ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! Barca រក​ឃើញ​អ្នក​មក​ជំនួស​តំណែង​លោក Quique Setien ហើយ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប Barcelona បាន​សម្រេច​បណ្តេញ​អ្នកចាត់ការ Quique Setien ចេញពី​តំណែង​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ពោល​គឺ ៣​ថ្ងៃ​បន្ទាប់​ពី​ក្រុម​របស់​លោក…

អេ​ស្ប៉ា​ញ ៖ ក្លិប Barcelona បាន​សម្រេច​បណ្តេញ​អ្នកចាត់ការ Quique Setien ចេញពី​តំណែង​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ពោល​គឺ ៣​ថ្ងៃ​បន្ទាប់​ពី​ក្រុម​របស់​លោក ត្រូវ​បាន​បំបាក់​ដោយ​ក្រុម Bayern Munich ក្នុង​លទ្ធផល ៨-២ នៅ Champions League ។

បើ​យោង​តាម​កាសែត​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក​បាន​ចុះ​ផ្សាយ​ថា ក្លិប​យក្ស​នៅ​តំបន់​កា​តា​ឡាន់​មួយ​នេះ ត្រូវ​បាន​រាយការណ៍​ថា នឹង​តែងតាំង​លោក Ronald Koeman ដើម្បី​មក​ជំនួស​ការងារ​របស់​លោក Quique Setien នៅ Nou Camp នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ ខណៈ​ដែល​បុរស​ជនជាតិ​ហូ​ឡង់​វ័យ ៥៧​ឆ្នាំ​រូប​នេះ ក៏​បាន​យល់ព្រម​ទទួលយក​ការងារ​នេះ​ផង​ដែរ​។

គួរ​រំលឹក​ជូន​ថា​លោក Ronald Koeman ធ្លាប់​លេង​ឱ្យ Barca អំឡុង​ឆ្នាំ​១៩៨៩ ដល់​ឆាំ្ន ១៩៩៤ ក្នុង​តំណែង​ជា​ខ្សែបម្រើ​ការពារ​។ លោក​ត្រូវ​បាន​អ្នកគាំទ្រ​ចាត់ទុកជា​វីរបុរស​ក្លិប​មួយ​រូប​។ បន្ទាប់​ពី​បាន​ជួយ Barca ឱ្យ​ឈ្នះ​ពានរង្វាន់​ចំនួន​១០ ក្នុង​នោះ​រួម​ទាំង​ជើងឯក La Liga ៤​លើក​។

មុន​ក្លាយជា​ក្លាយ​អ្នកចាត់ការ​ទូទៅ​បាល់ទាត់​អាជីព អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​បច្ចុប្បន្ន​រូប​នេះ ក៏​ធ្លាប់​ធ្វើ​ជា​ជំនួយការ​គ្រូបង្វឹក​ក្រុម Barca ផង​ដែរ អំឡុង​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០០៕ ដកស្រង់​ចេញពី Sky Sports

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ