ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ព្រឹក​នេះ​! មិន​មាន​អ្នក​កើត​កូ​វី​ដ​១៩​ថ្មី និង​ករណី​ជា​សះស្បើយ​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​នោះ​ទេ ហើយ​ក៏​មិន​មាន​ករណី​ជា​សះស្បើយ​ក៏​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​នោះ​ទេ ហើយ​ក៏​មិន​មាន​ករណី​ជា​សះស្បើយ​ក៏​ផង​ដែរ ។

ក្រសួង​បាន​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​០៧​និង​០០​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន ៖ អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ២៧៣​នាក់ (​ស្រី្ត ៥៤​នាក់ និង​បុរស ២១៩​នាក់​) ។ ចំណែក​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន​២៣៨​នាក់ (​ស្មើនឹង ៨៧.១៨% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់​) នៅ​ក្នុង​ចំនួន​នេះ​មាន​ស្រី ៥០​នាក់ និង​បុរស​១៨៨​នាក់ ។

ដោយឡែក​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប ៣៥​នាក់ ៕