ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការរិះគន់ ក្រោយកើតមាន​បទល្មើស​នេសាទ​នៅ​ទ្វា​រ​ទឹកទន្លេ​វ៉ៃ​គោ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មហាជន​​បាន​រិះគន់​មន្ត្រី​ជលផល​ចំ​​​ថា ​បណ្តោយ​ឲ្យ​អ្នកនេសាទ​ខុសច្បាប់​ប្រើ​ស្បៃ​មុង​ធ្វើ​ជា​ដាយ​ និង​សា​យ៉ឺ​ន​ដាក់​ចាប់​ត្រី​រាប់​សិប​គ្រឿង​​នៅ​រដូវ​ហាមឃាត់​នេសាទ ត្រង់​ចំណុច​ប្រឡាយ​ទ្វា​រ​ទឹក​ និង​ទ្វា​រ​បង្ហៀរទឹក​ស្ពាន​តា​ហោ​ សង្ស័យ​ទទួល​បាន​សំណែន​។ ករណី​មហាជន​រិះគន់​មន្ត្រី​ជលផល​ខេត្តស្វាយរៀង​នេះ​​​បានកើតឡើង​​កាលពី​​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៤​ សីហា​…

ខេត្តស្វាយរៀង​ ៖ ​មហាជន​​បាន​រិះគន់​មន្ត្រី​ជលផល​ចំ​​​ថា ​បណ្តោយ​ឲ្យ​អ្នកនេសាទ​ខុសច្បាប់​ប្រើ​ស្បៃ​មុង​ធ្វើ​ជា​ដាយ​ និង​សា​យ៉ឺ​ន​ដាក់​ចាប់​ត្រី​រាប់​សិប​គ្រឿង​​នៅ​រដូវ​ហាមឃាត់​នេសាទ ត្រង់​ចំណុច​ប្រឡាយ​ទ្វា​រ​ទឹក​ និង​ទ្វា​រ​បង្ហៀរទឹក​ស្ពាន​តា​ហោ​ សង្ស័យ​ទទួល​បាន​សំណែន​។

ករណី​មហាជន​រិះគន់​មន្ត្រី​ជលផល​ខេត្តស្វាយរៀង​នេះ​​​បានកើតឡើង​​កាលពី​​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៤​ សីហា​ ឆ្នាំ​២០២០​ នៅ​ភូមិ​ក្បាលស្ពាន ​សង្កាត់​ពោធិ​តា​ហោ​ ក្រុង​ស្វាយ​រៀង​។

បើ​តាម​មន្ត្រី​នគ​បាល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ដាយ ​និង​សា​យ៉ឺ​ន​នៅ​ចំណុច​ប្រឡាយ​ទ្វារ​​ទឹក ​ភូមិ​ក្បាលស្ពាន​ និង​ទ្វា​រ​បង្ហៀរទឹក​ស្ពាន​តា​ហោ​ខាងលើ​នេះ​កើតឡើង​កន្លះ​ខែ​មក​ហើយ​ មិនឃើញ​មាន​អាជ្ញាធរ​ ឬ​មន្ត្រី​ការិយាល័យ​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​​ទៅ​ណា​អស់​ទេ បណ្តោយ​ឲ្យ​កើត​មានការ​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​រដូវ​ហាមឃាត់​បែប​នេះ​ ជា​ពិសេស​ការ​ប្រើប្រាស់​ស្បៃ​មុង ធ្វើ​ដាយ​និង​សា​យ៉ឺ​ន​ជា​ឧបករណ៍​ខុសច្បាប់ ដាក់​ចាប់​ត្រី​ក្នុង​អាង​ទន្លេ​វ៉ៃ​គោ ដែល​ជា​ស្ថានីយ៍​លែង​កូន​ត្រី​របស់​រាជរដ្ឋាភិបាល ដើម្បី​អភិរក្ស​មច្ឆា​ធម្មជាតិ​មួយ​នៃ​អាង​ទន្លេ​វ៉ៃ​គោ​ត្រូវ​តែ​ចូលរួម​អភិរក្ស មហា​ជន​​បាន​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​គួរ​បង្ក្រាប​។​

ទាក់ទិន​នឹង​ករណី​​ខាងលើ​នេះ​ដែរ ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​សេង​ គ្រី​ ប្រធាន​ការិយាល័យ​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​បាន​ទេ ដោយ​ទូរ​សព្ទ័​ចូល ​ប៉ុន្តែ​​គ្មាន​អ្នក​លើក​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ