក​វិញ​​ទេ​ ដោយ​ទុក​ឲ្យ​ស្ត្រី​រង​គ្រោះ​រស់នៅ​ជាមួយ​កូន ហើយ​ស្ត្រីរងគ្រោះ​បាន​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​​២៣​ សីហា ឆ្នាំ​២០២០​ ត្រូវ​បាន​សាច់ញាតិ​នាំគ្នា​​ដើរ​រក​រហូត​ដល់​យប់ នៅ​តែ​មិនឃើញ​នាង លុះ​រក​អស់ចិត្ត​ គាប់​ជួន​ជា​ពេល​យប់​ក៏​នាំ​គ្នា​សម្រាក​ដេក​ពួន​អស់​ទៅ​​ ។​

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​បន្ត​ថា ក្រោយ​ពី​រក​ស្ត្រីរងគ្រោះ​អស់ចិត្ត​ ឈ្មោះ ហាក់ ហាន ត្រូវជា​ឪពុកមា​របស់​ស្ត្រី​រង​គ្រោះ​បាន​មក​រាយការណ៍​ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប​ល្ល័​ង្ក បន្ទាប់​មកនគរបាល​​ឲ្យ​​បុរសជា​ឪពុកមា​ទៅ​រក​រូបថត​​ស្ត្រី​​រង​គ្រោះ​ដើម្បី​ផ្សព្វផ្សាយ ហើយ​សមត្ថ​កិច្ច​ប៉ូលិស​ឃុំ​ប​ល្ល័​ង្គ​ក៏​ចេញ​ល្បាត​ដើម្បី​ស្វែងរក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន ។​

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​បន្តទៀត​ថា លុះដល់​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ទើប​កូនប្រុស​របស់​​ស្ត្រី​​រង​គ្រោះ​ឈ្មោះ ម៉េ​ត ម៉េ​ង​ហុង​លី អាយុ​១៥​ឆ្នាំ បាន​ដើរទៅ​កន្លែង​បញ្ចុះសព​ដូនតា​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០ម៉ែ​ត្រ​ ក៏​ប្រទះ​ឃើញ​សព​ម្តាយ​អណ្តែត​ទឹក​ក្នុង​ស្រះ​ ក៏រាយការណ៍ជូនសមត្ថកិច្ច​​ឱ្យចុះមកពិនិត្យ​តែម្តង ។​

បន្ទាប់ពី​ទទួល​បានសេចក្តី​រាយការណ៍​​ខាងលើរួចមក សមត្ថ​កិច្ច​ជំនាញ​ជាមួយ​លោក​វេជ្ជ​​បណ្ឌិត សែ​ម សុចិ​ត្ត្រា អនុប្រធាន​មន្ទីរពេទ្យ​បង្អែក បារាយណ៍​-​ស​ន្ទុ​ក ពិនិត្យ​សព​​ស្ត្រី​រង​គ្រោះ​រួច បានធ្វើ​ការ​សន្និដ្ឋានថា ​ស្ត្រីរងគ្រោះ​បាត់បង់ជីវិត​ដោយសារ​លង់ទឹក​ស្រះ​ប្រាកដ​មែន ។ ​ក្រោយ​ពី​ពិនិត្យ​រួច ​សមត្ថ​កិច្ច​​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ