ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស្រម​លើ​កំពូលភ្នំ​បន្ទាយ​នាង​ស្នើ​សុំ​ទៅ​ក្រសួង​ធម្មការ និង​សាសនា​បង្កើត​ជា​វត្ត ដើម្បី​បម្រើ​លើ​វិស័យ​សាសនា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អាស្រម​នៅ​លើ​កំពូលភ្នំ​បន្ទាយ​នាង​ស្នើ​សុំ​ទៅ​ក្រសួង​ធម្មការ និង​សាសនា​បង្កើត​ជា​វត្ត ដើម្បី​បម្រើ​លើ​វិស័យ​សាសនា​ដែល​អគ្គនាយក​ទទួល​បន្ទុក​សាសនា​ស្នើ​សុំ​ទៅ​ក្រសួង ។ កាលពី​ថ្មី​នេះ​ក្រោយ​ពី​មានការ​ស្នើ​សុំ​ពី​ព្រះសង្ឃ​គង់​ចាំ​វស្សា​នៅ​អាស្រម​លើ​កំពូលភ្នំ​បន្ទាយ​នាង និង​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​នាង ហើយ​អគ្គនាយកដ្ឋាន​ទទួល​បន្ទុក​សាសនា​នៃ​ក្រសួង​ធម្មការ…

បន្ទាយ​មាន​ជ័យ ៖ អាស្រម​នៅ​លើ​កំពូលភ្នំ​បន្ទាយ​នាង​ស្នើ​សុំ​ទៅ​ក្រសួង​ធម្មការ និង​សាសនា​បង្កើត​ជា​វត្ត ដើម្បី​បម្រើ​លើ​វិស័យ​សាសនា​ដែល​អគ្គនាយក​ទទួល​បន្ទុក​សាសនា​ស្នើ​សុំ​ទៅ​ក្រសួង ។

កាលពី​ថ្មី​នេះ​ក្រោយ​ពី​មានការ​ស្នើ​សុំ​ពី​ព្រះសង្ឃ​គង់​ចាំ​វស្សា​នៅ​អាស្រម​លើ​កំពូលភ្នំ​បន្ទាយ​នាង និង​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​នាង ហើយ​អគ្គនាយកដ្ឋាន​ទទួល​បន្ទុក​សាសនា​នៃ​ក្រសួង​ធម្មការ និង​សាសនា​រួម​ជាមួយ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​បាន​ចុះ​មក​ពិនិត្យ​មើល​ស្ថានភាព​អាស្រម​លើ​កំពូលភ្នំ​បន្ទាយ​នាង ស្ថិត​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​ទ្ធ​បាន​សំណូមពរ​ដល់​អគ្គនាយកដ្ឋាន​ទទួល​បន្ទុក​សាសនា​នៃ​ក្រសួង​ធម្មការ និង​សាសនា​ក្រោយ​ចុះ​ពិនិត្យ​ឃើញ​ស្ថានភាព​ជាក់ស្តែង​ហើយ​អាស្រម​លើ​ភ្នំ​បន្ទាយ​នាង​នេះ​ត្រូវ​បាន​កសាង​មាន​ព្រះ​វិហា​រលើ​កំពូលភ្នំ និង​កុ​ដ្ឋ សាលាឆាន់​នៅ​ផ្នែក​ខាងជើង​ភ្នំ​កន្លែង​មក​មាន​ថ្នាក់ដឹកនាំ​បាន​ចូលរួម​កសាង​រូ​បដិមាក​ធំ​លើ​កំពូលភ្នំ​ដែល​បម្រើ​លើ​វិស័យ​សាសនា​ដែល​ជា​សាសនា​រដ្ឋ ។

ឯកឧត្តម ហ៊ឹ​ម វិបុល​រិ​ទ្ធ អគ្គនាយកដ្ឋាន​កិច្ចការ​សាសនា​បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពិនិត្យ​ឃើញជាក់ស្តែង​ឃើញ​អាស្រម​ដែល​កសាង​លើ​កំពូលភ្នំ​បន្ទាយ​នាង​ឃើញ​ថា មានការ​អភិវឌ្ឍ លើ​វី​ស័​យ​សាសនា និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្នើ​សុំ​អោយ​ក្រសួង​ធម្មការ និង​សាសនា ដែល​អាស្រម​លើ​កំពូលភ្នំ​បន្ទាយ​នាង​បង្កើត​ជា​វត្ត​សម្រាប់​បម្រើ​ការ​វិស័យ​សាសនា ។

ដោយ​ឃើញ​អាស្រម​នេះ នៅ​ក្បែរ​ផ្លូវជាតិ​លេខ​ហើយ​មាន​ទី​ផ្លា​ធំ​ទូលាយ​និង​បរិយាកាស​ល្អ​មាន​ផា​សុខភាព​មានការ​អភិវឌ្ឍ ហើយ​ស្នើ​សុំ​ទៅ​ក្រសួង​ធម្មការ និង​សាសនា​បង្កើត​ជា​វត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ