ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វប្បធម៌អន្តរាគមន៍កំពុងផ្ទុះឡើង ចាំ​​មើលផ្កាយនិងអ្នកច្បាប់ !

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​​មន្ត្រី​ថ្នាក់​កន្ទ្រឹស​មួយ​រូប​ដែល​គេ​ដឹង​ច្បាស់​ថា ​ជា​សាច់ញាតិ​របស់​លោក​កង​ភា​រី​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​ ដែល​មានរឿង​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នោះ ​ពេល​នេះ ​មន្ត្រី​នៅ​ក្រសួង​មួយ​រូប​ ដែល​មាន​ការ​អះអាងថា ពាក់​ផ្កាយ​៣​កំពុង​តែ​រត់ការ​យ៉ាង​ខ្វាត់ខ្វែង​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ​ក្នុង​ចេតនា​មិន​ចង់ឱ្យ​ចៅក្រម​ធ្វើការ​ឃាត់ខ្លួន​លោក​អធិការ​ង​ដ៏​ទំនើង​រូប​នេះ​យក​ទៅ​ដាក់​ព​ន្ខ​នាគារ​ឡើយ​។…

ខេត្តកំពង់ស្ពឺ ៖ ​​មន្ត្រី​ថ្នាក់​កន្ទ្រឹស​មួយ​រូប​ដែល​គេ​ដឹង​ច្បាស់​ថា ​ជា​សាច់ញាតិ​របស់​លោក​កង​ភា​រី​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​ ដែល​មានរឿង​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នោះ ​ពេល​នេះ ​មន្ត្រី​នៅ​ក្រសួង​មួយ​រូប​ ដែល​មាន​ការ​អះអាងថា ពាក់​ផ្កាយ​៣​កំពុង​តែ​រត់ការ​យ៉ាង​ខ្វាត់ខ្វែង​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ​ក្នុង​ចេតនា​មិន​ចង់ឱ្យ​ចៅក្រម​ធ្វើការ​ឃាត់ខ្លួន​លោក​អធិការ​ង​ដ៏​ទំនើង​រូប​នេះ​យក​ទៅ​ដាក់​ព​ន្ខ​នាគារ​ឡើយ​។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ ដែល​បញ្ជូន​ខ្លួន​អធិការរង​ដ៏​ទំនើង​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​បង្ហើប​ថា ​មន្ត្រី​ថ្នាក់​ផ្កាយ​3 នៅ​ក្រសួង​មួយ​រូប​បាន​ចេញ​មុខ​ទៅ​ធានា​អះអាង​ជាមួយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ​ក្នុង​ចេតនា​មិន​ចង់​ឲ្យ​ចៅក្រម​ធ្វើការ​ឃុំខ្លួន​លោក​អធិការរង​កង​ភា​រី​ហៅ​ម៉ៅ​នោះ​ទេ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ មន្ត្រី​នគរបាល​រូប​នោះ​បាន​និយាយ​អះអាង​ថា ​គ្រាន់តែ​បាញ់កាំភ្លើង​លេង​ប៉ុណ្ណឹង ​ចាំបាច់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​ធ្វើ​អី​ បើ​សម័យ​មុន​គាត់​បាញ់​សម្លាប់​មនុស្ស​មិន​ដែល​មាន​អ្នក​ណា​រករឿង​គាត់​ផង​។

ការ​និយាយ​បែប​នេះ​ របស់​មន្ត្រី​ថ្នាក់​អ​ន្ទ្រើ​សរូប​នោះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ដឹង​រឿង​នាំ​គ្នា​ខ្សឹបខ្សៀវ​រិះគន់​ថា ​ដោយសារ​តែ​ខ្នងបង្អែក​គាត់​មាន​ពាក់​ផ្កាយ​ពេញ​ស្មា​សម្ដី​​ ដូច​ក្មេង​ពាល​បែប​នេះ ​ហើយ​ទើប​បានជា​បុគ្គល​កង​ភា​រី​ហៅ​ម៉ៅ​នេះ​កាត់​តាម​ខ្នងបង្អែក​របស់​គេ​ហើយ​ចេះ​តែ​ប្រព្រឹត្ត​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​។

បើ​តាម​ប្រភព​មួយទៀត​បាន​បង្ហើប​ផង​ដែរ​ថា​ លោក​កង​ ភា​រី​ ហៅ​ម៉ៅ ​ត្រូវ​បាន​លោកស្រី​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​បាន​បញ្ជូន​ទៅ​ឱ្យ​ចៅក្រម​ធ្វើការ​ស៊ើបសួរ​បន្ត​ ដែល​រហូត​មក​ដល់​ពេល​នេះ​ អស់​រយៈពេល​ពីរ​ថ្ងៃ​ហើយ​ដែល​ខាង​ចៅក្រម​ស៊ើបសួរ​បាន​ពន្យារពេល​មិន​ទាន់​សម្រេច​ថា​ យ៉ាងណា​នៅឡើយ​ទេ​។​ ការ​ពន្យារពេល​នេះ ​ត្រូវ​បានដឹង​ថា​ ដោយសារ​តែ​មាន​មន្ត្រី​នគរបាល​ថ្នាក់​ផ្កាយ 3 ដែល​ជា​ខ្នងបង្អែក​របស់​លោក​វរសេនីយ៍ទោ​កង​ភា​រី​រូប​នេះ​ទៅ​ចរចា​សុំ​កុំ​ឲ្យ​មានការ​ឃុំខ្លួន​លោក​កង​ភា​រី​ទើប​បានជា​យូរ​រហូត​មក​ដល់​ថ្ងៃនេះ​។

មជ្ឈដ្ឋាន​មហាជន​ដែល​ដឹង​រឿង​បាននាំ​​គ្នា​រិះគន់​ថា​ បើសិនជា​វប្បធម៌​អន្តរាគមន៍​នៅ​តែ​មាន​ប្រ​សិ​ទ្ឋ​ភាពច្បាស់​ណាស់​សម្តី​របស់​ថ្នាក់ដឹកនាំ​ប្រាកដជា​សាប​ដូច​ទឹក​ជាក់​ជា​មិន​ខាន​។​មិន​ត្រឹមតែ​មក​អន្តរាគមន៍​នោះ​ទេ​ ថែម​ទាំង​នាំ​កូនចៅ​របស់​ខ្លួន​មក​បើក​ការ​ស៊ើប​អង្កេត​ករណី​លោក​កង​ធា​រី​បាញ់បោះ​សេរី​នេះ​ទៀត​ផង។​ហើយ​បើ​តាម​ដឹង​គឺ​ការ​ធ្វើ​សុ​ើ​ប​នេះ​ក្នុង​ចេតនា​ជួយ​សម្រាល​និង​ដោះ​បន្ទុក​លោក​កង​ភា​រី​ទៅ​វិញ​ទេ​គណៈ​ដែល​លោក​កង​ភា​រី​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ថា​ខ្លួន​មិន​បាន​បាញ់​នោះ​ទេ​តែ​ជា​អាវុធ​របស់​ខ្លួន​។

បើ​តាម​ប្រភព​ពី​មន្ត្រី​តុលាការ​​មួយ​រូប​បាន​បង្ហាញ​ផង​ដែរ​ថា​នេះ​គឺជា​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្មាន​នរណា​ម្នាក់​ហ៊ាន​សម្រេច​នោះ​ទេ ​តែបើ​លោក​ផ្កាយ 3 រូប​នោះ​មាន​អំណាច​ខ្លាំង​ជាង​បញ្ជា​របស់​ថ្នាក់ដឹកនាំ​ឬ​ក៏​អគ្គស្នងការ​នគរបាល​ជាតិ​គាត់​ពិតជា​អាច​ធ្វើ​បាន​។
រហូត​មក​ដល់​ពេល​នេះ​មហាជន​ទូទៅ​បាន​រង់ចាំ​មើល​និង​លើក​ជា​សំណួរ​ថា​តើ​អំណាច​របស់​លោក​ផ្កាយ 3 ខ្លាំង​ឬ​ក៏​អំណាច​របស់​តុលាការ​ខ្លាំង?

នៅ​ល្ងាច​ថ្ងៃ​ទី២៤ សីហា នេះ​​ ក្រុម​អធិការរង​ដ៏​ទំនើង​ត្រូវ​បាន​មន្ត្រី​នាំ​យក​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​វិញ​ហើយ​ដែល​ករណី​នេះ​ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​ខ្សឹបខ្សៀវ​គ្នា​ថា សង្ស័យថា ​ទំនងជា​មានការ​ត្រូវរ៉ូវ​គ្នា​ហើយ​ទើប​បានជា​ពន្យារពេល​រហូត​អ​ញ្ចឹ​ង​នោះ​។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយជូន​បន្តនៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ