ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសភាព​ឆ្នេរសមុទ្រ​ស្អាត ប៉ុន្តែ​សំរាម​ទាំងនេះ​​ធ្វើ​ឱ្យ​ទេសភាព​ប្រែជា​អាក្រក់​ភ្លាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​មើលទៅ​ទេសភាព​ឆ្នេរសមុទ្រ​ស្អាត​ណាស់ ប៉ុន្តែ​សំរាម​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ទេសភាព​ទាំងនេះ​ប្រែជា​អាក្រក់​។ តើ​យើង​អាច​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ថែរក្សា​ឆ្នេរសមុទ្រ​យើង​ឱ្យ​ស្រស់​ស្អាត​ជា​រៀង​រហូត​ទេ ? នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២០ ខែសីហា​នេះ​។ ក្រសួង​បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ បើ​មើលទៅ​ទេសភាព​ឆ្នេរសមុទ្រ​ស្អាត​ណាស់ ប៉ុន្តែ​សំរាម​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ទេសភាព​ទាំងនេះ​ប្រែជា​អាក្រក់​។ តើ​យើង​អាច​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ថែរក្សា​ឆ្នេរសមុទ្រ​យើង​ឱ្យ​ស្រស់​ស្អាត​ជា​រៀង​រហូត​ទេ ? នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២០ ខែសីហា​នេះ​។

ក្រសួង​បាន​បញ្ជាក់​ថា បងប្អូន​ត្រូវ​វេច​ខ្ចប់​សំរាម និង​ទុកដាក់​ក្នុង​ធុងសំរាម​នៅ​ក្បែរ​នោះ មិន​គួរ​ណា​បោះចោល​អនាធិបតេយ្យ​យ៉ាងនេះ​ទេ ។ បងប្អូន​ដើរ​កម្សាន្ត​ចង់បាន​ទេសភាព​ស្អាត ចុះបើ​បងប្អូន​មួយ​ចំនួន​តូច​មិន​ចូលរួម​ថែរក្សា ហើយ​បន្សល់​ទុក​សំរាម​របស់​ខ្លួន​ពាស​វាល​ពាស​កាល​ដូច្នេះ តើ​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នឹង​មក​ទស្សនា​ទី​នេះ​ទៀត​ទេ?

សូម​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ។ ទោះបី​បងប្អូន​អញ្ជើញ​ដល់​ទីណា​ក៏​ដោយ សូម​ចាត់​ទុក​ទីកន្លែង​នោះ​ជា​ផ្ទះ​របស់​យើង ចូលរួម​សម្អាត​បរិស្ថាន​យើង​។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​បរិស្ថាន រមណីយដ្ឋាន​ស្អាត បរិស្ថាន​ល្អ ៕