ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ផ្លា​ក​លេខ គ្មាន​មួក គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​! បុរស​ម្នាក់​ជួប​គ្រោះ​តាម​ផ្លូវ​ដោយ​ខ្លួនឯង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់​រង​របួសធ្ងន់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​អត់​ពាក់មួក​សុវត្ថិ​ភាពថែម​ទាំង​អត់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ពេល​យប់ ក៏​ស្រាប់តែ​ដួល​ប្រាវ​រង​របួសធ្ងន់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ…

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់​រង​របួសធ្ងន់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​អត់​ពាក់មួក​សុវត្ថិ​ភាពថែម​ទាំង​អត់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ពេល​យប់ ក៏​ស្រាប់តែ​ដួល​ប្រាវ​រង​របួសធ្ងន់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ ២០២០ នៅ​ចំណុច​ក្បែរ​ក្លោ​ង​ទ្វារ​វត្ត​អូរ​រអិល ស្ថិត​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ព្រាច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រង​របួសធ្ងន់ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ដោយ​បាន​បើកបរ​ម៉ូតូ​ម៉ាក​វ៉េវ (wave) ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ គ្មាន​ផ្លា​ក​លេខ គ្មាន​មួក​សុវត្ថិភាព គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដែល​ធ្វើ​ដំណើរ​ពី​ក្រុងប៉ៃលិន​ឆ្ពោះទៅ​ផ្សារ​ព្រំ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ ជន​រង​គ្រោះ​ក៏​ដួល​ម៉ូតូ​ខ្លួនឯង​ប្រាវ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បច្ចុប្បន្ន​ម៉ូតូ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ជួសជុល​បាត់ ចំណែក​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ