ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មក​កម្សាន្ត​ច្រើន​នៅ​ខេត្តមណ្ឌលគិរី តែ​បែរជា​បន្សល់​សំរាម​ចោល​ពាស​វាល​ពាស​កាល

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជា​រឿង​ល្អ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ខេត្តមណ្ឌលគិរី ដែល​ធ្លាប់តែ​ជា​តំបន់​ចុងកា​ត់មាត់​ញ៉​ក សម្បូរ​តែព្រៃ​ភ្នំ​គ្មាន​អ្នក​ចាប់អារម្មណ៍​មក​រស់នៅ ឬ​លេង​កម្សាន្ត កាលពី​ជាង​១០​ឆ្នាំ​មុន បច្ចុប្បន្ន​នេះ​ខេត្តមណ្ឌលគិរី​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ តែ​ជា​ការ​សោកស្តាយ​អ្នក​ដើរ​លេង​ច្រើន…

ខេត្តមណ្ឌលគិរី ៖ ជា​រឿង​ល្អ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ខេត្តមណ្ឌលគិរី ដែល​ធ្លាប់តែ​ជា​តំបន់​ចុងកា​ត់មាត់​ញ៉​ក សម្បូរ​តែព្រៃ​ភ្នំ​គ្មាន​អ្នក​ចាប់អារម្មណ៍​មក​រស់នៅ ឬ​លេង​កម្សាន្ត កាលពី​ជាង​១០​ឆ្នាំ​មុន បច្ចុប្បន្ន​នេះ​ខេត្តមណ្ឌលគិរី​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ តែ​ជា​ការ​សោកស្តាយ​អ្នក​ដើរ​លេង​ច្រើន វត្តមាន​សំរាម​ថង់​ផ្លា​ស្ទិ​ច​ក៏​មាន​ពាស​វាល​ពាស កាល​ស្ទើរ​គ្រប់​ទីកន្លែង ។

អាជ្ញាធរ​ស្រុក​អូរ​រាំង កាលពី​រសៀល​ថ្ងៃ​ទី​១៧ សីហា បាន​ឲ្យ​ដឹង​ថា នៅ​តាម​សងខាង​ផ្លូវជាតិ​លេខ​៧៦ ពី​ស្រុក​អូរ​រាំង​ទៅ​ក្រុង​សែន​មនោ​រម្យ ចំនុច​ចំការ​ស្រល់ និង​វាលស្មៅ មាន​រថយន្ត​អ្នក​ដើរ​លេង​រាប់រយ​គ្រឿង​បាន​ឈប់​តម្រៀប​គ្នា​ចូល​ថតរូប​ទេសភាព​ដ៏​ស្រស់​ត្រកាល ប៉ុន្តែ​ពួក​គាត់​បែរជា​បន្សល់​ទុក​នូវ​សំរាម​ដ៏​ច្រើន​តាម​ដងផ្លូវ ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ត្រូវ​នាំ​គ្នា​ដើរ​រើស​ប្រមូល​យក​ទៅ​ចោល​តាម​ក្រោយ ។

ចំណែក​អ្នក​ភូមិ​រស់នៅ​តាម​ទី​រមណីយ​ដ្ឋា​នានា​ក្នុងស្រុក​ពេ​ជ្រា​ដា និង​ក្រុង​សែន​មនោ​រម្យ ក៏​បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​ដើរ​លេង​ដូច​ជា សមុទ្រ​ឈើ ភ្នំ​អណ្តូង​ស្នេហ៍ ចំការ​ដើម​ស្រល់ និង​ទីតាំង​ទេសភាព​ជា​ច្រើន ត្រូវ​អាប់​សម្រស់ ព្រោះតែ​អ្នក​ដើរ​មួយ​ចំនួន​នាំ​គ្នា​ទៅ​ហូប​អាហារ​អង្គុយ​លេង នៅ​ទីនោះ រួច​មិន​បាន​ប្រមូល​សំរាម​យក​ទៅ​ចោល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ។

អាជ្ញាធរ​ខេត្ត​បាន​សំនូមពរ​ដល់​បណ្តា​ភ្ញៀវ​ទេសចរ​ទាំងអស់ សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ថែរក្សា​បរិស្ថាន ជា​ពិសេស​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​បងប្អូន​ត្រូវការ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ បើ​ម្នាក់​ចោល​បន្តិច​នោះ វា​ប្រាកដជា​បង្កើត​ទៅ​ជា​គំនរ​សំរាម​បំផ្លាញ​ដល់​សម្រស់​ធម្មជាតិ បំផ្លាញ​បរិស្ថាន ថ្ងៃក្រោយ​ប្រាកដជា​គ្មាន​នរណា​ម្នាក់​ចង់ទៅ​លេង​កម្សាន្ត​ទៀត​ឡើយ ។

យោង​តាម​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី គិត​ត្រឹម​ថ្ងៃ​ទី​១៧ សីហា ២០២០ មាន​អ្នក​ទេសចរណ៍​ច្រើន​ជាង​មួយ​ម៉ឺន​នាក់ កំពុង​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយ​ដ្ឋា​នានា​ក្នុង​ខេត្ត ។ ហើយ​ផ្ទះសំណាក់ សណ្ឋាគារ​ទាំងអស់​ក្នុង​ខេត្ត ក៏​គ្មាន​សេសសល់​បន្ទប់​ទំនេរ​ដែរ គឺ​ពេញ​ណែន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ