ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​រឿង​អ្វី​នឹង? រតនៈ ពិសី ព្រមាន​​​​ប្តឹង​​ជន​ម្នាក់​មិន​ឱ្យ​រួចខ្លួន​នោះ​​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារាចម្រៀង និង​សម្តែង​រតនៈ ពិសី បាន​ប្រកាស​ប្តឹង​អ្នក​ដែល​បាន​ហេ​គ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។ កន្លង​មក​នាង​បាន​ជួប​រឿង​បែប​នេះ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ ។កាលពី​ពេល ថ្មី​ៗ​នេះ​រតនៈ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារាចម្រៀង និង​សម្តែង​រតនៈ ពិសី បាន​ប្រកាស​ប្តឹង​អ្នក​ដែល​បាន​ហេ​គ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។ កន្លង​មក​នាង​បាន​ជួប​រឿង​បែប​នេះ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ ។
កាលពី​ពេល ថ្មី​ៗ​នេះ​រតនៈ ពិសី បាន​ព្រមាន​ឲ្យ​អ្នក​ដែល​បាន​ហេ​គ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ត្រៀមខ្លួន​ពី​ការ​ប្តឹង​របស់​នាង ដ្បិត​នាង​បាន​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ​រួច​ហើយ ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​រតនៈ ពិសី បាន​សរសេរ​បង្ហោះ​សារ​ថា «​អ្នក​ពូកែ​ហេ​គ អា​ខោ​ន​ខ្ញុំ​ត្រៀមខ្លួន​ចូល​គុក​ឲ្យ​ហើយ​ទៅ ! ខ្ញុំ​ដឹង​ទីតាំង ដឹង​អត្ដសញ្ញាណ​អ្នកឯង​ហើយ ! ចាំ​ថ្ងៃ​គេ​ចូល​ធ្វើការ​វិញ​ដឹង​គ្នា​ហើយ ! លើក​នេះ មិន​ឲ្យ​រួចខ្លួន​ទេ »​។

រតនៈ ពិសី ថា លើក​នេះ​នាង​នឹង​មិន​លើកលែង​ឡើយ ហើយ​នាង​នឹង​ធ្វើ​ឲ្យ​ចាស់ដៃ​តែ​ម្តង ព្រោះ​រឿង​បាន​កើតឡើង​ច្រើន​សា​ហើយ ។

ករណី​នេះ​មិនមែន​ទើបតែ​កើត​មាន​ឡើង​សម្រាប់ រតនៈ ពិសី នោះ​ឡើយ ពោល​វា​បាន​កើតឡើង​ស្រ​ដៀង​គ្នា​នេះ​មក​លើ​នាង​ម្តង​ជា​ពីរ​ដង​រួច​ហើយ ។ កន្លង​មក​មាន​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​ប្រើប្រាស់់​រូបភាព​របស់​នាង និង​បាន​បង្ហោះ​រូប​អាសអាភាស​ជា​បន្តបន្ទាប់​ផង​ដែរ ។ ចំណុច​នេះ រតនៈ ពិសី ធ្លាប់​បាន​លើក​ឡើង​ថា មាន​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​ប្រើប្រាស់​រូប​របស់​នាង ដើម្បី​ជា​ការ​ទាក់ទាញ​ឲ្យ​មាន​អ្នក​ចូល​មើល​ច្រើន ហើយ​ខ្លះ​ទៀត​បាន​បង្ហោះ​រឿង​ផ្តេសផ្តាស ដែល​នាង​មិន​បានដឹង​ខ្លួន​ឡើយ ។

រតនៈ ពិសី បញ្ជាក់​ថា ប្រសិនបើ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ទាំង​អស់នោះ​យក​រូប​នាង​ទៅ​ភ្ជាប់​ដោយ​បង្ហោះ​រឿង ធម្មតា​ៗ​នោះ​មិន​អី​ទេ តែ​ភាគច្រើន​គឺ​យក​ទៅ​លេង​ដោយ​បង្ហោះ​រឿង​ផ្តេសផ្តាស​ច្រើន ។ ចំណុច​នេះ​កន្លង​មក​នាង​ក៏​បាន​ព្រមាន​អ្នក​ទាំង​អស់នោះ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ មុន​ពេល​នាង​ចាត់ការ​តាម​ផ្លូវច្បាប់ ។ រតនៈ ពិសី ជាតា​រា​លេចធ្លោ​មួយ​ដួង​ខាង​បង្ហាញ​សម្រស់​សិច​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ