ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឈើ​​៩០០​ដើម យកដាំ​នៅ​តំបន់​​ប្រវត្តិសាស្ត្រ​យោធា​ស្រុក​អន្លង់​​វែ​ង​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​៖​ កូន​ឈើ​ប្រភេទ​ដើម​បេង​ចំនួន​៧០០​ដើម និង​ដើម​ក្ងោក​២០០​ដើម ត្រូវ​បាន​ដាំ​ពី​ជើងភ្នំ​ដងរែក​ដល់​ចង្កេះភ្នំ​ រូបសំណាកលោកយាយ​ម៉ៅ និង​ចំណុច​ភ្នំ​២០០ ស្ថិត​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ​៖​ កូន​ឈើ​ប្រភេទ​ដើម​បេង​ចំនួន​៧០០​ដើម និង​ដើម​ក្ងោក​២០០​ដើម ត្រូវ​បាន​ដាំ​ពី​ជើងភ្នំ​ដងរែក​ដល់​ចង្កេះភ្នំ​ រូបសំណាកលោកយាយ​ម៉ៅ និង​ចំណុច​ភ្នំ​២០០ ស្ថិត​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ដ្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជានា​យក នាយក ដ្ឋា​ន​នយោបាយ និង​កិច្ចការបរទេស​នៃ​ក្រសួង​ការពារ ជាតិ ដែល​កម្លាំង​ចូលរួម​ដាំ​កូន​ឈើ​មក​ពី​អង្គភាព កងការពារ​ព្រំដែន​លេខ​៤០៣ កងការពារ​ព្រំដែន​លេខ​៤០២ ផ្នែក​សឹក​រង​ស្រុក អន្លង់​វែង កងពលតូច​ថ្មើរជើង​លេខ​៤១ និង​ក្រុមការងារ​យុវជន​បក្ស​ស្រុក​អន្លង់​វែង​។

លោក ហោ​ជិន វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ គុណ​ដល់​ស្ថាប័ន​ដែល​បាន​ចូលរួម​ដាំ​កូន​ឈើ​ជា​ប្រវត្តិសាស្ត្រ នៅ​លើ​តំបន់​ប្រ វ​ត្តិ​សាស្ត្រ​យោ​ធា​ស្រុក​អន្លង់​វែង ដែល​ក្រសួង​ការពារ ជាតិ ក៏​ដូច​ជា​ក្រុមការងារ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​​យើង បាន​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​ឈាន​ទៅ​ដល់​ការ​កំណត់​តំបន់ ក្នុង​ការ​ថែ​រក្សា​អភិរក្ស និង​ការពារ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ហើយ​សំរាប់​ស្រុក​អន្លង់​វែង​នឹង​ក្លាយជា​គោលដៅ​មួយ​កំណត់​ជា​កន្លែង​សាងសង​វិមាន​ឈ្នះ​ឈ្នះ នៃ​យោធភូមិ​ភាគ​
ទី​៤​។

លោក​អភិបាល​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ដាំ​កូន​ឈើ និង​នៅ​ជិត​តំបន់​ប្រវត្តិសាស្ត្រ​យោធា ក៏​ដុ​ច​ជា អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ចូលរួម​ថែរក្សា​ការពារ កុំអោយ​ភ្លើង​ឆេះ និង​ការ​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ ព្រោះ​កូន​ឈើ​ទាំងនេះ ទៅ​ថ្ងៃ​មុខ​នឹង​បាន​ជួយ​លំអរ​ដល់​តំបន់​ប្រវត្តិសាស្ត្រ​យោធា បាន​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត និង​ស្វែង​យល់​ពី​ស្ថានភាព​នៃ​សង្គ្រាម​និវត្តន៍​ចុង​ក្រោយ​របស់​ប្រទេស​កម្ពុជា​នៅ​តំបន់​អន្លង់​វែង​ ៕

អត្ថបទសរសេរ ដោយ