ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បិទ​ព្រំដែន កាស៊ីណូ​ច្រក​តន់​ហន់​បាន​ខ្មែរ​ចូល​លេង

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្រប​ពេល​ថ្ងៃ​ឈប់​សម្រាក​នៅ​ទូ​ទាំង​ប្រទេស​រយៈពេល​៥​ថ្ងៃ ឈាន​មក​ដល់ ដែល​សង​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​នោះ ខណៈ​ពលរដ្ឋ​ភាគច្រើន​នាំ​ក្រុម​គ្រួសារ ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា យ៉ាង​សប្បាយរីករាយ​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​នាំ​គ្នា​ភ្លូកទឹកភ្លូកដី​ចូល​ទៅ​លែង​ល្បែង​ក្នុង​កាស៊ីណូ​មួយ​ជាប់​ព្រំដែន ខណៈ​ពលរដ្ឋ​វៀតណាម​ត្រូវ​បាន​បិទ…

ខេត្តកំពត ៖ ស្រប​ពេល​ថ្ងៃ​ឈប់​សម្រាក​នៅ​ទូ​ទាំង​ប្រទេស​រយៈពេល​៥​ថ្ងៃ ឈាន​មក​ដល់ ដែល​សង​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​នោះ ខណៈ​ពលរដ្ឋ​ភាគច្រើន​នាំ​ក្រុម​គ្រួសារ ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា យ៉ាង​សប្បាយរីករាយ​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​នាំ​គ្នា​ភ្លូកទឹកភ្លូកដី​ចូល​ទៅ​លែង​ល្បែង​ក្នុង​កាស៊ីណូ​មួយ​ជាប់​ព្រំដែន ខណៈ​ពលរដ្ឋ​វៀតណាម​ត្រូវ​បាន​បិទ មិន​ឱ្យ​ឆ្លង​ដែន​ចូល​មក​លេង ព្រោះ​ទប់ស្កាត់​កូ​វី​ដ ។ ហេតុនេះ ​ខ្មែរ​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​យីហោ​សុខ​គី​ម​ម៉េ​ង ដែល​មា​នទី​តាំងនៅ​តន់​ហន់ ជាប់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិត​ក្នុងភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត គឺ​បើក​ឱ្យ​ចូល​លេង​ម៉ា​សេរី ។

កាស៊ីណូ​មួយ​នេះ​កាលពី​ឆ្នាំ​២០១៩ មាន​ជនជាតិ​វៀតណាម​មក​លេង​រួម​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរ ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ផ្ទុះ​ជំងឺឆ្លង​កូ​វី​ដ​១៩ ស្ថានភាព​នៅ​តាម​ព្រំដែន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បិទ​យ៉ាង​ជិត មិន​ឱ្យ​ពលរដ្ឋ​របស់​គេ​ឆ្លង​ដែន​ចូល​មក​លេងល្បែង​នោះ​ទេ ។ ប៉ុន្តែ​កា​សុ​ី​ណូ​នៅ​តន់​ហន់​មួយ​នេះ នៅ​តែ​បើក​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង​ដដែល ដោយ​ពលរដ្ឋ​ខ្មែរ មាន​រថយន្ត​និង​ម៉ូតូ​រាប់រយ​គ្រឿង​ដាក់​តម្រៀប​នៅ​កន្លែង​ផ្ញើ និង​នៅ​តាម​ដងផ្លូវ​ចូល​ទៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​-​យ៉ាង​ថា​ន់ ដែល​ជាទី​តាំង​កាស៊ីណូ​របស់​ខ្មែរ ។

លោក សេក ឈឹ​ន មេឃុំ​ព្រែក​ក្រឹស និង​ជា​អ្នក​ចាស់ទុំ​នៅ​តន់​ហន់​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា​នេះ​ថា លោក​មិន​សប្បាយ​ចិត្តនឹង​ការ​បើក​ល្បែង​ស៊ីសង​នេះ​ទេ ។ លោក សេក ឈឹ​ន បាន​និយាយ​បន្ត​ថា ការ​បិទ​សាលារៀន​មិន​ឱ្យ​ក្មេង​រៀន តើ​បាន​ប្រយោជន៍​អី បើ​នៅ​តែ​បើក​ល្បែងស៊ីសង​មាន​បញ្ជល់មាន់ អាប៉ោង​និង​ខ្លា​ឃ្លោក យូគី បៀ ស្រែក​ហ៊ោរ​កញ្ជ្រៀវ​ទ្រហឹង​អឹងកង​ទាំង​យប់​ទាំង​ថ្ងៃ ។

លោក សេក ឈឹ​ន បាន​ថ្លែងប្រាប់​បន្ត​ថា អាជ្ញាធរ​វៀតណាម​គេ​មានច្បាប់​តឹងតែង​ណាស់ បន្ទាប់​ពី​ផ្ទុះ​កូ​វី​ដ​១៩​មក ប្រជាជន​គេ​គឺ​មិន​ឱ្យ​ឆ្លងកាត់​មក​លេង​ទេ សូ​ម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ បិទ​ជិតឈឹង ។ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់រយ រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​មក​លេង​ក្នុង​កាស៊ីណូ​មិន​មាន​អ្នក​ហាមឃាត់​ទេ បើក​ម៉ា​ឆ្ងាញ់ ។ ហើយ​ម្នាក់​ៗ​សុទ្ធតែ​ចាញ់ មាន​ជម្លោះ​ក្នុង​គ្រួសារ​កាន់តែ​ប្រឈម​ឡើង ។

មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​ក៏​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ផង​ដែរ​ថា​កាស៊ីណូ​នេះ​បើ​យើង​សង្កេត​ឃើញ​ជា​ប្រចាំ​គឺ​អ្នក​ចូល​លេង​សុទ្ធតែ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​លេង​២៤​ម៉ោង ។ ប៉ូលិស​រូប​នោះ​និយាយ​ថា អាជ្ញាធរ​វៀតណាម​បាន​បិទ​ពលរដ្ឋ​គេ​មិន​ឱ្យ​ឆ្លង​ដែន​ចូល​មក​លេង​ជា​ដាច់ខាត​បន្ទាប់​ពី​មាន​ជំងឺ​កូ​វី​ដ​១៩​មក ។

លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច មិន​អាច​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាន​ទេ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៣ សីហា ដោយសារ​ទូរស័ព្ទ​ចូល​ហើយ តែ​គ្មាន​អ្នក​លើក ។
លោកលក ញ៉ា​វ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពត​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង កាលពី​រសៀល​ថ្ងៃអាទិត្យ​ថា បើ​តាម​លោក​ដឹង​កាស៊ីណូ​នីមួយ​ៗ​គេ​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​លេង​ទេ ។

លោក លក ញ៉ា​វ ប្រធាន​ការិយាល័យ​នគរបាល​កម្រិត​ស្រាល​ខេត្តកំពត​បាន​និយាយ​យ៉ាង​ខ្លី​ថា កិច្ចការ​ផ្ទែ​ក្នុង​របស់​កាស៊ីណូ​លោក​មិន​បានដឹង​ទេ ។ ចំណែក​លោក ញា ប៊ុ​ន​ថន ប្រធាន​សុខាភិបាល​ខេត្តកំពត​ក៏​មិន​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាន​ដែរ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ពាក់ព័ន្ធ​ទៅ​នឹង​អនាម័យ​អ្នក​ចូល​ទៅ​លេង​ហើយ​អ្នកខ្លះ​មិន​ព្រមទាំង​ពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​កូ​វី​ដ​១៩​ទៀត​ផង ដែល​មើលទៅ​កាស៊ីណូ​នេះ អត់​មាន​ជួយ​ការពារ​ទប់ស្កាត់​កូ​វី​ដ​ឡើយ ។

ចៅ​កែ​កាស៊ីណូ​នេះ​ តើ​សប្បាយ​លេច​ថ្លើម​ទេ ពេល​ឃើញ​សុទ្ធតែ​ខ្មែរ​ចូល​លេង​តាម​ចិត្ត​បែប​នេះ ?​

អត្ថបទសរសេរ ដោយ