ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ស្រែកហៅ​គ្នា​ទាំង​យប់ ខណៈ​ឃើញ​ពស់​យ៉ាង​ធំ​កំពុង​តែ​រឹត​មាន់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ឮ​សម្លេង​សត្វ​មាន់​ចិញ្ចឹម​របស់​ខ្លួន នៅ​ក្នុង​ទ្រុង​ផ្អើល​ស្រែកយំ​ទាំង​យប់ ដោយ​ស្មាន​តែ​ចោរ​ចូលចាប់​លួច​ក៏​នាំ​គ្នា​បញ្ចាំង​ភ្លើង​ពិល​មើាល​លុះ​ទៅ​ដល់​ជិត​ស្រាប់តែ​ឃើញ​សត្វ​ពស់ថ្លាន់​ឈ្មោល​ដ៏​ធំ​១​ក្បាល ទម្ងន់​១៣​គីឡូក្រាម ក៏​ស្រែក​ប្រាប់​ឱ្យ​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ចាប់​តែ​ម្តង ។ ហេតុការណ៍​ពស់ថ្លាន់​ឈ្មោល​១​ក្បាល ចូលចាប់​មាន់​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ឮ​សម្លេង​សត្វ​មាន់​ចិញ្ចឹម​របស់​ខ្លួន នៅ​ក្នុង​ទ្រុង​ផ្អើល​ស្រែកយំ​ទាំង​យប់ ដោយ​ស្មាន​តែ​ចោរ​ចូលចាប់​លួច​ក៏​នាំ​គ្នា​បញ្ចាំង​ភ្លើង​ពិល​មើាល​លុះ​ទៅ​ដល់​ជិត​ស្រាប់តែ​ឃើញ​សត្វ​ពស់ថ្លាន់​ឈ្មោល​ដ៏​ធំ​១​ក្បាល ទម្ងន់​១៣​គីឡូក្រាម ក៏​ស្រែក​ប្រាប់​ឱ្យ​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ចាប់​តែ​ម្តង ។

ហេតុការណ៍​ពស់ថ្លាន់​ឈ្មោល​១​ក្បាល ចូលចាប់​មាន់​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ រ័​ត្ន រ៉ាត់ ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បានឱ្យ​ដឹង​ថា នៅ​ពេល​យប់​ថ្ងៃ​កើតហេតុ គាត់​បានឮ​សម្លេង​មាន់​យំ និង​ផ្អើល​ពេញ​ទ្រុង​លុះ​នាំ​កូន​ចុះ​ទៅ​បញ្ចាំង​ភ្លើង​ពិល​មើល ស្រាប់តែ​ប្រទះ​ឃើញ​ពស់ថ្លាន់​ឈ្មោល​១​ក្បាល កំពុង​រឹត​មេមាន់​របស់​គាត់​ចំនួន​២​ក្បាល​បម្រុង​នឹង​លេប​ទើប​គាត់​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឱ្យ​ចូល​ទៅ​ចាប់​តែ​ម្តង ។

គាត់​បន្ត​ទៀត​ថា រាល់ដង​គាត់​តែងតែ​បាត់​សត្វ​មាន់​ក្នុង​ទ្រុង​ដែរ តែ​ស្មានថា ជា​ចោរ​ចូល​លួច ព្រោះ​មាន​បាក់​មែកឈើ​ខាងក្រោយ​ផ្ទះ​ផង​ដែរ ។ គាត់​បញ្ជាក់​ថា សត្វ​ពស់ថ្លាន់​នេះ​ពិតជា​កាច​ខ្លាំង​ណាស់ គ្រាន់តែ​ឃើញ​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្បែរ​វា គឺ​ស្ទុះ​បម្រុង​ខាំ​តែ​ម្តង ។

បើ​តាម​លោក អៀវ រ៉ា ជានា​យក​តំបន់​ប្រើប្រាស់ បាន​រៀបរាប់ ឱ្យ​ដឹង​ថា លោក​នឹង​យក​សត្វ​ពស់​១​ក្បាល​នេះ ទៅ​ព្រ​លែង​នៅ​ក្នុង​ព្រៃ​ភ្នំ​ខៀវ ដើម្បី​ទុក​អភិរក្ស​បន្ត​ទៀត ។ លោក​បន្ត​ទៀត​ថា កាលពី​ប៉ុន្មាន​ខែ​មុន​លោក​ក៏​ធ្លាប់​ព្រ​លែង​សត្វ​ពស់​៤​ក្បាល​រួច​មក​ហើយ ។

លោក​បញ្ជាក់​ថា សត្វ​ពស់ថ្លាន់​ឈ្មោល​១​ក្បាល​នេះ ជា​ពស់​ប្រភេទ​ពណ៌​ក្រហម ជា​សត្វ​ពស់​ដែល​កាច​ជាង​សត្វ​ពស់ថ្លាន់​ដទៃ​ទៀត បើ​មិន​ប្រយ័ត្ន​អាច​នឹង​ខាំ តែ​វា​គ្មាន​ពិស​នោះ​ទេ ។ លើស​ពី​នេះ​បើសិនជា​ចង់​ចាប់​ពស់ថ្លាន់​ទាំងនេះ ត្រូវ​ប្រយ័ត្ន​ផង​ដែរ ក្រែង​មាន​គ្រោះថ្នាក់​កើតឡើង ។ លោក​បញ្ជាក់​ថា ដោយសារ​តែ​អស់​ព្រៃឈើ​បណ្តើរ​ៗ​ទើប​សត្វ​ទាំងនេះ​វារ​ចេញ​មក​តាម​អូរ ក្បែរ​ៗ​ផ្ទះ​ប្រជាពលរដ្ឋ លុះ​មានឱកាស​ក៏​ចាប់​មាន់​ស៊ី​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ