ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ជនជាតិ​ណេ​ប៉ា​ល់​​​ជិត៣០​នាក់​ទទួល​បាន​ដំណោះស្រាយ​​​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជនជាតិ​ណេ​ប៉ា​ល់​ចំនួន២៧​នាក់ ដែល​លើកគ្នា​ទៅ​តវ៉ា​នៅផ្ទះ​មេការ សំណង់ ដែល​ជា​ជនជាតិ​ណេ​ប៉ា​ល់​ដូច​គ្នា និង​ជា​មេខ្យល់​នាំ​មក​ធ្វើការ ត្រូវ​បាន​អាជ្ញាធរ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ រួម​ជាមួយ​មន្ត្រី​ស្ថានទូត​ជួប​ដោះស្រាយហើយ​…

រាជធានី​ភ្នំពេញ ​៖ ​ជនជាតិ​ណេ​ប៉ា​ល់​ចំនួន២៧​នាក់ ដែល​លើកគ្នា​ទៅ​តវ៉ា​នៅផ្ទះ​មេការ សំណង់ ដែល​ជា​ជនជាតិ​ណេ​ប៉ា​ល់​ដូច​គ្នា និង​ជា​មេខ្យល់​នាំ​មក​ធ្វើការ ត្រូវ​បាន​អាជ្ញាធរ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ រួម​ជាមួយ​មន្ត្រី​ស្ថានទូត​ជួប​ដោះស្រាយហើយ​ ដោយ​មេការ​បាន​យល់ព្រម​បើកប្រាក់​ និង​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ជួន​ពលករ​ត្រឡប់​ទៅ​ស្រុក​វិញ​។

​ការ​ជួប​ដោះស្រាយ​ខាងលើ​នេះ​​បានធ្វើឡើង​នា​​ព្រឹក​ថ្ងៃ​ទី ១៦​ខែ សីហា ឆ្នាំ ២០២០​នៅ​ភូមិ​ដី​ថ្មី ផ្លូវ​បេតុង សង្កាត់​គោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​គួរ​​រំលឹក​ថា ពលករ​ជា​ជនជាតិ​ណេ​ប៉ា​ល់​ចំនួន ២៧​នាក់ ក្នុង​នោះ​មាន​ប្រុស​​ចំនួន​២៥​នាក់ ស្រី​ចំនួន​២​នាក់ បាន​ធ្វើការ​តវ៉ា ដោយ​នាំ​គ្នា​មក​ឈរ​នៅ​មុខ​ផ្ទះ​មេការ​ជនជាតិ​ណេ​ប៉ា​ល​ដូច​គ្នា​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៥ ខែសីហា​ ដើម្បី​ទាមទារ​ប្រាក់ខែ​។

តាម​​ប្រភព​ព័​ត៌​មាន​អោយ​ដឹង​ទៀត​ថា ​ក្រុម​ជនបរទេស​ខាងលើ​ជា​ពលករ​មក​ពី​ប្រទេស​ណេ​ប៉ា​ល ម​កបំ​រើ​ការ​នៅ​កម្ពុជា​​ក្នុង​ការដ្ឋាន​សំណង់​មួយ​ ។ ​នៅ​មុន​ពេល​នាំ​មក​ធ្វើការ​ មេការ​ជា​ជនជាតិ​ណេ​ប៉ា​ល់​ដូច​គ្នា​បានអោយ​បង់ប្រាក់​ចំនួន​៥០០០​ដុល្លា​រ​អា​មេ​រិ​ក បន្ទាប់​ពី​មក​ដល់​កម្ពុជា​ មេកា​នោះ​បាន​ដក​យក​លិខិតឆ្លងដែន​របស់​ពួក​គេ​ទាំងអស់​។​

តាមប្រភពព័ត៌មាន​បានឱ្យ​ដឹង​បន្តទៀតថា នៅ​ពេលធ្វើការ​អស់​រយៈពេល​៧​ខែ​មកហើយនោះ​ ស្រាប់​តែ​មេការ​នោះ​មិន​បាន​បើក​ប្រាក់ខែ​អោយ​ពួ​គាត់ ទើប​ពួក​គាត់​មក​ឈរ​តវ៉ា​នៅ​មុខ​ផ្ទះ​ដែល​មេការ​ជួល​ស្នាក់​នៅ​តែ​ម្តង​។​ បន្ទាប់​ពី​ធ្វើការ​តវ៉ា ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ សីហា ឆ្នាំ​២០២០ ​តំណាង​ស្ថានទូត​ណេ​ប៉ា​ល់ រួម​ជាមួយ​រដ្ឋបាល​ខណ្ឌ​សែន​សុខ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជួប​សម្របសម្រួល ហើយ​មេការ​ក៍បាន​យល់ព្រម​តាម​ការ​ទាមទារ​របស់​ពលករ​​ចំនួន៣ចំណុចរួម​មាន ៖

១-​ចេញថ្លៃ​សំបុត្រ​យន្តហោះ​អោយ​ពលករ​ត្រឡ​ប់​ទៅ​ប្រទេស​​ណេ​ប៉ា​ល់​វិញ​, ២-​ចេញថ្លៃ​បន្ត​ទិដ្ឋាការ​ដល់​កម្មករ​ដែល​ហួស​សុពលភាព​, ៣-​យល់ព្រម​បើក​ប្រាក់ខែ​អោយ​ពលករ​ទាំងអស់​។​ ដោយសារ​បញ្ហា​ផ្ទុះជំងឺ​កូ​វី​ដ​-19​ ជើងហោះហើរ​ត្រូវ​បិទ ដូច​ច្នេះ​សម្រាប់​ថ្លៃ​ស្នាក់​នៅ​បណ្តោះអាសន្ន និង​អាហារ​របស់​ពលករ​នៅ​កម្ពុជា​គឺ​ភាគី​មេការ​ជា​អ្នក​ទទួលខុសត្រូវ​។

នៅ​ក្នុង​ការ​ពិភាក្សារ​រក​ដំណោះស្រាយ​នោះ​ ក្នុង​ករណី​ដែល​ភាគី​មេការ​មិន​អនុវត្តន៍​ ឬ​គេចវេស​មិន​អនុវត្តន៍​គឺ​ស្ថានទូត​ណេ​ប៉ា​ល់​ជា​អ្នក​ទទួលខុសត្រូវ​៕​ (កែសម្រួលដោយ ៖ ធិតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ