ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ ផ្ទះសំណាក់​ពេញ​អស់ហើយ ការ​ផ្គត់ផ្គង់​អាហារ​អាច​នឹង​ខ្វះ​ទៀត​នៅ​ខេត្តមណ្ឌលគិរី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ សីហា ២០២០ នេះ​បន្ទប់​ស្នាក់​នៅ​សណ្ឋាគារ ផ្ទះសំណាក់​ប្រមាណ​ជាង​មួយ​ពាន់​បន្ទប់ ត្រូវ​ពេញ​ណែន​ដោយសារ​ភ្ញៀវ​ទេសចរ​បាន​សម្រុក​មក​លេង​កម្សាន្ត នៅ​ខេត្តមណ្ឌលគិរី ច្រើន​លើស​ពី​អ្នក​ផ្គត់ផ្គង់…

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ សីហា ២០២០ នេះ​បន្ទប់​ស្នាក់​នៅ​សណ្ឋាគារ ផ្ទះសំណាក់​ប្រមាណ​ជាង​មួយ​ពាន់​បន្ទប់ ត្រូវ​ពេញ​ណែន​ដោយសារ​ភ្ញៀវ​ទេសចរ​បាន​សម្រុក​មក​លេង​កម្សាន្ត នៅ​ខេត្តមណ្ឌលគិរី ច្រើន​លើស​ពី​អ្នក​ផ្គត់ផ្គង់ ហើយ​មាន​ភ្ញៀវ​ទេសចរ​ខ្លះ​ត្រូវ​សម្រាក​តាម​ផ្ទះ​អ្នកស្រុក ឬ​បោះ​តង់​ជាដើម ។

គេ​សង្កេត​ឃើញ​ថា នៅ​តាម​រមណីយដ្ឋាន​សំខាន់​ៗ​ដូច​ជា សមុទ្រ​ឈើ ភ្នំ​ដោះ​ក្រមុំ ភ្នំ​អណ្តូង​ស្នេហ៍ ទឹកជ្រោះ​ប៊ូ​ស្រា ចំការ​ស្រល់ និង​កន្លែង​ដទៃ​ផ្សេង​ៗ​ទៀត គឺ​ពេញ​ណែន​ស្ទើរ​រក​ផ្លូវ​ដើរ​មិន​បាន ។ ចំណែក​អាហារ​ដ្ឋា​ន​នានា​មិន​អាច​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវ​បាន​គ្រប់គ្រាន់​ឡើយ តែ​ភ្ញៀវ​ទេសចរ​ខ្លះ​ពួក​គាត់​បាន​រៀបចំ​ទិញ​ម្ហូបអាហារ​ចំអិន​ដោយ​ខ្លួនឯង ដើម្បី​បរិភោគ ។

ចំណែក​អាកាសធាតុ​ហាក់​មាន​ភាព​អំណោយផល នៅ​ពេល​ថ្ងៃ​ផ្ទៃមេឃ​ស្រឡះ​ល្អ មាន​ខ្យល់ជំនោរ​ត្រជាក់ អាច​ឲ្យ​អ្នក​ទេ​ចរណ៍​ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយ តែ​នៅ​ពេល​ល្ងាច និង​យប់ មាន​ភ្ញៀវ​ធ្លាក់ និង​សីតុណ្ហភាព​ចុះ​ត្រឹម​១៩ ទៅ​២១​អង្សា​ប៉ុនណោះ ។

មិន​ត្រឹមតែ​ប៉ុនណោះ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ដើរ​លេង​កម្សាន្ត​លើ​ទឹកដី​ខេត្តមណ្ឌលគិរី ដោយ​គ្មាន​ការ​ព្រួយបារម្ភ អាជ្ញាធរ​ខេត្ត​ជា​ពិសេស​នគរបាល និង​អាវុធហត្ថ​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់​ៗ យាមល្បាត​តាម​ផ្លូវ​សាធារណៈ ការពារ​សុខ​សុវត្ថិភាព ដល់​ភ្ញៀវ​ទាំង​យប់​ទាំង​ថ្ងៃ ។

ទោះជា​យ៉ាងណា​អាជ្ញាធរ​បាន​សំនូមពរ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី ជួយ​ថែរក្សា​បរិស្ថាន កុំ​ចោល​សម្រាម​ពាស​វាល​ពាស​កាល ដែល​នាំ​ឲ្យ​ស​ម្រ​ល់​ធម្មជាតិ​ដែល​បងប្អូន​ទាំងអស់​ស្រឡាញ់​ចូល​ចិត្ត​ប្រែ​ក្លាយទៅជា​កន្លែង​ស្មោ​គគ្រោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ