ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​ពិ​ព័រ​ណ៌​ផលិតផល​បន្លែ សិប្បកម្ម ម្ហូបអាហារ និង​ផលិតផល​កែ​ច្នៃ និង​ផ្សារ​ទឹក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិ​ព័រ​ណ៌​ផលិតផល​បន្លែ សិប្បកម្ម ម្ហូបអាហារ និង​ផលិតផល​កែ​ច្នៃ និង​ផ្សារ​ទឹក​ក្នុង​ព្រឹត្តិការណ៍​សម្រាក​សៀមរាប​ត្រូវ​បាន​បើក​ដំណើរការ នា​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០…

ខេត្តសៀមរាប ៖ ពិ​ព័រ​ណ៌​ផលិតផល​បន្លែ សិប្បកម្ម ម្ហូបអាហារ និង​ផលិតផល​កែ​ច្នៃ និង​ផ្សារ​ទឹក​ក្នុង​ព្រឹត្តិការណ៍​សម្រាក​សៀមរាប​ត្រូវ​បាន​បើក​ដំណើរការ នា​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ នៅ​បរិវេណ​សួនច្បារ​ព្រះរាជ​ដំណាក់ ក្រោម​អធិបតីភាព​លោក អ៊ឹ​ង ហឿ​ន ប្រធាន ក្រុមប្រឹក្សា​ខេត្ត​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ និង​ពលរដ្ឋ​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​លោក ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​បញ្ជាក់​ថា ក្នុង​ការ​រៀបចំ​តាំង​ពិ​ពរ​ណ៌​ផលិតផល​ក្នុងស្រុក និង​ម្ហូបអាហារ បាន​ធ្វើការ​រៀបចំ​ស្តង់​សរុប​ចំនួន ៩៥ ដែល​ត្រូវ​បែងចែក​ជា​០៤​ប្រភេទ រួម​មាន (១)​ស្តង់​លក់​ផលិតផល​សិប្បកម្ម (២)​ស្តង់​លក់​បន្លែ និង​ផ្លែ​ឈើ (៣)​ស្តង់​លក់​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជៈ និង​អាហារ​ប្រចាំ​ក្រុង​- ស្រុក​ទាំង​១២ (៤)​ស្តង់​លក់​ផលិតផល​កែ​ច្នៃ ដែល​បើក​ដំណើរការ​ចាប់ពី​ម៉ោង​០៨​ព្រឹក ដល់​ម៉ោង​០៩​យប់ ។

ក្រៅពី​នេះ​ក៏​មានការ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ និង​ពិសេស​ការ​ប្រកួត​មាន់​អាំង​ឆ្ងាញ់​ប្រចាំ​ខេត្តសៀមរាប ។ ប្រសាសន៍​នោះ លោក​ទៀ សីហា បាន លើក​ឡើង​ថា ការ​រៀបចំ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក និង​ម្ហូបអាហារ​ប្រចាំ​ក្រុង​-​ស្រុក​ទាំង​១២ និង​កម្មវិធី​ជិះទូក​កម្សាន្ត និង​ផ្សារ​ទឹក​ត្រូវ​បាន​រៀបចំ​ឡើង​តាម​រយៈ​ការ​ផ្តួចផ្តើម​របស់​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​សហ ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ក្នុង​គោលបំណង ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​របស់​ខេត្តសៀមរាប និង​ជួយ​បង្កើន​ចំណូល​ដល់​ប្រជាជន​ក្នុង​កំឡុង​ពេល​ឈប់​សម្រាក ខណៈ​ដែល​ប្រជាជន និង​អាជីវកម្ម​ជា​ច្រើន​កំពុង​ទទួល​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជម្ងឺ​កូ​វី​ដ​-១៩ ។

ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មានការ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ និង​ពិសេស​ការ​ប្រកួត​មាន់​អាំង​ឆ្ងាញ់​ប្រចាំ​ខេត្តសៀមរាប​យើង​ទៀត​ផង ។ ចំពោះ​ការ​រៀបចំ​ផ្សារ​ទឹក​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នៅ​តាម​ដងស្ទឹង​សៀមរាប មាន​ទូក​សរុប​មាន​ចំនួន​៦០ ដែល​មាន​ទូក​សម្រាប់​ផ្សារ​ទឹក , ទូក​សម្រាប់ ទិញ​សំបុត្រ​ជិះ​កម្សាន្ត ក្នុង​នោះ​មាន​ទូក​កាយ​យ៉ាក់ ទូក​ហង្ស ហើយ​ក៏​មាន​ស្តង់​លក់​ម្ហូបអាហារ​បម្រើ​ជូន​ដល់​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ចូលរួម ក្នុង​ពិធី ព្រមទាំង​មានការ​ប្រគុំ​តន្ត្រី​និង​សិល្បៈ​កម្សាន្ត​ផង​ដែរ ។

ការ​រៀបចំ​ព្រឹត្តិការណ៍​សម្រាក​សៀមរាប​នេះ ក៏​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរ​សុខាភិបាល​ស្តី​ពី​វិធាន​ការណ៍ ការពារ​ជម្ងឺ​កូ​វី​ដ​១៩ ដោយ​គ្រប់​អ្នក​តាំងពិព័រណ៍​ត្រូវ​មាន​ពាក់​ម៉ាស និង​ប្រើ​អាល់កុល ឬ ម៉ាស អ្នក ទស្សនា​ទាំងអស់​តំរូវ​ឲ្យ​ពាក់​ម៉ាស​ជា​ចាំបាច់ និង​មានការ​វាស់​កំ​ដៅ​នៅ​តាម​ក្លោ​ង​ទ្វារ​ចូល ព្រមទាំង​ការ​រៀបចំ​ឲ្យ​មាន​គម្លាត​សុវត្ថិភាព ។

លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​កោត​ស​សើរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល ក្រុង​-​ស្រុក​ទាំង​១២ និង​សមាគម​ចុងភៅ​កម្ពុជា​ខេត្តសៀមរាប សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​សៀម រាប​-​ឧត្តរមានជ័យ សមាគម​សហគ្រិន​វ័យក្មេង ព្រមទាំង​វិស័យ​ឯកជន​និង​ដៃគូ​នានា ពិសេស​មន្ទីរ​សុខាភិបាល ដែល​បាន​សហការ​យ៉ាង​ល្អ ក្នុង​ការ​រៀបចំ​ឲ្យ​ព្រឹត្តិការណ៍​នេះ​បាន​ចេញ​ជា​រូបរាង​ឡើង សំខាន់​ក្នុង​ការ​តាំង​ពិ​ព័រ​ណ៌​នា​ពេល​នេះ ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុ​ជាក៍​ដូច​ជា បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​បាន​កំពុង​ទទួល​រង​នូវ​ការ​រាតត្បាត​ដោយ​ជម្ងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ