ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ថ្ងៃ​ឈប់​សម្រាក​សង​ចូល​ឆ្នាំ ភ្ញៀវ​ទៅ​លេង​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន ១៥,៧០៦​នាក់

3 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រយៈពេល​៤​ថ្ងៃ នៃ​ថ្ងៃ​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ភ្ញៀវ​ទេសចរ…

ខេត្ត​ត្បូងឃ្មុំ ៖ រយៈពេល​៤​ថ្ងៃ នៃ​ថ្ងៃ​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ភ្ញៀវ​ទេសចរ ចំនួន ១៥,៧០៦​នាក់ (​ស្រី​ចំនួន ៨,៧១៨​នាក់​) ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ចំនួន ១២​នាក់ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ លោក អឿ​ន រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា តំបន់​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់​ៗ នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ភ្ញៀវ​ទៅ​ទស្សនា​រួម​មាន ៖
-​រមណីយដ្ឋាន​ហ្លួង​ព្រះស្តេច​កន
-​ភូមិ​អភិវឌ្ឍន៍​អន្លង់​ជ្រៃ
-​រមណីយដ្ឋាន​ទឹកធ្លាក់​ហោង
-​ភូមិ​នេសាទ​(​មាត់​ឃ្មង់​)
-​រមណីយដ្ឋាន​ព្រះ​ធាតុ​បា​ស្រី
-​តា​សែ​ដូងក្រអូប
-​សួន​កម្សាន្ត​ធម្មជាតិ​ទឹក​ហូ​អូរ​ក្តូ​ង
-​ចំការ​ឈូក​រត្ន​ន៍

លោក អឿ​ន រិ​ទ្ធ បាន​បញ្ជាក់​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​ការ​ណែនាំ​របស់​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​រៀបចំ​ការ​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រធាន​មន្ទីរ​ក៏​បាន​ណែនាំ​ចំពោះ​ភ្ញៀវ​ទេសចរ​ទាំងអស់ សូម​មាន​វិធានការ​ការពារ​ដោយ​ខ្លួនឯង​ពី​ជំងឺ​កូ​វី​ដ​-១៩ និង​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​បាន​យ៉ាង​ល្អ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ