ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ភ្លូកទឹកភ្លូកដី​នាំ​គ្នា​ចូល​លេងល្បែង​កាស៊ីណូ​មួយ​នៅ​​ជាប់​ព្រំដែន

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​មួយ​យីហោ «​សុខ គី​ម​ម៉េ​ង​» ដែល​មា​នទី​តាំងនៅ​តំបន់​តន់​ហន់ ជាប់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិត​ក្នុងភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​មួយ​យីហោ «​សុខ គី​ម​ម៉េ​ង​» ដែល​មា​នទី​តាំងនៅ​តំបន់​តន់​ហន់ ជាប់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិត​ក្នុងភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​។

សេចក្តីរាយការណ៍​បន្ត​ថា កាស៊ីណូ​មួយ​នេះ​កាលពី​ឆ្នាំ​2019 មាន​ជនជាតិ​វៀតណាម​មក​លេង​ខ្លះ​ៗ និង​ប្រជាពលរដ្ឋ​ខ្មែរ តែ​បន្ទាប់​ពី​បាន​ផ្ទុះ​ជំងឺឆ្លង​កូ​វី​ដ​19​នោះ​មក ស្ថានភាព​នៅ​តាម​ព្រំដែន អាជ្ញាធរ​វៀតណាម​បាន​បិត​មិន​អោយ​ពលរដ្ឋ​របស់​គេ​ឆ្លងកាត់​មក​លេងល្បែង​នោះ​ទេ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ប៉ុន្តែ​កាស៊ីណូ​នៅ​តន់​ហន់​មួយ​នេះ យក​ខ្នង​អ្នកមាន​អំណាច​មក​អួតអាង ហើយ​បើក​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង មាន​ទាំង​រថយន្ត និង​ម៉ូតូ​រាប់​ពាន់​គ្រឿង​ដាក់​តំរៀប​នៅ​កន្លែង​ផ្ញើ និង​នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​យ៉ាង​ថា​ន់​តែ​ម្តង​។

ចំណែក​លោក​សេក ឈឹ​ន មេឃុំ​ព្រែក​ក្រឹស និង​ជា​អ្នក​ចាស់ទុំ​នៅ​តន់​ហន់ ក៏​បាន​ថ្លែងប្រាប់​អោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​16 ខែសីហា នេះ​ថា លោក​មិន​សប្បាយ​ចិត្តនឹង​ការ​បើក​ល្បែងស៊ីសង​នេះ​ទេ​។ លោក​សេក ឈឹ​ន បាន​ថ្លែងប្រាប់​បន្ត​ថា បិទ​សាលារៀន​មិន​ឱ្យ​ក្មេង​រៀន តែ​បើក​ល្បែងស៊ីសង​មាន​បញ្ជល់មាន់ អាប៉ោង និង​ខ្លា​ខ្លោ​ក​-​យូគី​បៀរ នាំ​គ្នា​ហូរ​ក​ញ្ចៀ​វ​យ៉ាង​គ្រ​ហឹ​ង​អឹងកង​តែ​ម្តង​។

លោក សេក ឈឹ​ន បាន​ថ្លែងប្រាប់​បន្ត​ថា អាជ្ញាធរ​វៀតណាម គេ​មានច្បាប់​តឹងតែង​ណាស់ បន្ទាប់​ពី​ផ្ទុះ​កូ​វី​ដ​19​មក ប្រជាជន​គេ គឺ​គេ​មិន​ឱ្យ​ឆ្លងកាត់​មក​លេង​ទេ សូ​ម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ​។ រីឯ​ប្រជាពលរដ្ឋ​រាប់រយ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​ចូល​មក​លេង​ក្នុង​កាស៊ីណូ​មិន​មាន​អ្នក​ហាមឃាត់​សោះ​។ ហើយ​ម្នាក់​ៗ​ឮ​សូរ​តែ​ចាញ់​ជម្លោះ​ក្នុង​គ្រួសារ​ឥត​ឈប់​។ លោក​សេក ឈឹ​ន ក៏​បានឃើញ​ជាក់ស្ដែង​ម៉ូតូ និង​រថយន្ត​ច្រើន​ណាស់​។

បើ​តាម​ប៉ូលិស​ម្នាក់​នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ក៏​បាន​និយាយ​ប្រាប់​ផង​ដែរ​ថា កាស៊ីណូ​នេះ បើ​យើង​សង្កេត​ឃើញ​ជា​ប្រចាំ គឺ​អ្នក​ចូល​លេង​សុទ្ធតែ​ពលរដ្ឋ​ខ្មែរ​។ ចំណែក​វៀតណាម​វិញ​បាន​បិទ​ពលរដ្ឋ​គេ​មិន​ឱ្យ​ឆ្លង​ចូល​មក​លេង​ជា​ដាច់ខាត បន្ទាប់​មាន​ផ្ទុះ​ឆ្លង​កូ​វី​ដ​19 មក​។

រីឯ​លោក អូន ខន អភិបាល​នៃ​គណ​អភិបាលស្រុក​កំពង់ត្រាច មិន​អាច​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាន​ទេ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ព្រោះ​ទូរស័ព្ទ​រ៉ូ​ហើយ តែ​គ្មាន​អ្នក​លើក​។
បើ​តាម​លោក លក​-​ញ៉ា​វ ប្រធាន​ការិយាល័យ​នគរបាល​ព្រំ​ទណ្ឌ​កំរិត​ស្រាល​ខេត្តកំពត ក៏​បាន​និយាយ​ប្រាប់​អោយ​ដឹង​កាលពី​រសៀល​ថ្ងៃអាទិត្យ​នេះ​ថា បើ​តាម​លោក​ដឹង​កាស៊ីណូ​នីមួយ​ៗ​គេ​ហាម​ពលរដ្ឋ​ខ្មែរ មិន​ឱ្យ​ចូល​លេង​ទេ​។ លោក​លក ញ៉ា​វ បាន​និយាយ​យ៉ាង​ខ្លី​ថា កិច្ចការ​ផ្ទែ​ក្នុង​របស់​កាស៊ីណូ លោក​មិន​បានដឹង​ទេ​។

ចំណែក​លោក ញា ប៊ុ​ន​ថន ប្រធាន​សុខាភិបាល​ខេត្តកំពត​ក៏​មិន​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាន​ដែរ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនាម័យ​អ្នក​ចូល​ទៅ​លេង ហើយ​អ្នកខ្លះ​មិន​ព្រម​ពាក់​ម៉ាស់​ការពារ​ជំងឺឆ្លង​កូ​វី​ដ​19​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ