ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ​ថ្ងៃ​ឈប់​សម្រាក​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រក្សា​សន្តិសុខ​ជូន​បងប្អូន​ភ្ញៀវ​ទេសចរ​សម្រាក​ថ្ងៃ​ឈប់​សម្រាក​នេះ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា រីករាយ​ថ្ងៃ​ឈប់​សម្រាក ១៧-…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រក្សា​សន្តិសុខ​ជូន​បងប្អូន​ភ្ញៀវ​ទេសចរ​សម្រាក​ថ្ងៃ​ឈប់​សម្រាក​នេះ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា រីករាយ​ថ្ងៃ​ឈប់​សម្រាក ១៧- ២១! សូម​ថែរក្សា​សុវត្ថិភាព​សុខភាព ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ សម្តេច​តេ​ជោ ក៏​សូម​ឲ្យ​មាន​សម្អាត​រថយន្ត​ជា​ប្រចាំ ពាក់​ម៉ាស់​ជាប់​ជា​និច្ច លាងដៃ​ឱ្យ​បាន​ញឹកញាប់ រក្សា​គំ​ម្លា​ត​សុវត្ថិភាព ចៀសវាង​ធ្វើ​ដំណើរ​ជាមួយ​អ្នកមាន​អាកា​រៈ​ក្តៅខ្លួន និង​ផ្លូវដង្ហើម​…​។​ល​។ និង​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

សម្តេច​បន្ត​ថា ក្រៅពី​សុវត្ថិភាព​សុខភាព សូម​បងប្អូន​បើកបរ​មានការ​ប្រុង​ប្រយ័ត្ន យោគយល់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ចៀសវាង​កុំអោយ​មានការ​សោកស្តាយ​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក ។

សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​យកចិត្តទុកដាក់​ការពារ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​អោយ​បាន​ល្អ​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃ​ទី ១៧ ដល់ ២១ សីហា ២០២០ នេះ​៕