ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កូនខ្ចី​ប្ដី​ចិត្ដ​អប្រិយ​វា.យដំ​រំលង​បាន​១​ថ្ងៃ​ទទួលមរណភាព​ចោល​កូន​អាយុ​១៣​ថ្ងៃ​ឱ្យ​កំព្រា

14 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ អំពើ​ហិ.ង្សា​ក្នុង​គ្រួសារមួយ​បាន​បណ្ដាល​ឱ្យ​ទារិកា​ដែល​ពេល​នេះ (​ថ្ងៃ​ទី​៤ មក​រា ២០១០) មាន​អាយុ​ទើបតែ១៣​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​កំព្រាម្ដាយ ដោយសារតែ​ឪពុក​ឃោរឃៅ​វាយ​ប្រពន្ធ​រហូត​ដល់ស្លា.ប់ ខណៈ​ដែល​នៅ​សរសៃ​ខ្ចី​ទើបតែ​សំរាលកូន​បាន​១០​ថ្ងៃ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី ​១ មក​រា នៅ​នឹង​លំនៅ​ឋាន​របស់ប្ដី​-​ប្រពន្ធ​នោះ​ផ្ទាល់ ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ…

ខេត្ដកំពង់ឆ្នាំង ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារមួយ​បាន​បណ្ដាល​ឱ្យ​ទារិកា​ដែល​ពេល​នេះ (​ថ្ងៃ​ទី​៤ មក​រា ២០១០) មាន​អាយុ​ទើបតែ១៣​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​កំព្រាម្ដាយ ដោយសារតែ​ឪពុក​ឃោរឃៅ​វាយ​ប្រពន្ធ​រហូត​ដល់ស្លាប់ ខណៈ​ដែល​នៅ​សរសៃ​ខ្ចី​ទើបតែ​សំរាលកូន​បាន​១០​ថ្ងៃ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​១ មក​រា នៅ​នឹង​លំនៅ​ឋាន​របស់ប្ដី​-​ប្រពន្ធ​នោះ​ផ្ទាល់ ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

មន្ដ្រី​ប៉ូលិស​ស្រុក​រលាប្អៀរបានឱ្យ​ដឹង​ថា បុរស​ជា​ប្ដី​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​សរសៃ​ខ្ចី​បណ្ដាល​ឱ្យ​ស្លាប់​នោះ​ឈ្មោះ​អ៊ុ​ន សៅ អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​អូររាំង​ឪ ខេត្ដកំពង់ចាម ប៉ុន្ដែ​បាន​ប្រពន្ធ​នៅ​ខេត្ដកំពង់ឆ្នាំង ឈ្មោះ​សុក វ៉ា​ន់​នី អាយុ​៣០​ឆ្នាំ​។ បុរស​ជា​ប្ដី​អគតិ​នេះ​បាន​វាយ​ប្រពន្ធ​ឱ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង៤​ល្ងាច ថ្ងៃ​ទី​២ មក​រា គឺ​រំលង​មួយ​ថ្ងៃ​។ ក្រោយ​ពេល​បាតដៃ​ប្រឡាក់​ឈាម​ហើយបុរស​ជា​ប្ដី​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

តាម​ការ​រៀបរាប់​ពី​បុរស​ឈ្មោះ​សុក វ​ណ្ណា អាយុ​៣២​ឆ្នាំ ដែល​ត្រូវជា​បង​បង្កើត​ស្ដ្រីរង​គ្រោះ​បានឱ្យ​ដឹង​ថា ប្អូនស្រី​គាត់​ឈ្មោះ​សុក វ៉ា​ន់​នី គឺជា​ស្ដ្រី​មេម៉ាយមានកូន​ស្រី​ម្នាក់ ជាមួយ​ប្ដី​មុន បច្ចុប្បន្ន​មាន​អាយុ​១០​ឆ្នាំ ហើយនាង​មានឈ្មោះ​គង់ គឹ​ម​ឡា​ង ។ នៅ​ថ្ងៃ​កើតហេតុ ប្អូនស្រី​គាត់​ម្នាក់​ទៀត​ឈ្មោះ​សុក ខា​រី បានឃើញ​ឈ្មោះ​អ៊ុ​ន សៅ​មាន ហៅ​ណា​ងជា​ឪពុកចុង​ក្មួយ​ស្រី​គាត់​ឈ្មោះ​គង់ គឹ​ម​ឡា​ង បាន​វាយ​ធ្វើបាប​កូនស្រី​នោះ​ខ្លាំង​ពេក ក៏​បានទូរស័ព្ទ​មក​ប្រាប់​គាត់ (​សុក វ​ណ្ណា​) ឱ្យទៅយក​ក្មួយ​ស្រី​មក​នៅផ្ទះ​របស់​គាត់​វិញ ស្ថិតក្នុងភូមិ​ទ្រា​ខាងជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀ​រ ដែល​នៅ​ឆ្លងផ្លូវ​ជាតិ​ម្ខាង​ម្នាក់ ប៉ុន្ដែ ភូមិ​-​ឃុំ​ខុស​គ្នា ។

ក្រោយ​ពី​យក​ក្មួយ​ស្រី​គង់ គឹ​ម​ឡា​ង ចេញ​ផុត​មក​ផ្ទះ​របស់​គាត់​បាន​បន្ដិច ស្រាប់តែ​ឈ្មោះ​អ៊ុ​ន សៅ​មាន ហៅ​ណា​ង ជា​ឪពុកចុងបាន​បង្ខំ​ប្រពន្ធ​ដែល​នៅ​សរសៃ​ខ្ចីឱ្យមក​យក​កូនស្រី​នោះ​មក​ផ្ទះ​វិញ ប៉ុន្ដែ​ប្រពន្ធរបស់​គេ​ងើប​ពី​កន្ទេល​ពុំ​រួច ទើប​បុរស​ជា​ប្ដីវាយ​ទាត់​ធាក់​រហូត​ទាល់តែ​រឹង​ថ្គាម ។បុរស​ឈ្មោះ​សុក វ​ណ្ណា ដែល​ត្រូវជា​បងបង្កើត​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម រូប​គាត់​បានទៅ​យក​ប្អូនស្រី​ដែល​រង​គ្រោះ​ដោយ​ប្ដី​វាយ​ធ្វើបាប​មក​ថែទាំ​នៅផ្ទះ​របស់​គាត់ ។

ពេល​នោះ ប្អូនស្រី​គាត់​ឈឺ​ចុកចាប់​និយាយ​មិន​រួច​ទេ មិនដឹង​ថា បុរស​ឈ្មោះ​អ៊ុ​ន សៅ​មាន​នោះ វាយដំ​ប្អូនស្រី​គាត់​យ៉ាងម៉េច​ឡើយ ។ សំរាកព្យាបាល​នៅផ្ទះ​របស់​គាត់ ប្អូនស្រី​គាត់​បានត្រឹមតែ​យកដៃ​ចង្អុល​ដើមទ្រូង​, ចង្អុល​ក្រោមពោះ និង​ខាង​ខ្នង​បោះដៃផុត ។ ដោយ​គ្មាន ប្រាក់ គាត់​ពុំ​បាន​យក​ប្អូនស្រី​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​នោះ​ទេ គឺ​ដាំ​ថ្នាំខ្មែរ​នៅផ្ទះ ប៉ុន្ដែ មក​ដល់​វេលា​ម៉ោង​៤ ថ្ងៃ​ទី​២ មក​រា នាង​ក៏បាន​ស្លាប់​ទៅ​យ៉ាង​អាណោចអាធ័ម ក្រោមការ​សោកស្ដាយ​បំផុត​ពី​សាច់ញាតិ ។

កុមារី​ឈ្មោះ​គង់ គឹ​ម​ឡា​ង និយាយ​ថា ថ្ងៃនោះ​ឪពុកចុង​បាន​ប្រើ​នាង​ឱ្យទៅ​ដងទឹក តែរាង​យូរ​បន្ដិច​ទើប​ត្រឡប់​មក​វិញ ឪពុកចុងបាន​យក​អង្កត់អុស​វាយ​ក្បាល​នាង​ជា​ច្រើនដង ព្រមទាំង​យក​ខ្សែភ្លើង​វាយ​កំភួនជើងនាង​ជា​ច្រើន​កន្លែង​ទៀត ដោយ​ស្រែ​កថា ទៅ​ដងទឹក​ប៉ុណ្ណឹង ម្ដេច​ក៏​យូរ​ម្ល៉េះ ។ លុះ​បន្ដិចក្រោយមក​ទើប​ឃើញ​អ៊ុំ​ខ្ញុំ ឈ្មោះ​វ​ណ្ណា ទៅយក​ខ្ញុំ​។ស្ដ្រី​ឈ្មោះ​កែ ម៉ឺន អាយុ​៥២​ឆ្នាំ ដែល​ត្រូវជា​ម្ដាយ​ស្ដ្រី​រង​គ្រោះ និង​ត្រូវជា​ជីដូន​កុមារី គង់ គឹ​ម​ឡា​ង និង​ទារិកា​អាយុ​១៣​ថ្ងៃ បានរៀបរាប់​ទាំង​ទឹកភ្នែក​ថា កាលពី​ឆ្នាំទៅរូបគាត់​និង​កូនស្រី ដោយ​ជីវភាព​ក្រីក្រ​ពេក​បាននាំ​កូនស្រី​ជា​ស្ដ្រី​មេម៉ាយ​នេះ និង​ចៅស្រី​គឹ​ម ឡា​ង ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ខេត្ដ​ប៉ៃលិន​។

ក្រោយមក​កូនស្រី​គាត់​បាន​ស្គាល់ឈ្មោះ​អ៊ុ​ន សៅ​មាន ហៅ​ណា​ង នេះ​ជា​អ្នកស្រុក​កំពង់ ចាម ដែល​ធ្វើ​ជា​កម្មករ​ដូច​គ្នា ហើយ​មានទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ។ ទោះបី​គាត់រារាំង​យ៉ាងណា​ក៏​ដោយ ក៏​កូនស្រី​គាត់​មិនស្ដាប់​ដែរ ហើយ​ថែម​ទាំង​នាំ​គ្នា​ត្រឡប់​មក រស់នៅ​ខេត្ដកំពង់ឆ្នាំង​វិញ ដោយ​សុំ​ដី​គេ​សង់រោង​ស្នាក់​នៅ​។ស្ដ្រី​ឈ្មោះ​កែ ម៉ឺន ម្ដាយ​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា រយៈពេល​មួយ​ឆ្នាំ​នេះ ពួក​គេឈ្លោះ​គ្នា​ព្រឹកល្ងាច ហើយ​ចៅស្រី​គាត់​គឹ​ម ឡា​ង រង​ទារុណកម្ម​សព្វបែបយ៉ាង ។ ចំណែកកូនស្រី​គាត់​តាំងពី​ពពោះ​រហូត​កើតកូន​ស្រី ក៏​នៅ​តែ​រង​ទារុណកម្ម​ពី​ប្ដី​មិន​ស្គាល់​សាវតារនេះ​រហូត​ដល់​ស្លាប់ ។

អ្នក​នៅ​ជិតខាង​ប្រាប់ថា ប្ដី​អប្រិយ​នោះ​បាន​ចាប់​ប្រពន្ធ​លើក​អុក​ៗ និង​អ្នកខ្លះ​និយាយ​ថា ប្ដី​វា​បាន​វាយ​នឹង​ដៃទាត់​នឹង​ជើង បណ្ដាល​ឱ្យ​កូនស្រី​គាត់​ចុកចាប់ និង​ទាស់សរសៃ​ខ្ចី ហើយ​បាន​ស្លាប់​ក្រោយកើតហេតុ​មួយ​ថ្ងៃ ។ រូប​គាត់​ជា​ស្ដ្រី​មេម៉ាយប្ដី​មាន​ប្រពន្ធចុង បាន​បោះបង់​ចោល​គាត់ និង​កូន​ៗ សព្វថ្ងៃ​គ្មាន​ដី ឬ​ផ្ទះសំបែង​នៅទេ គឺ​សុំ​ដី​គេ​សង់​ខ្ទម​ស្នាក់​នៅ ឥឡូវ​បន្ថែម​លើបន្ទុក គឺ​ចៅ​២​នាក់​ទៀត​ដែល​ចៅ​បង​អាយុ១០​ឆ្នាំ និង​ចៅ​ប្អូន​អាយុ​ទើបតែ​១៣​ថ្ងៃប៉ុណ្ណោះ (​គិត​ត្រឹម​ថ្ងៃ​ទី​៤ មក​រា​) គាត់​គ្មានប្រាក់​ទិញ​ទឹកដោះគោ​ឱ្យ​ចៅ​បៅ​ទេ ។

ស្ដ្រី​កែ ម៉ឺន បាន​សុំ​អំពាវនាវ​តាម​រយៈសារព័ត៌មាន​កោះសន្ដិភាព មេត្ដា​ជួយ​ឧបត្ថម្ភដល់​រូប​គាត់​ដើម្បី​បាន​ជួយ​ចិញ្ចឹម​ចៅ​ដែល​នៅ​ក្រហម​រងាល និង​មាន​លទ្ធភាព​ជួយ​ធ្វើបុណ្យឱ្យ​កូនស្រី​ដែល​ស្លាប់​ទៅ​នោះ​ផង​។ នេះ​ជា​ឆាកជីវិត​ដ៏​គ្រោតគ្រាត​របស់គ្រួសារ​អភ័ព្វ​មួយ ។ ចំណែក​នារី​រង​គ្រោះ ប្ដី​មុន​បាន​លែងលះ​គ្នា លុះ​បាន​ប្ដី​ក្រោយ​ធ្វើបាប​នាង​រហូត​ដល់​ស្លាប់ ពិតជា​អាណោច អាធ័ម​មែន ហើយ​អ្វី​ដែល​រឹតតែ​ខ្លោចចិត្ដ​នោះ គឺ​ទារិកា​ដែល​មាន​អាយុ​ទើបតែ​១៣​ថ្ងៃប៉ុណ្ណោះ ត្រូវ​កំព្រាម្ដាយ ខណៈ​ដែល​មិនទាន់​ស្គាល់​មុខ​ម្ដាយ​របស់​ខ្លួន ។ អ្នក​នៅ​ជិតខាង​ស្ដ្រី​រង​គ្រោះ​បាន​ថ្កោលទោស​ថា អំពើហិង្សា​អគតិ​របស់​បុរស​ជា​ប្ដី​ឈ្មោះ​អ៊ុ​ន សៅ មានខាងលើមិន​ត្រូវ​ច្បាប់​លើកលែងទោស​ជា​ដាច់ខាត គឺ​ត្រូវ​តែ​ស្រាវជ្រាវ​រក​ឱ្យ ឃើញ​នូវ​ឃាតក​កំណាច​នេះ ៕