ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ឈប់​បា.ញ់​គ្នា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​សម្រាប់​ពេល​នេះ​មានការ​គោរព

9 ឆ្នាំ មុន

បទ​ឈប់​បា.ញ់​គ្នា​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន​និង​ពួក​ឧទ្ទាម​ស្និទ្ធរ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​ហាក់ដូចជា​ត្រូវ​បាន​គោរព​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ប៉ុន្មាន​ម៉ោង​ក្រោយ​ចូល​ជា​ធរមាន​ដែល​បទ​ឈប់​បា.ញ់​គ្នា​នោះ​ជា

បទ​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន​និង​ពួក​ឧទ្ទាម​ស្និទ្ធរ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​ហាក់ដូចជា​ត្រូវ​បាន​គោរព​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ប៉ុន្មាន​ម៉ោង​ក្រោយ​ចូល​ជា​ធរមាន​ដែល​បទ​ឈប់​បាញ់​គ្នា​នោះ​ជា​ដំណាក់កាល​ដំបូង​នៃ​ផែនការ​សន្តិភាព​សំដៅ​បញ្ចប់​ជម្លោះ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៥.៥០០​នាក់​ហើយ​រយៈពេល​តែ​១០​ខែ ។

យោង​តាម​អ្នកកាសែត AFP នៅ​នឹង​កន្លែង​ថា​ស្នូរ​កាំភ្លើង​ធុន​ស្រាល​ត្រូវ​បាន​ស្លាប់​ឮ​ញយ​ដង​នៅ​ក្រុង​ដូ​ណេ​ត​ស្ក៍ ក៏​ប៉ុន្តែ​ពុំ​មានការ​បាញ់កាំភ្លើង​ធំ​ឡើយ ។ បណ្តា​ប្រភព​យោធា​អះអាង​ថា បទ​ឈប់​បាញ់​គ្នា​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ វេលា​ម៉ោង​២៣​ត្រូវ​បាន​គោរព​នៅ​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល និង​ក្រុង​DEBALTSEVE​។ ប៉ុន្មាន​ម៉ោង​មុន​នេះ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​នានា​នៅ​ជុំវិញ​ទីក្រុង​យុទ្ធសាស្ត្រ DEBALTSEVE ជា​តំបន់​ប្រសប់​គ្នា​នៃ​បណ្តាញ​ផ្លូវដែក​ហើយ​ការ​បាញ់​ត​គ្នា​ដោយ​កាំភ្លើង​ធំ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​នៅ​ភាគ​កណ្តាល​ក្រុង​ដូ​ណេ​ត​ស្ក៍ ។

ដំណាក់កាល​ទី​២​នៃ​ផែនការ​សន្តិភាព​គឺ​កា​រដក​បណ្តា​អាវុធ​ធុន​ធ្ងន់​ពី​ខ្សែ​រណសិរ្ស ដើម្បី​បង្កើត​តំបន់ទ្រនាប់​មួយ​មាន​ប្រវែង​៤០​គ​.​ម​ជុំវិញ​ខ្សែបន្ទាត់​រណសិរ្ស ។ នេះ​ជា​ដំណាក់កាល​លំបាក​បំផុត​នៃ​ដំណើរការ​សន្តិភាព ។ ចាប់តាំងពី​ដើមខែ​កញ្ញា​មក ភាគី​ច្បាំង​គ្នា​ទាំង​២ នៅ​តែ​បដិសេធ​ព​ពុំ​ព្រម​ដក​កាណុង និង​កាំភ្លើង​ធំ​ពី​ខ្សែ​រណសិរ្ស ។ ម្យ៉ាងវិញទៀត សភាពការណ៍​ហាក់ដូចជា​ផុយ​ស្រួយ​នៅ​ទីក្រុង DEBALTSEVE ដែល​នៅ​ទីនោះ​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត ៕