ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ដើម​ភាគតិច​ធ្វើ​បាតុកម្ម​គំរាម​បិទផ្លូវ ព្រោះតែ​បញ្ហា​កូ​វី​ដ

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ក្រុម​អ្នក​តវ៉ា​ជនជាតិ​ដើម​ភាគតិច​របស់​ប្រេ​ស៊ី​ល បាន​ដក​របាំង​របស់​ពួក​គេ​ចេញពី​ផ្លូវ​ធំ​មួយ​ក្នុង​ទីក្រុង​អា​ម៉ា​ហ្សូ​ន នៅ​ថ្ងៃ​ពុធ ដើម្បី​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់​ឆ្លងកាត់​។ ប៉ុន្តែ​គេ​គំរាម​ថា នឹង​បិទផ្លូវ​ម្តងទៀត​។ ប្រជាជន​ជនជាតិ Kayapó…

ប្រេ​ស៊ី​ល ៖ ក្រុម​អ្នក​តវ៉ា​ជនជាតិ​ដើម​ភាគតិច​របស់​ប្រេ​ស៊ី​ល បាន​ដក​របាំង​របស់​ពួក​គេ​ចេញពី​ផ្លូវ​ធំ​មួយ​ក្នុង​ទីក្រុង​អា​ម៉ា​ហ្សូ​ន នៅ​ថ្ងៃ​ពុធ ដើម្បី​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់​ឆ្លងកាត់​។ ប៉ុន្តែ​គេ​គំរាម​ថា នឹង​បិទផ្លូវ​ម្តងទៀត​។

ប្រជាជន​ជនជាតិ Kayapó Mekragnoti បាន​ព្រមាន​ថា ពួក​គេ​នឹង​បិទផ្លូវ​ម្តងទៀត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បន្ត​ការ​តវ៉ា​របស់​ពួក​គេ​ប្រឆាំង​នឹង​ការ​ខ្វះខាត​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​ពី​សំណាក់​រដ្ឋាភិបាល​។

ជនជាតិ​ដើម​ប្រេ​ស៊ី​ល បាន​ប្រឆាំង​នឹង​ដីកា​របស់​តុលាការ​កាលពី​ថ្ងៃ​អង្គា​រ៍ និង​បាន​បិទផ្លូវ​ធំ​ជា​លើក​ទី​២ ក្នុង​រយៈពេល ២៤​ម៉ោង បន្ទាប់​ពី​បាន​បើក​វា​ជាមួយ​ប៉ូលិស​សហព័ន្ធ​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​។

យោង​តាម​វិទ្យាស្ថាន Kabu ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​បាន​បង្កើត​ឡើង ដើម្បី​គ្រប់គ្រង​ភូមិ​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​អ្នក​តវ៉ា បាន​ទាមទារ​ឱ្យ​មាន​ជំនួយ​សុខភាព​ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​ស្បៀងអាហារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​របស់​កូ​វី​ដ និង​ការ​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​សកម្មភាព​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​របស់​ពួក​គេ​។

ករណី​ឆ្លង​វីរុស​កូ​វី​ដ​ដំបូង​បង្អស់​ក្នុង​ចំណោម​ជនជាតិភាគតិច​ប្រេ​ស៊ី​ល បាន​កើតឡើង​ដោយសារ​ការ​ទាក់ទង​ជាមួយ​ប្រជាជន​នៅ​ទីក្រុង និង​វត្តមាន​របស់​អ្នករុករក​រ៉ែ​ខុសច្បាប់​នៅ​ក្នុង​ដែន​បម្រុង​របស់​ពួក​គេ​។

យ៉ាង​ហោច​ណាស់ ជនជាតិ​ដើម​ភាគតិច ២១,០០០​នាក់​នៅ​ប្រេ​ស៊ី​ល​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ ហើយ​មនុស្ស​ជាង ៦០០​នាក់​បាន​បាត់បង់​ជីវិត ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ជនជាតិ​ដើម​នៃ​ប្រទេស​ប្រេ​ស៊ី​ល (APIB)៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ