ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរខ្លាំងជាងលុយជប៉ុន តែចាញ់ប្រៀបលុយកូរ៉េ និងលុយសាំងហ្គាពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់យ៉េនជប៉ុន ប៉ុន្តែខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េ និងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ខែសីហា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់យ៉េនជប៉ុន ប៉ុន្តែខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េ និងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់យ៉េនជប៉ុនចាញ់ប្រៀប ប្រាក់រៀលខ្មែរបន្តិច ដែល ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨៦៥ រៀល លក់ចេញ ៣៩០៤រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៨៧៥ រៀល លក់ចេញ ៣៩១៤ រៀលឯណោះ ។

ទន្ទឹមនេះដែរសម្រាប់ប្រាវុនកូរ៉េវិញ គឺមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរ ដោយថ្ងៃនេះ ១០០វុនកូរ៉េ ទិញចូលរហូតដល់ ៣៤៥ រៀល លក់ចេញ ៣៤៨ រៀល ដែលកាលពីថ្ងៃម្សិល មិញ ទិញចូលត្រឹមតែ ៣៤៤ រៀល និងលក់ចេញតែ ៣៤៨ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរថ្ងៃនេះក៏មានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដែល ១ដុល្លារសាំងហ្គាពួរ ទិញចូលរហូតដល់ ២៩៨៩ រៀល លក់ចេញ ៣០១៩ រៀល ដែលថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៨៧ រៀល និងលក់ចេញតែ ៣០១៧ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ