ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​មិន​កាក់កប ក៏​នឹក​រក​របរ​ថ្មី បែរជា​បែកធ្លាយ​ត្រឹម​ឃើញ​សមត្ថកិច្ច

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ បុរស​ម្នាក់​ធ្វើ​កម្មករ​សំណង់​មិនសូវ​កាក់កប ក៏​បែកគំនិត​ប្រព្រឹត្ត​អំពើ​ជួញដូរ​ថ្នាំ​ញៀន តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​តូច និង​ប្រភេទ​គ្រាប់​មាន​អក្សរ WY ពណ៌​ក្រហម​ចំ​នួ​១១​គ្រាប់…

ខេត្តបន្ទាយមានជ័យ បុរស​ម្នាក់​ធ្វើ​កម្មករ​សំណង់​មិនសូវ​កាក់កប ក៏​បែកគំនិត​ប្រព្រឹត្ត​អំពើ​ជួញដូរ​ថ្នាំ​ញៀន តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​តូច និង​ប្រភេទ​គ្រាប់​មាន​អក្សរ WY ពណ៌​ក្រហម​ចំ​នួ​១១​គ្រាប់ ដែកកេះ​ចំនួន​៣ ព្រមទាំង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​។

ជនសង្ស័យ​មានឈ្មោះ លួត ធឿ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរប​កម្មករ ស្នាក់​នៅផ្ទះ​សំណាក់​៩៩ បន្ទប់​លេខ​១០៥ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ការ​បង្ក្រាប​បាន​នោះ នគរបាល​ចុះ​ល្បាត​នៅ​ផ្សារ​យួន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ ដែល​ពេល​ឃើញ​សមត្ថកិច្ច​ព្យាយាម​រត់គេច​ខ្លួន ដោយ​មានការ​សង្ស័យ កម្លាំង​នគរបាល​ក៏​ដេញ​តាម​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ ខែ សីហា ឆ្នាំ ២០២០​។

លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ពី​ឃាត់ខ្លួន និង​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​វត្ថុ​តាង​ក្នុង​ខ្លួន​មួយ​ចំនួន ទើប​កម្លាំង​ជំនាញ​បាន​នាំ​មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ