ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! Ronaldinho ត្រូវបានដោះលែងឱ្យ​សេរីភាព​ហើយ

3 ឆ្នាំ មុន

ប៉ា​រ៉ា​ហ្គា​យ ៖ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho ត្រូវ​បាន​ចៅក្រម​ប្រទេស​ប៉ា​រ៉ា​ហ្គា​យស​ម្រេច​ដោះ​លែង​ជា​ផ្លូវការ កាលពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែសីហា បន្ទាប់​ពី​ចំណាយពេល ៥​ខែ…

ប៉ា​រ៉ា​ហ្គា​យ ៖ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho ត្រូវ​បាន​ចៅក្រម​ប្រទេស​ប៉ា​រ៉ា​ហ្គា​យស​ម្រេច​ដោះ​លែង​ជា​ផ្លូវការ កាលពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែសីហា បន្ទាប់​ពី​ចំណាយពេល ៥​ខែ ក្នុង​ការ​ឃុំខ្លួន​ជុំវិញ​ការ​ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​ចូល​ប្រទេស​នេះ​។

ចៅក្រម Gustavo Amarilla ក៏​បាន​សម្រេច​ដោះ​លែង​បងប្រុស​របស់ Ronaldinho គឺ​លោក Roberto de Assis Moreira ដែល​បាន​ជាប់​ពន្ធនាគារ ១​ខែ និង ៤​ខែ​ទៀត​ឃុំខ្លួន​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី Asuncion សម្រាប់​បទ​ចោទ​ដូច​គ្នា​។ ចៅក្រម​បាន​និយាយ​ថា អតីត​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​វ័យ ៤០​ឆ្នាំ​រូប​នេះ មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណាមួយ​ដែល​គេ​ចង់ ប៉ុន្តែ​គេ​ត្រូវ​តែ​ជូនដំណឹង​ដល់​យើង ប្រសិនបើ​គេ​ផ្លាស់​ប្តូរ​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុង​រយៈពេល ១​ឆ្នាំ​។

Ronaldinho បាន​ទទួលយក​លក្ខខណ្ឌ​នៃ​ការ​ដោះ​លែង ដែល​រួម​បញ្ចូល​ទាំង​ការ​ទូទាត់​សំណង​ខូចខាត​សង្គម​ចំនួន ៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ដោយឡែក​លោក Roberto ត្រូវ​តែ​បង់​សំណង​ចំនួន ១១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវ​ព្យួរទោស​ ២​ឆ្នាំ​។ ហើយ​រូប​លោក​នឹង​ត្រូវ​បង្ហាញមុខ​ចំពោះ​ចៅក្រម នៅ​ប្រេ​ស៊ី​ល​រៀង​រាល់ ៤​ខែ​ម្តង​រយៈពេល ២​ឆ្នាំ​។

ព្រះរាជអាជ្ញា​បាន​និយាយ​ថា ពួក​គេ​មិន​ជឿ​ថា Ronaldinho បាន​ចូលរួម​ក្នុង​គម្រោង​បង្កើត​លិខិតឆ្លងដែន​ប៉ា​រ៉ា​ហ្គា​យ​ក្លែងក្លាយ​នោះ​ទេ ប៉ុន្តែ​គេ​ជឿ​ថា​លោក de Assis Moreira បានដឹង​ថា​លិខិតឆ្លងដែន​ទាំងនោះ​ក្លែងក្លាយ​៕ (​ដកស្រង់​ចេញពី AFP)