ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2014 ភ្ញៀវ​ទេសចរ​ទស្សនា​សារមន្ទីរ​ជាតិ​កើន​28,49% ចំណែក​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ធ្លាក់​ចុះ​14%

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​ការិយាល័យ​រដ្ឋបាល​សារមន្ទី​ជាតិ លោក ប្រាក់ ខេ​ម​រិ​ន្ទ បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៤ សារមន្ទី​ជាតិ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​១៨៦.៥៩២​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ចំនួន​៣១.៦២៩​

រាជធានី​ភ្នំពេញ ៖ ប្រធាន​ការិយាល័យ​រដ្ឋបាល​សារមន្ទី​ជាតិ លោក ប្រាក់ ខេ​ម​រិ​ន្ទ បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៤ សារមន្ទី​ជាតិ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​១៨៦.៥៩២​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ចំនួន​៣១.៦២៩​នាក់​និង​ភ្ញៀវ​ជាតិ ចំនួន​១៥៤.៩៦៣​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៣​មាន​ចំនួន​១៤៥.២១៧​នាក់ កើនឡើង​ប្រមាណ​២៨,៤៩%​។ ចំណែក​ការ​ចូល​ទស្សនា​នៅ​សារមន្ទីរ​ជាតិ ត្រូវ​បាន​លោក​ប្រធាន ការិយាល័យ​ប្រាប់​ថា សំបុត្រ​មួយ​ថ្លៃ​៥​ដុល្លារ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​១​នាក់ និង​ថ្លៃ​៥០០​រៀល​សម្រាប់​ជនជាតិ​ខ្មែរ ។

លោក​បន្ត​ថា ចូល​មក​ដល់​ខែមករា ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​សារមន្ទីរ​ជាតិ​នៅ​តែ​រក្សា​បាន​ចំនួន​កើនឡើង​ល្អ​ប្រសើរ បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៤​។ នៅ​ឆ្នាំ​ថ្មី​នេះ​ដែរ ឃើញ​ថា​ចំនួន​ភ្ញៀវ​មក​ពី​តំបន់​អាស៊ី​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្រៅពី​ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប ។

ដោយឡែក​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​វិញ បើ​តាម​របាយការណ៍​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​នៅ​មជ្ឈមណ្ឌល​នេះ​មាន​ចំនួន​២៦០.០៣៤​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​៤៦.៥៨៥​នាក់ ភ្ញៀវ​បរទេស​មាន​២១២.៩៩១​នាក់ ភ្ញៀវ​អង្គការ​មាន​២១៦​នាក់ ភ្ញៀវ​គណៈប្រតិភូ​មាន​២៤២​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ មាន​ចំនួន​៣០១.១៦៤​នាក់ ធ្លាក់​ចុះ​ប្រមាណ​១៤%​។ ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​កត្តា​ផ្លូវ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​មួយ​នេះ មានការ​លំបាក កកស្ទះ​ច្រើន ព្រោះតែ​ផ្លូវ​មិន​ទាន់​សាងសង់​រួចរាល់ ។

របាយការណ៍​បង្ហាញ​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ ចំនួន​ភ្ញៀវ​ទេចរ​ដែល​មក​ទស្សនា នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក នាំមុខ​គេ​គឺ​មក​ពី​ចក្រភព​អង្គ​គ្លេ​ស សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី អា​ល្លឺ​ម៉​ង់ កា​ណា​ដា ហូ​ឡង់ និង​ចិន​។ ចំណែក​តម្លៃ​សំបុត្រ​ចូល​ទស្សនា ថ្លៃ​៣​ដុល្លារ សម្រាប់​ភ្ញៀវ​អន្តរជាតិ​១​នាក់ ចំណែក​ភ្ញៀវ​ក្នុងស្រុក​មិន​គិតថ្លៃ​ទេ ៕