ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​សេចក្តីសុខ​ទាំងអស់​គ្នា ចំ​ពេល​សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ខេត្តសៀមរាប​បាន​ធ្វើ​ពិធីបួងសួង​នៅ​ប្រាសាទអង្គរវត្ត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នេះ​ជា​វប្បធម៌ ប្រពៃណី សាសនា និង​ជំនឿ ដែល​បាន​បង្កប់​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា ! ពិធីបួងសួង​សុំ​សេចក្តីសុខ គឺជា​ពិធី​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ…

ខេត្តសៀមរាប ៖ នេះ​ជា​វប្បធម៌ ប្រពៃណី សាសនា និង​ជំនឿ ដែល​បាន​បង្កប់​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា ! ពិធីបួងសួង​សុំ​សេចក្តីសុខ គឺជា​ពិធី​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ ។

យោង​ទៅ​តាម​ការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​សង នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០​នេះ គឺ​ស្ថិត​ក្នុង​កាល​វេលា​ដ៏​ខ្លី​ឆ្ពោះទៅ​រក​ការ​បើក​ទំព័រ​ថ្មី នៃ​ព្រឹត្តិការណ៍​សម្រាក​សៀមរាប​ក៏​មានការ​រៀបចំ​ពិធីបួងសួង ដើម្បី​នូវ​សុំ​សេចក្តីសុខ ក្នុង​ពេល​ដំណើរកា​សម្រាក​សៀមរាប ដែល​បាន​ប្រារព្ធ​ឡើង​នៅ​លើ​ក្តារបែន​មុខ​ប្រាសាទអង្គរវត្ត ។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​ខេត្តសៀមរាប ដោយ​មាន​វត្តមាន​ចូលរួម​ពី​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវ ជន​កម្ពុជា លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក​ជំទាវ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោក​ឧកញ៉ា លោក​ជំទាវ សមាជិក​ក្រុម ការងារ​រាជរដ្ឋាភិបាល សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត និង​មន្ត្រីរាជការ​យ៉ាងច្រើន​កុះករ​ផង​ដែរ ។


កម្មវិធី​សាសនា បួងសួង​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​លើ​លោក រួម​មាន​បារមី​ប្រា​ង​ប្រាសាទអង្គរវត្ត និង​ប្រាសាទ បុរាណ​នានា​កេរ្តិ៍​ដំណែល​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ មាន​លោកតា​រាជ្យ លោកយាយ​ទេ​ព្យ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម បារមី​ព្រះ​អង្គ​ធំ​ខ្នងភ្នំ​គូលែន ជា ដើម​ផង ដើម្បី​សុំ​សេចក្តីសុខ​នៃ​កិច្ច​ដំណើរការ​ព្រឹត្តិការណ៍​សម្រាក​សៀមរាប ប្រកបដោយ​ជោគជ័យ សេរី​មង្គល​ដ៏​បវរ ប្រកប​តាម​សេចក្តី​ប៉ងប្រាថ្នា នៃ​ប្រជាពលរដ្ឋ​ខ្មែរ ព្រម​ជា មួយ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ កុំបី​ក្លាយជា​ប្រការ​ដទៃ​ឡើយ ។

ម្យ៉ាងទៀត​ក៏​សូម​ឲ្យ​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងពួង​គង់​ប្រថាប់​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា សូម​ជួយ​កំចាត់​នូវ​ជម្ងឺ​កូ​វី​ដ​១៩ ជម្ងឺ​គ្រុន​ឈី​ក គ្រុនឈាម ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពិភពលោក សំខាន់​កុំ​ឲ្យ​មាន​កើត​កូ​វី​ដ​១៩ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​នៅ​លើ​ទឹកដី​អង្គរ​ដ៏​បវរ​នៃ​យើង ព្រមទាំង​ក្រោយ​បញ្ចប់វិបត្តិ​ជម្ងឺ​កូ​វី​ដ​១៩ អស់​ពីលើ​ពិភពលោក និង​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​ឲ្យ​កាន់តែ​ច្រើន​ផង​ដែរ ។

បន្ទាប់​ពី​ធ្វើ​កិច្ច​ទៅ​តាម​បែប​ព្រះពុទ្ធ​សាសនា​រួច​មក លោក តា​អាចារ្យ​បាន​ធ្វើ​សេចក្តី​ប្រកាស អំពាវនាវ ដែល​បាន​ប្រសិទ្ធី​ពិធីការ នា​ក្នុង​ឱកាស​នោះ ពិធីបួងសួង​សុំ​សេចក្តីសុខ គឺជា​ពិធី​សាសនា​ដែល​ត្រូវ​បាន​រៀបចំ​ប្រា​ព្ធ​ឡើង​តាម​បែប​ព្រហ្មញ្ញសាសនា​សុទ្ធសាធ ។ ដូច្នេះ​ហើយ​ទើប​នៅ​ក្នុង​ពី​ធី​បួងសួង​នេះ គេ​ពុំ​ឃើញ​មានការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​នោះ​ឡើយ ។

តាម​រយៈ​នៃ​ការ​ប្រារព្ធ​ពិធីបួងសួង​នេះ​ផង​ដែរ គឺ​បាន​បង្ហាញ​អំពី​វប្បធម៌​ប្រពៃណី​រស់នៅ​របស់​ប្រជាជន​ខ្មែរ ដែល​បាន​បង្កប់​ជ្រៅ​នៅ​ក្នុង​ជំនឿ និង​សង្គម ។ ពិធីបួងសួង​ក៏​ដូច​ជា ពិធី​ក្រុង​ពាលី​ផង​ដែរ គឺជា​ពិធី​ដែល​ស្ថិត​ក្នុង​ជំនឿ​តាម​បែប​ព្រលឹង​ដែល​ប្រជាជន​ខ្មែរ​យើង​មាន​ជំនឿ​ជឿ​ថា នៅ​លើ​លោក​នេះ អ្នក​ខ្លាំងពូកែ​ដែល​បាន​ចែក​ឋាន​ទៅ​ពិតជា​បាន​ប្រើប្រាស់​ព្រលឹង​របស់​ខ្លួន​នៅ​តាម​ថែរក្សា​កូនចៅ​ជំនាន់​ក្រោយ​ៗ និង​មើល​ការ​ខុស​ត្រូវ​ដោយ​ឬ​ទ្ធា​នុ​ភាព​ជួយ​គាំទ្រ​កូនចៅ​ដែល​ប្រព្រឹត្តិ​អំពើ​ល្អ និង​មាន​មនសិការ​ស្ន​ហា​ជាតិ ស្រឡាញ់​ការពារ​ទឹកដី​មាតុភូមិ កេរ្តិ៍​ដំណែល​ដូនតា​ដោយ​ពិតប្រាកដ ។

ក្នុង​ពិធីបួងសួង​របស់​លោក តា​អាចារ្យ ក៏​បាន​អំពាវនាវ​ដល់​បារមី​វត្ថុ​សក្តិ​សិទ្ធ តាម​បីបាច់​ថែរក្សា​ថ្នាក់ដឹកនាំ​កំពូល​ៗ​នៅ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា សាំ​ន់​ប្រជា​ពល រដ្ឋ​ខេត្តសៀមរាប និង​បងប្អូន​ដែល​បាន​អញ្ជើញ​មក​កម្សាន្ត នៅ​លើ​ទឹកដី​អង្គរ ក្នុង​ព្រឹត្តិការណ៍ សម្រាក​សៀមរាប បាន​ចូលរួម​កំសាន្ត​តាម​បែប​ប្រពៃណី​សាសនា , ពិ​ពរ​ណ៌ ជឹះ​កង់​កំសាន្ត​តាម​ព្រៃ ផ្សារ​ទឹក និង​ពិ​ពរ​ណ៌​បន្លែ ផ្លែ​ឈើ ដែល​ជា​កសិផល​ក្នុងស្រុក ជា​ផលិត ផល​ទាំង​១២​ក្រុង ស្រុក និង​ការ​ប្រកួត​ម្ហូប អាហារ ,​កីឡា​វាយ កូន​ហ្គោ​ល និង​ទស្សនា​ទស្សនី​ភាព​នៅ​ពេល​រាត្រី ឲ្យ​ទទួល​បាន​តែ​សេចក្តីសុខ​សប្បាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ