ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ថៃ​បើក​​​គ្មាន​ប្រណី​ផ្តាច់ជីវិត​ក្មេង​ស្រី​ម្នាក់ និង​របួសធ្ងន់​-​ស្រាល​២​នាក់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ថៃ​មួយ​គ្រឿង​បាន​បើកបរ​ល្បឿន​លឿន​នៅ​ក្នុង​ក្រុងប៉ៃលិន រួច​ក៏​បាន​គៀរ​ម៉ូតូ​មួយ​គ្រឿង ខណៈ​ជិះ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​រង​របួសធ្ងន់​-​ស្រាល​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៩…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ថៃ​មួយ​គ្រឿង​បាន​បើកបរ​ល្បឿន​លឿន​នៅ​ក្នុង​ក្រុងប៉ៃលិន រួច​ក៏​បាន​គៀរ​ម៉ូតូ​មួយ​គ្រឿង ខណៈ​ជិះ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​រង​របួសធ្ងន់​-​ស្រាល​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​អាហារ​ដ្ឋា​ន​ផ្ទះ​ជុំ​គ្រួសារ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ១- ឈ្មោះ ឡឹប ប្រុស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ប៉ៃលិន ១B-៩០៧៩ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​រង​របួសស្រាល​)​។ ២- ឈ្មោះ ដាំ រ៉ា​វ៉ា​ឌី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​រង​របួសធ្ងន់​)​។ ៣- ឈ្មោះ ហៀ​ក ម៉ា​លី​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​) ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ចំណែក​ភាគី​រថយន្ត​ថៃ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ព្រោះតែ​ក្រោយ​ពេល​បង្កហេតុ​បាន​បើកបរ​រត់គេច​ខ្លួន គឺជា​ប្រភេទ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ ពាក់​ផ្លា​ក​លេខ​ថៃ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ។

ប្រភព​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​រថយន្ត​ថៃ​បាន​បើកបរ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ លុះ​ជែង​មិន​ផុត ក៏​បណ្តាល​ឱ្យ​កន្ទុយ​រថយន្ត​បុក​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ខ្ទាត​ចូល​រថយន្ត​កិន​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​គួរ​ឱ្យ​អាណោចអាធ័ម​តែ​ម្តង ។

ករណី​ខាងលើ​នេះ សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រគល់​ជូន​សាច់ញាតិ​រួច​ហើយ ។ ចំណែក​អ្នក​រង​របួសធ្ងន់​-​ស្រាល ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ បច្ចុប្បន្ន​កម្លាំង​នគរបាល កំពុង​ចាប់​ឃាត់​រថយន្ត​ថៃ​សង្ស័យ​១​គ្រឿង ដែល​មាន​ភិនភាគ​ខាងលើ ដើម្បី​ត្រួតពិនិត្យ ។

ចំណែក​ប្រជាពលរដ្ឋ​រិះគន់ និង​សំណូមពរ​ឱ្យ​ខាង​នគរបាល​ចរាចរណ៍ ចុះ​តាម​គោលដៅ​អប់រំ​ដល់​អ្នកបើកបរ​រថយន្ត​ធំ​ៗ​កុំឱ្យ​ល្មើស ដោយ​បើកបរ​ហួស​ល្បឿន​កំណត់​នៅ​ក្នុង​ក្រុង ជា​ពិសេស​រថយន្ត​ថៃ​តែ​ម្តង បើកបរ​ពុំ​សូវ​គោរព​ច្បាប់​ចរាចរណ៍​នោះ​ឡើយ ហើយ​ក៏​ធ្លាប់​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ