ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន 88Communication ផ្លាស់ប្តូររូបរាងថ្មីទៅជា 8TEEN Communication ដើម្បីបំពេញតម្រូវការអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ៨៨​ខមម្ញូនីខេសិន (88Communication)​ បានផ្លាស់ប្តូររូបរាងថ្មីទៅជា ៨ធីនខមម្ញូនីខេ សិន​(8TEEN Communication) ដើម្បីអបអរ​សាទរខួបលើកទី…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ៨៨​ខមម្ញូនីខេសិន (88Communication)​ បានផ្លាស់ប្តូររូបរាងថ្មីទៅជា ៨ធីនខមម្ញូនីខេ សិន​(8TEEN Communication) ដើម្បីអបអរ​សាទរខួបលើកទី ២ នៃការដំណើរការ និងដើម្បី​បំពេញតម្រូវការ​អតិថិជន និងអ្នក​គាំទ្ររបស់ខ្លួន ។ ក្រុមហ៊ុននេះ​គឺជាអ្នកគ្រប់គ្រងសិល្បៈករ សិល្បៈការនីល្បីៗក្នុងបណ្តាញសង្គម ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលគ្រប់គ្នាបាន​ស្គាល់រួចមកហើយថា ជាក្រុមហ៊ុនគ្រប់គ្រងតារាបណ្តាញសង្គម (Influencer) ។

កញ្ញា យក់ ឆេងលាងហៅ Pzee ស្ថាបនិក និងនាយក​ប្រតិបត្តិនៃក្រុមហ៊ុន 8TEEN Communication បានឲ្យដឹង ថាក្រុមហ៊ុន Influencer Marketing ដំបូងគេបង្អស់​ក្នុងប្រទេសកម្ពុជាមួយនេះ​កំពុង​ពង្រីកខ្លួនបន្ថែមទៀតជាមួយ នឹងសក្តានុពលរបស់ខ្លួន ដោយមានសេវាកម្មថ្មីៗ​បន្ថែមទៀតដើម្បី​បំពេញតម្រូវការរបស់​អតិថិជន និងអ្នក​គាំទ្រ ព្រោះតែតម្រូវ ការ​ទីផ្សារឌីជីថលបែបថ្មី Influencer Marketing កំពុងតែមានសន្ទុះកាន់តែ​ខ្លាំងឡើងនាពេល​បច្ចុប្បន្ន​បើ​ធៀបទៅ​កាលពី​ ៣​ ឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនធំៗជាច្រើនជាពិសេស​ ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី​ៗ​លំដាប់​អន្តរជាតិ​ជាច្រើនកំពុង​បើក​ដំណើរការ​នៅ​កម្ពុជា ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនរូបនេះបានរៀបរាប់ថា ៖ «មូលហេតុដែលយើងធ្វើការផ្លាស់រូបរាងរបស់ក្រុមហ៊ុនគឺដោយ​សារ 8TEEN Communication​ បានបន្ថែមនូវសេវាកម្មមួយចំនួនបន្ថែមទៀត ដើម្បីបំពេញតំរូវការអតិថិជន និង​ផ្តល់ជូនអ្វីដែលពិសេសពីសិល្បកររបស់យើងទៅកាន់អ្នកគាំទ្រ ។ សេវាកម្មផ្សេងៗទាំងនោះរបស់ក្រុមហ៊ុនរួមមាន​ការបង្កើតយុទ្ធសាស្រ្តបែបឌីជីថលថ្មី (Influencer Marketing & Digital Marketing) ផលិតកម្មវីដេអូ​បែប ផ្សព្វផ្សាយ (Media Production) រចនាក្រាហ្វិក (Animation & Graphic Design) និង ការបង្កើតមាតិកាច្នៃប្រឌិត (Content Creation) អោយកាន់តែឈានទៅមុខមួយកម្រិតទៀតជាមួយនឹងការសម្រេចនូវគម្រោង ជាច្រើនរវាងដៃគូ​ទាំងក្នុងនិងក្រៅស្រុក» ។​

គួរបញ្ជាក់ផងដែរថា 8TEEN Communication ​បានបង្ហាញខ្លួនជាលើកដំបូងក្រោមឈ្មោះ 88 Communication នៅក្នុងឆ្នាំ ២០១៨ ដែលមានសិល្បករចំនួន៨រូបតែប៉ុណ្ណោះ ។ 8TEEN Communication គឺជាក្រុមហ៊ុនគ្រប់គ្រង តារា​បណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានមាតិកាបែបច្នៃប្រឌិតនិងមានការបង្កើតយុទ្ធសាស្ត្រ បែប​ឌីជីថលឲ្យសមស្របជាមួយតម្រូវការទីផ្សារបច្ចុប្បន្ន ។

តារាចម្រៀង​ និងជាអ្នកនិពន្ធចម្រៀងដោយខ្លួនឯង​ កញ្ញា ចិត្ត កញ្ចនា បានប្រាប់ថា ​កញ្ញាបានត្រៀមរួចរាល់ហើយក្នុងការបង្ហាញ ស្នាដៃថ្មីជា មួយ​នឹងរសជាតិថ្មីដែលអ្នកគាំទ្រមិនធ្លាប់ឃើញពី​មុនមក ។ កញ្ញានឹងមិនធ្វើឲ្យអ្នកគាំទ្រទាំងអស់រស់ចាំទាំងខកបំណង​ឡើយនូវអាល់ប៊ុមអារម្មណ៍របស់នាង ។

តារាបណ្តាញសង្គមដែលមានជំនាញថតរូបដល់ចំណាន ព្រមទាំងជារៀមច្បងក្នុង 8TEEN Communication លោក ឆេកគី បាននិយាយថា​ក្នុងនាមជារៀមច្បងមួយរូប លោកនឹងធ្វើជាគំរូដ៏ល្អដល់ប្អូនជំនាន់ក្រោយ មិនត្រឹមតែ​ប៉ុណ្ណោះលោកបានប្រាប់ថា លោកនឹងមាន​មាតិកាថ្មីៗសម្រាប់អ្នកគាំទ្ររបស់លោកផងដែរ ។

តារាបណ្តាញសង្គមចំណូលថ្មីរបស់ 8TEEN Communication លោក ខេវិន និងកញ្ញា ស៊ូ បញ្ញា បានប្រាប់ថាពួក បគេនឹង ខិត​ខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ ព្រមទាំងនឹងមិនធ្វើឲ្យរៀមច្បងក្រោមដំបូលតែមួយខក បំណង​ឡើយ ។

នេះជា​ឱកាស​សម្រាប់​ការពង្រីក​ទីផ្សា​របែបឌីជីផលរបស់កម្ពុជា 8TEEN Communication ស្វាគមន៍រាល់ដៃគូ​សហការផ្សេងៗដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខដើម្បីឈានទៅកាន់ទីផ្សារអន្តរ​ជាតិ​ មិនត្រឹមតែប៉ុណ្ណោះ 8TEEN Communication ​ប្រកាស​ស្វាគមន៏សិល្បករដែលមានសមត្ថភាពឲ្យចូលរួម​ជាមួយពួកយើងផងដែរ ។ នេះបើតាមការឲ្យពីស្ថាបនិករបស់ 8TEEN Communication ។

កញ្ញា ឆេងលាង បានបន្ថែមថា៖ «នៅក្នុងឆ្នាំថ្មី ២០២០នេះ គឺជាឆ្នាំមួយពិសេសសម្រាប់ក្រុមហ៊ុនយើងផ្ទាល់ដែលបាន​បង្ហាញខ្លួនជាសាធារណះជាថ្មីម្តងទៀតក្នុងឈ្មោះ និងរូបរាងថ្មីជាមួយការកែប្រែប្រព័ន្ធដំណើរការអោយកាន់តែរលូន​ជាងមុនទៅទៀត ។​ 8TEEN Communication នឹងពង្រីកនូវសក្តានុពល​របស់ខ្លួន ពិសេសទៅលើការដំឡើងនូវ បរិក្ខាទំនើបៗជាច្រើនដែលមានសមត្ថភាពក្នុងការផលិតនូវសមិទ្ធិផលខ្នាតធំៗ​បាន ហើយក្នុងនោះផងដែរ យើងក៏ចង់ អោយសាធារណជនទាំងអស់ទន្ទឹងរង់ចាំមើលអ្វីដែលថ្មីហើយប្លែកដែលនាំមក​ជូនដោយ 8TEEN Communication» ។ កញ្ញាបានបន្ថែមទៀតថាការផ្លាស់ប្តូរមួយនេះ កញ្ញានឹងមិនធ្វើឲ្យអតិថិជន ជាពិសេសអ្នកគាំ ទ្ររបស់ខ្លួនខកបំណង​ឡើយ 8TEEN Communication នឹងពាំនាំនូវអ្វីដែលថ្មីនិងប្លែកទៅកាន់អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួនតាមរយៈតួ​ប្រចាំរបស់ខ្លួន ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ